សម្បត្តិ​បី​នឹង​កើត​មាន​ដល់​អ្នកមាន​សទ្ធា​ថ្ងៃនេះ


ថ្ងៃនេះ​ជា​វេន​បិណ្ឌ​១៣​ហើយ សប្បុរស​ណា​មាន​សទ្ធា​ទាំង​បរិបូណ៌​ដោយ​សីល​ផង សប្បុរស​នោះ​​រមែង​សម្បូរ​ទៅ​ដោយ​យសស័ក្តិ ភោគៈ ទ្រព្យធន លាភ​សំណាង និង​សម្រេច​សម្បត្តិ​បី ទោះជា​ត្រាច់​ទៅ​កាន់​ទីណា ​កន្លែង​ណា​ៗ ក្នុង​ទីនោះ​ៗក៏​គង់​មាន​គេ​រាប់អាន​គេ​បូជា​មិន​ខាន ។

។ ព្រោះថា សទ្ធា​កាលបើ​កើត​មាន​ប្រាកដ​ហើយ ក៏​អាច​ដឹកនាំ​ចិត្ត​ឱ្យធ្វើ​បុណ្យ​បំពេញ​ទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែល​ជា​ចំណែក​កុសល​សុទ្ធសាធ ហើយ​ផល​នៃ​កុសលធម៌​នេះ​ក៏​នឹង​ជួយ​នាំ​ឱ្យ​យើង​បាន​សោយ​នូវ​សម្បត្តិ​ទាំង​៣​ប្រការ​គឺ សម្បត្តិ​មនុស្ស​១ សម្បត្តិ​ទេវតា​១ និង​សម្បត្តិ​ប្រសើរ​ថ្លៃថ្លា​គឺ​ព្រះ​និព្វាន​១ តែបើ​សទ្ធា​មិនកើត​ឡើង​ទេ បុណ្យ​កុសល​ដទៃ​ៗ​ទៀត​ក៏​មិន​អាច​នឹង​កើតឡើង​បាន​ដែរ ។

សប្បុរស​គួរ​ដឹង​ថា សទ្ធា​គឺជា​ស្បៀង​យ៉ាង​សំខាន់​បំផុត​ដែល​បុគ្គល​គប្បី​បម្រុង​ទុក​ឱ្យ​បាន​ល្អ​សម្រាប់​ជូន​ដំណើរ​ដ៏​វែង​ឆ្ងាយ​ទៅ​ក្នុង​បរលោក ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ