ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើលបណ្តាញសង្គម​! ក្រោយ​បែកធ្លាយ​វី​ដេ​​អូ​មួយ​របស់តួឯកប្រុសរឿងជីវិតស្ត្រីមេផ្ទះ​ និង​មិត្ត​ស្រី

3 ឆ្នាំ មុន

ឥណ្ឌា ៖ រឿងរ៉ាវ​ជុំវិញ​ការ​ស្លាប់​របស់​តារា​សម្តែង​បូ​លី​វូ​ដលោក Sushant Singh Rajput កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងមូល បន្ទាប់​ពី​មានការ​ចាប់ខ្លួនមិត្ត​ស្រីរបស់លោក​ ដែល​ជា​តារា​សម្តែង​ដូច​គ្នា គឺ​នាង…

ឥណ្ឌា ៖ រឿងរ៉ាវ​ជុំវិញ​ការ​ស្លាប់​របស់​តារា​សម្តែង​បូ​លី​វូ​ដលោក Sushant Singh Rajput កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងមូល បន្ទាប់​ពី​មានការ​ចាប់ខ្លួនមិត្ត​ស្រីរបស់លោក​ ដែល​ជា​តារា​សម្តែង​ដូច​គ្នា គឺ​នាង Rhea Chakraborty​។ គួររំលឹកថា ចាប់ខ្លួន​តារា​ស្រី​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​តួឯក​ប្រុស​ក្នុង​រឿង​ជីវិត​ស្ត្រី​មេផ្ទះ

មានការ​បន្ត​ជជែក​វែកញែក​គ្នា​ជា​ច្រើន ក្រោយ​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ ចេញផ្សាយ​ដោយសារ​ព័ត៌មាន Zeenews របស់​ឥណ្ឌា ដែល​បង្ហាញ​ពី​សកម្មភាព​របស់ Rajput និង Rhea កំពុង​ជក់បារី និង​ច្រៀង​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​គ្នា​។ ក្រោយ​វី​ដេ​អូ​នេះ ត្រូវ​បាន​ចេញផ្សាយ មានការ​ចែករំលែក​បន្ត​ពាសពេញ​បណ្តាញ​សង្គម និង​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​ផង​ដែរ​។

https://www.youtube.com/watch?v=kpQVsEzxh0Q

សូម​រំលឹក​ជូន​ថា តារា​ស្រី​នាង Rhea Chakraborty ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ ទី ៨ ខែ កញ្ញា កន្លង​ទៅ ដោយ​រង​ការ​ចោទប្រកាន់​ថា បាន​ទិញ​កញ្ឆា (Cannabis) សម្រាប់​ផ្តល់​ឲ្យ​មិត្ត​ប្រុស​គឺ​លោក Sushant Singh Rajput​។ ហើយ​វា​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ស៊ើបអង្កេត ជុំវិញ​ការ​ធ្វើ​អត្តឃាត​របស់​តារា​ប្រុស​រូប​នេះ ក្នុង​គេហដ្ឋាន​របស់​គេ​នៅ​ទីក្រុង​ម៉ុម​បៃ កាលពី​ថ្ងៃ​ទី​១៤ ខែ មិថុនា កន្លង​ទៅ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ចៅក្រម​ក៏​បាន​សម្រេច​ច្រាន​ចោលការ​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​នាង និង​បាន​បន្ត​នាំ​ខ្លួន​នាង​ទៅ​កាន់​មន្ទីរឃុំឃាំង​របស់​តុលាការ រហូត​ដល់​ថ្ងៃ​ទី ២២ ខែកញ្ញា ដើម្បី​បន្ត​ដំណើរការ​ស៊ើបអង្កេត​។

រឿងរ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាជន​ទាំងមូល​នៅ​ក្នុង​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច ដែល​ជាទី​កន្លែង​កំណើត​របស់ Rhea Chakraborty ដោយ​ផ្ទុះ​មានការ​ធ្វើ​បាតុកម្ម​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​នាង ប្រឆាំង​នឹង​ករណី​ចោទប្រកាន់​នេះ​។

សូម​ជម្រាប​ជូន​ថា សង្គ្រាម​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​ចាប់ខ្លួន​តារា​ស្រី​ខាងលើ គេ​សង្កេត​ឃើញ​មាន​តារា​បូ​លី​វូ​ដ​ប្រុស​ស្រី​ល្បី​ៗ​មួយ​ចំនួន​ធំ បាន​ធ្វើការ​បង្ហោះ​សារ​គាំទ្រ​នាង Rhea Chakraborty ដោយ​បាន​សរសេរ​ភ្ជាប់​នឹង​ពាក្យ #JusticeForRhea ដែល​មាន​ន័យ​ថា «​យុត្តិធម៌​សម្រាប់ Rhea» ហើយ​ក្នុង​នោះ​រាល់​ការ​បង្ហោះ​ទាំងអស់ សុទ្ធតែ​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាជន​ឥណ្ឌា​ភាគច្រើន ដែល​ស្អប់​តារា​ស្រី​រូប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ