ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«វត្ត​រាជ​បូព៌» ខេត្តសៀមរាប ​​ស្ថាន​ភាព​បច្ចុ​ប្បន្ន និង​​ពេល​អតីត​កាល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​វត្ត​រាជ​បូព៌ នៅ​ក្រុង​សៀមរាប​នា​ពេល​បច្ចុប្បន្ន​កំពុង​បញ្ចេញ​សម្រស់​ដ៏​ល្អ​សមជា​វត្ត​ដ៏​ល្បី​មួយ ។ សម្រស់​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​ពេល​មុន​ដែល​មិន​ទាន់​ជួសជុល ។ គម្រោង​ជួសជុល និង​អភិរក្ស​ព្រះ​វិហារ​បុរាណ​វត្ត​រាជ​បូព៌ បើ​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា…

ខេត្តសៀមរាប​ ៖ ​វត្ត​រាជ​បូព៌ នៅ​ក្រុង​សៀមរាប​នា​ពេល​បច្ចុប្បន្ន​កំពុង​បញ្ចេញ​សម្រស់​ដ៏​ល្អ​សមជា​វត្ត​ដ៏​ល្បី​មួយ ។ សម្រស់​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​ពេល​មុន​ដែល​មិន​ទាន់​ជួសជុល ។

គម្រោង​ជួសជុល និង​អភិរក្ស​ព្រះ​វិហារ​បុរាណ​វត្ត​រាជ​បូព៌ បើ​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា ទទួល​បាន​ប្រាក់​ទាំងស្រុង​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង ដឹកនាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​នេះ ។

ការ​ជួសជុល​គឺ​ដើម្បី​រួមចំណែក​ថែរក្សា​មត៌ក​វប្បធម៌​ខ្មែរលើ​វិស័យ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ជួយ​អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល​ឱ្យ​រស់​រវើក​ឡើង​វិញ​។

ក្រុមការងារ​បច្ចេកទេស បាន​ផ្តោត​លើ​ការ​ជួសជុល​ក្បាច់​ជញ្ជាំង ជើង​ជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់​លើ​ទ្វារ​-​បង្អួច និង​ខឿន​ព្រះ​វិហារ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ឱ្យ​ផុត​ពី​ហា​នី​ភ័យ​រហូត​ធ្វើ​ឱ្យ​ព្រះ​វិហារ​វ័យ​ចំណាស់​នេះ​លេច​រូបរាង​ដ៏​ស្រស់​ត្រកាល​ជា​ថ្មី​ម្តងទៀត​លើ​ទឹកដី​អង្គរ ក្នុង​ក្រុង​សៀមរាប ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ចំពោះ​ព្រះ​មហាវិមលធម្ម សិរី​សុ​វ​ណ្ណោ​ពិន សែ​ម ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ ជា​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​រាជ​បូព៌ ព្រមទាំង​ព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក អាជ្ញាធរ​ជាតិ​អប្សរា​ទាំងអស់ ដែល​បាន​និមន្ត និង​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឱ្យ​បាន​គង់វង្ស​តរៀង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ