ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍ជាជំហានដំបូង បានអោយដឹង នៅល្ងាចថ្ងៃទី១៦ កញ្ញា ២០២០នេះ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សម្រេចឃាត់ខ្លួនជនសង្ស័យ២នាក់ (ជនសង្ស័យ និងមិត្តភក្តិម្នាក់)ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយអចេតនា នារីរងគ្រោះជាសង្សារ កាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កញ្ញា នៅមុខមន្ទីរធម្មកាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ។
ប្រភពពីលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និង២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍បានអោយដឹងបន្តថា អ្នកទាំង២ ដែលត្រូវឃាត់ខ្លួនគឺជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនា នៅត្រង់ចំណុចមុខមន្ទីរធម្មកាខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ ១៨ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពីភ្លើងប្រចណ្ឌ ។
វត្ថុតាងដកហូតបានរួមមាន ៖
-រថយន្ត ០១គ្រឿង ម៉ាក Lexus RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 9239 ។
-កាំភ្លើង ០១ ដើម ម៉ាក ZORAKIM 906 TD ។
-សំបកកន្ទុះចំនួន ០១ ។
ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿង ជាបន្ត ។ ព័ត៌មានបន្ថែមកោះសន្តិភាពនឹងផ្សាយជូនជាបន្តបន្ទាប់ទៀត
សូមរម្លឹកថា ផ្ទុះអាវុធខ្លី ក្នុងរថយន្តធ្វើឲ្យស្ត្រីជាសង្សារបានបាត់បង់ជីវិតភ្លាមៗ នារីម្នាក់បានស្លាប់ក្នុងរថយន្ត ដែលតាមការឆ្លើយសារភាពជាបឋម ពីជនដៃដល់ថា ជាការរាលកៃកាំភ្លើងខ្លី ហើយត្រូវបានបុរសជាជនដៃដល់ ដឹកទីកន្លែងកើតហេតុនៅខេត្តកំពង់ឆ្នាំង យកទៅសារភាពនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ៕
ចែករំលែកព័តមាននេះ