ច្រកទ្វារព្រំដែនវៀតណាមនិងកម្ពុជា ក្នុងខេត្តត្បូងឃ្មុំហៅច្រកទន្លេចាម និងច្រកចាន់មូល ពិតជាច្រកទ្វារដ៏អស្ចារ្យសម្រាប់ឈ្មួញនាំឈើគ្រប់ប្រភេទ ជាពិសេសឈើប្រណីតទៅស្រុកយួនរាល់យប់-ថ្ងៃនេះ ចង់ភ្លូកទឹកភ្លូកដីទៅហើយ ។
ពីច្រើនឆ្នាំកន្លងមក ល្បីបំផុតខាងនាំឈើប្រណីតចេញ គឺច្រកដូង៧ដើម និងច្រកត្រពាំងផ្លុង ។ ប៉ុន្តែច្រកទ្វារដ៏ល្បីទាំង២នេះ បានថយឥទ្ធិពលវិញ ដោយសារតែល្បីសុះសាយពេក ។ ពេលនេះវាមកត្រូវប៉ាន់ធំនៅច្រកទ្វារចាន់មូល និងទន្លេចាមវិញម្តង ដើម្បីកុំឱ្យអ្នកយាមច្រកទ្វារច្រណែនគ្នាពេក…ចែកគ្នារស់ ព្រោះគ្មានអង្គភាពប្រឆាំងអំពើពុករលួយណាទៅដឹងដល់ទេ ។
មន្ត្រីប្រចាំការច្រកទ្វារទាំង៤ខាងលើនេះ និយាយជាទូទៅថា ម្ចាស់ឈើប្រណីតដែលនាំចេញតំបន់នេះ គ្មានអ្នកណាស៊ីដាច់ឧកញ៉ាខ្នាទេ គេឆ្លើយដាក់ឈើឧកញ៉ាខ្នាស្ទើរទាំងអស់ ទោះបីមិនមែនជាឈើឧកញ៉ាខ្នា ក៏គេយកឈ្មោះឧកញ៉ាខ្នាដែរ ព្រោះជាឧកញ៉ាដែលល្បីខាងឈ្មួញឈើតំបន់ហ្នុងទៅហើយ ៕
ចែករំលែកព័តមាននេះ