នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន សន្យា​ថា​ នឹង​ដោះស្រាយ​បញ្ហា​កូ​វី​ដ និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ


ទីក្រុង​តូ​ក្យូ ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន ឯកឧត្តម យ៉ូ​ស៊ី​ហី​ដេ ស៊ូ​ហ្គា Yoshihide Suga បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ទី​១៦ ខែកញ្ញា​ថា នឹង​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត នៃ​វីរុស​កូ​វី​ដ​-១៩​នេះ ហើយ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ខណៈ​ដែល​អតីត​នាយក​រដ្ឋមន្ត្រី​លោក ស៊ី​ន​ហ្សូ អា​បេ បាន​លាឈប់​ពីមុខ​តំណែង ។

ថ្លែងនៅ​ក្នុង​សុន្ទរកថា ដំបូង​របស់​ឯកឧត្តម យ៉ូ​ស៊ី​ហី​ដេ ស៊ូ​ហ្គា បន្ទាប់​ពី​ជាប់​ឆ្នោត​ដែល​ជ្រើសរើស​ដោយ​សភា លោកនាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន​រូប​នេះ បាន​សង្កត់ធ្ងន់​ថា លោក​នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី ធ្វើការ​សម្រាប់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន និង​អនុវត្ត​នូវ​គោលនយោបាយ​ដែល​រដ្ឋបាល​អា​បេ​កំពុង​ជំរុញ ។

លោក​បាន​បញ្ចា​ក់ថា “​អ្វី​ដែល​សាធារណជន​ចង់បាន នៅ​ពេល​ឥឡូវនេះ គឺ​ត្រូវ​គ្រប់គ្រង ដើម្បី​បញ្ចប់​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​ឲ្យ​បាន​ឆាប់​បំផុត ហើយ​ក្នុង​ពេល​តែ​មួយ​នេះ យើង​នឹង​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ឡើង​វិញ​” យើង​ត្រូវធ្វើ​ជា​ប្រចាំ ។

លោក​បន្ថែម​ថា “​ការ​សម្រេច​បាន ទាំង​ការ​ការពារ​ ការឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ និង​កសាង​សេដ្ឋកិច្ច​ឡើង​វិញ គឺជា​អ្វី​ដែល​ពួក​គេ​ចង់បាន​បំផុត​… យើង​សង្ឃឹមថា នឹង​ខិតខំ​អោយ​អស់ពី​សមត្ថភាព​លើ​បញ្ហា​នេះ​” ទាំងនេះ​គឺជា​អ្វី​ដែល​គណៈរដ្ឋមន្ត្រី​ថ្មី និង​នាយក​រដ្ឋមន្ត្រី យ៉ូ​ស៊ី​ហី​ដេ ស៊ូ​ហ្គា នឹង​ចាប់ផ្តើម​ធ្វើ​មុនគេ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ