ទោស​នៃ​ការ​មិន​នឹកនា​ម៉ែឪ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ


តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា កូន​ណា​ប្រព្រឹត្ត​ខុស​ចំពោះ​ឪពុក​ម្តាយ​ព្រោះ​មិន​បាន​ថែរក្សា មិន​នឹកនា មិន​យកចិត្តទុកដាក់​រាប់រក មិន​អាណិតអាសូរ​ដល់​ចិត្ត​របស់​លោ​ក មិន​ទំនុកបម្រុង​លោក​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ កូន​នោះ​រមែង​មាន​បាប​ច្រើន អបាយភូមិ​បើកផ្លូវ​ទៅ​ក្នុង​សង្សារវដ្ត ហើយ​ពៀរ​វេរា​ក៏​កើត​មាន​ដល់​បុគ្គល​នោះ​វិញ​មិន​ខាន ។

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​តែង​តិះដៀល​កូន​អកតញ្ញូ​ថា បើ​ទោះជា​ជន​ប្រភេទ​នេះ​រស់នៅ​ជា​សុខ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ទៅ​ក្នុង​លោក​ខាង​មុខ​គង់​នឹង​ទាញ​បដិសន្ធិ​ជន​នោះ​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក​មិន​ខាន ព្រោះតែ​ការ​ប្រព្រឹត្ត​ខុស​លើ​អ្នក​មានគុណ​បែប​នេះ ។

ចំណែក​កូន​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​លោក​ដោយ​ចិត្ត​ស្មោះ​ក្នុង​បំណង​តបគុណ​លោក​វិញ​ពិត​ៗ​ឱ្យទាន់​ក្នុង​រដូវ​បុណ្យ​ទាន កូន​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​បណ្ឌិត​ទាំងឡាយ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​កូនប្រុស​ស្រី​នោះ​យ៉ាង​ខ្ទរខ្ទារ ។

លុះ​អស់​អាយុសង្ខារ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ភព​នោះ​ៗ​អស់​កាល​ដ៏​យូរអង្វែង ព្រោះតែ​អានិសង្ស​នៃ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​ចំពោះ​មាតាបិតា ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ