ការផ្ទុះជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ នេះបានជំរុញឲ្យមានការធ្វើបដិវត្តន៍នៃការប្រកបអាជីវកម្មជុំវិញពិភពលោក។ អាជីវកម្មជាច្រើនកំពុងតែពិនិត្យមើលឡើងវិញនូវគុណសម្បត្តិរបស់បុគ្គលិករបស់ខ្លួនដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន។ ការយល់ដឹងនេះបានជំរុញឲ្យសហគ្រិនងាកទៅបច្ចេកវិទ្យា និងការហ្វឹកហាត់ជំនាញខ្លួនឯង។
ជាមួយគ្នានេះដែរ សម្រាប់មនុស្សដែលមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរអាជីពក្នុងពេលដែលសេដ្ឋកិច្ចមានការផ្លាស់ប្តូរនេះ ការហ្វឹកហាត់ និងរៀនជំនាញថ្មីក៏មានសារៈសំខាន់សម្រាប់អ្នកដែរ។
ក្នុងស្ថានការទីផ្សារការងារបច្ចុប្បន្ននេះ ការមានជំនាញដែលអាចត្រូវបានប្រើប្រាស់ក្នុងការងារ និងវិស័យផ្សេងៗគ្នាមានសារៈសំខាន់ណាស់។ ខាងក្រោមគឺជាអ្វីសំខាន់ៗដែលអ្នកត្រូវជៀសវាងប្រសិនបើអ្នកកំពុងតែចង់រៀនជំនាញថ្មីដើម្បីផ្លាស់ប្តូរអាជីព៖
១. ជៀសវាងវគ្គខ្លីដែលមិនផ្តល់លទ្ធផលច្បាស់លាស់
វគ្គខ្លីដែលល្អជាវគ្គខ្លីដែលមានកំណត់គោលដៅច្បាស់លាស់ និងបានរៀបចំនូវការហ្វឹកហាត់ដែលជួយឲ្យអ្នករៀនសម្រេចគោលដៅទាំងនោះបាន។ អ្នកអាចចូលមើលអាជីពថ្មីដែលអ្នកចាប់អារម្មណ៍ និងជ្រើសរើសវគ្គខ្លីដែលបំពេញតាមតម្រូវការថ្មីនោះ។
២. វគ្គហ្វឹកហាត់ដែលធំពេក
ស្ថាប័នផ្តល់ការហ្វឹកហាត់ជាច្រើនព្យាយាមផ្គត់ការហ្វឹកហាត់ដែលធំពេក និងបង្រៀនគ្រប់មុខដល់អ្នកចូលរួម។ វគ្គហ្វឹកហាត់ទាំងនេះប្រហែលជាមិនមានប្រសិទ្ធភាពសម្រាប់អ្នកទេ។ ផ្ទុយមកវិញ អ្នកគួរតែជ្រើសរើសវគ្គតាមតម្រូវការរបស់អ្នក។
៣. វគ្គហ្វឹកហាត់ដែលមិនអាចប្រើការបាន
ប្រសិនបើវគ្គហ្វឹកហាត់មួយមិនផ្តល់ជាយុទ្ធសាស្ត្រ ឬមធ្យោបាយសម្រាប់ឲ្យអ្នកចូលរួមរៀនអនុវត្តទេនោះ អ្នកចូលរួមនឹងមិនមានឱកាសក្នុងការអនុវត្តជំនាញដែលបានរៀនមកទេ នាំឲ្យពួកគេចេះដឹងតែទ្រឹស្តីដែលមិនមានអត្តប្រយោជន៍ច្រើនឡើយក្នុងការងារជាក់ស្តែង ៕
ចែករំលែកព័តមាននេះ