ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោបា​បង្កាត់​ពូជ​ម្តង​100​ដុល្លារ​ ពេល​នេះ​បែរ​ជា​​ធ្លាក់​ថ្លៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកប​មុខរបរ ចិញ្ចឹម​គោ​ពូជ​ និង​គោបា​សម្រាប់​លក់​និង​បង្កាត់កូន​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្លាក់​ចុះ ដោយសារ​តែ​ប្រជា​កសិករ​មួយ​ចំនួន​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ហើយ​បាន​បោះបង់​ការ​ចិញ្ចឹម​គោ​ធ្វើ​ជា​សត្វពាហនៈ​មក​ប្រកប​មុខ របរ​ផ្សេង​ៗ​ដែល​ងាយស្រួល​វិញ ។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកប​មុខរបរ ចិញ្ចឹម​គោ​ពូជ​ និង​គោបា​សម្រាប់​លក់​និង​បង្កាត់កូន​នៅ​ពេល​បច្ចុប្បន្ន​នេះ បាន​ធ្លាក់​ចុះ ដោយសារ​តែ​ប្រជា​កសិករ​មួយ​ចំនួន​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ហើយ​បាន​បោះបង់​ការ​ចិញ្ចឹម​គោ​ធ្វើ​ជា​សត្វពាហនៈ​មក​ប្រកប​មុខ របរ​ផ្សេង​ៗ​ដែល​ងាយស្រួល​វិញ ។ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​កសិករ​បាន​ធ្វើ​ឱ្យ​សេវា​បន្ត​ពូជ​បង្កាត់​យក​កូន បាន​ធ្លាក់​ចុះ ហើយ គោបា​ស្ទើរតែ​រក​មេ​ពាក់​មិន​បាន ។

ម្ចាស់​គោ​បាន​និយាយ​ថា ពេល​នៅ​មាន​ហាងឆេង​ខ្ពស់ គឺ​ពាក់​មេ​ម្តង​ៗ​មាន​តម្លៃ​១០០​ដុល្លារ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ចិញ្ចឹម​គោបា​បង្កាត់​ពូជ ដែល​បាន​ត្អូញត្អែរ​ប្រាប់​ដល់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ។

លោក​ជុំ រឿ​ន (​ហៅ​តា​រឿ​ន​បាក់​ខែង​)​អាយុ​៧០​ឆ្នាំ ជា​ម្ចាស់​គោបា​រ៉ូ​យ៉ា​ល់ ដែល​ប្រកប​មុខ​របរ​ចិញ្ចឹមគោ​មេ​ពូជ​និង​គោបា​សម្រាប់​បង្កាត់​ពូជ​រស់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បានឱ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​ធ្វើ​កសិកម្ម ។ ឯការ​ចិញ្ចឹម​គោ​ពូជ​និង​គោបា​សម្រាប់​បង្កាត់​ក៏​មាន​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ។ គាត់​ថា បច្ចុប្បន្ន​គាត់​មាន​គោ​ពូជ​ចំនួន​៤០​ក្បាល ក្នុង​នោះ​មាន​គោ​មេ​ពូជ​ចំនួន​២០​ក្បាល កូន​គោ​ចំនួន​១៩​ក្បាល និង​គោបា​មួយ​ក្បាល​សម្រាប់​បម្រើសេវា ដាក់​មេ​បង្កាត់​ពូជ ដែល​គោបា​មួយ​ក្បាល​នេះ​មាន​តម្លៃ​ប្រមាណ​២​ម៉ឺន​ដុល្លារ តែ​គាត់​មិន​លក់​ទេ ។

លោក ជុំ រឿ​ន បានឱ្យ​ដឹង​ទៀត​ថា ការ​រកស៊ី​ចិញ្ចឹម​គោ​ពូជ​និង​គោបា ឥឡូវ​បាន​ធ្លាក់​ចុះ​ព្រោះ​មិនសូវ​សំបូរ​អតិថិជន​មក​ទិញ និង​យក​មេ​មក​ជួល​ឱ្យ​ពាក់​នោះ​ទេ ដោយសារ​តែ​បច្ចុប្បន្ន មិន​ស្រូវ​មាន​អ្នក​ចិញ្ចឹម​គោ​ទេ ដោយ​កសិករ​យើង​មួយ​ចំនួន​មាន​ជីវភាព​ធូរធា​ក៏​បាន​ប្តូរ​មុខរបរ​លែង​ចិញ្ចឹម​គោ ។ ម្យ៉ាងទៀត វា​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​កំពុង​តែ​រាតត្បាត​ទៀត ។

គាត់​រៀបរាប់​ថា កន្លង​មក​ការ​ចិញ្ចឹម​គោបា​កាក់កប​ណាស់​ដោយ​គាត់​មាន​គោបា​ចំនួន​៣​ទៅ​៤​ក្បាល​ដើម្បី​ទុក​បង្កាត់​ពូជ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប្រជា​កសិករ បាន​យក​មេគោ​មក​ជួល​បង្កាត់​ពូជ​មិន​តិច​ជាង​២០​ក្បាល​នោះ​ទេ ដោយ​ពាក់​មួយ​ដង​ៗ​បាន​តម្លៃ​៥០​ដុល្លារ​គឺ​ធ្លាក់​ថ្លៃ​ហើយ ។ ឥឡូវនេះ​មិនសូវ​មាន​មេគោ​យក​មក​បង្កាត់​នោះ​ទេ ដោយ​គេ​លែង​សូវ​ចិញ្ចឹម​គោ​ហើយ ដែល​ពេល​នេះ​ក្នុង​មួយ​ខែ​មាន​មេ​ពូជ​យក​មក​ជួល​បង្កាត់​ប្រមាណ​១៥​ទៅ​២០​ក្បាល​តែ​ប៉ុណ្ណោះ ដែល​ពាក់​ម្តង​បាន​តម្លៃ​១០០​ដុល្លារ ។

ដោយឡែក​ចំណែក​គោ​មេ​ពូជ​វិញ លក់​បាន​មួយ​ក្បាល​តម្លៃ​ប្រមាណ​៥​ពាន់​ទៅ​៨​ពាន់​ឬ​មួយ​ម៉ឺន​ដុល្លារ​ក៏​មាន​ដែរ​ទៅ​តាម​ប្រភេទ​គោ​ល្អ ។

ម្ចាស់​គោបា​រូប​នោះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា គោ​របស់​គាត់​មានពូជ​អុ​ី​តា​លី ប្រា​មាន់ កុង​ហ្គោ​ជាដើម ។ ចំណែក​គោបា​សុទ្ធតែ​មានឈ្មោះ​របស់​វា ដូច​ជា​ឈ្មោះ រ៉ូ​យ៉ា​ល អូដ្ឋ ប្រុស​ស្អាត ក្រៃ​ថោ​ង អាទិត្យ​វង្សា ចៅ​ច័ន្ទ​កុមារ អា​កណ្តូប​ជាដើម ។ ការ​ដាក់​ឈ្មោះ​នេះ​ទៅ​តាម​រូបរាង​របស់​វា ។

លោក ជុំ រឿ​ន ក៏​បានឱ្យ​ដឹង​ទៀត​ថា ទោះបី​ការ​ចិញ្ចឹម​គោ​មានការ​ធ្លាក់​ចុះ​យ៉ាងណា​ក៏​ដោយ ក៏​អាជីវកម្ម​ចិញ្ចឹម​គោបា​សម្រាប់​បង្កាត់​ពូជ​របស់​គាត់​មិន​ធ្លាក់​ចុះ​នោះ​ទេ ដោយសារ​តែ​គោ​ពូជ​របស់​គាត់​លក់​បាន​ថ្លៃ​ហើយ​សេវា​បង្កាត់​ពូជ​បាន​ថ្លៃ​ទៀត ។ ក្រៅពី​ចិញ្ចឹម​គោ​គាត់​និង​ក្រុម​គ្រួសារ​ក៏​បាន​ធ្វើ​ចំការ​ដាំ​ដំណាំ​ត្រឡាច ត្រប់ ពោត និង​ឪឡឹក​ផង​ដែរ​គ្រាន់​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​បាន​១​កម្រិត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ