ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា! នាំ​ស្រី​​ឡើង​​ផ្ទះ​ប្រពន្ធ​មិនស្តី លុះ​លែងលះ​​បាន​១០​ថ្ងៃ​​កា.ប់​នាង​គ្មាន​ប្រណី

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រយៈពេល​ជាង​១០ថ្ងៃ​​មក​ហើយ តែ​មិន​ដាច់​អាល័យ ​និង​មានចិត្ត​ប្រចណ្ឌ​ផង​នោះ ក៏​បាន​យក​កាំបិត​មក​កាប់​យ៉ាង​សាហាវ​គ្មាន​ញញើត​ដៃ ខណៈ​អតីត​ប្រពន្ធ​​កំពុង​តែ​​ហូប​បាយ​ជាមួយ​មិត្តភក្តិ​ជា​​ស្រី​ដូច​គ្នា បណ្តាល​​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ។ អំពើ​ហិង្សា​នេះ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ​រយៈពេល​ជាង​១០
ថ្ងៃ​​មក​ហើយ តែ​មិន​ដាច់​អាល័យ ​និង​មានចិត្ត​ប្រចណ្ឌ​ផង​នោះ ក៏​បាន​យក​កាំបិត​មក​កាប់​យ៉ាង​សាហាវ​គ្មាន​ញញើត​ដៃ ខណៈ​អតីត​ប្រពន្ធ​​កំពុង​តែ​​ហូប​បាយ​ជាមួយ​មិត្តភក្តិ​ជា​​ស្រី​ដូច​គ្នា បណ្តាល​​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ។ អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​​ម៉ោង​ប្រមាណ​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​សាលា​ឆេះ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ។

លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ខាងលើ​ឈ្មោះ ឃាង ឆវី អាយុ​៤៨​ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ចំណែក​អតីត​ប្តី​ដែល​ប្រើ​ហិង្សា​នេះ​ឈ្មោះ ហាន តៃ អាយុ​៤៩​ឆ្នាំ ។

លោក​អធិការ​ថ្លែង​ថា ស្ត្រី​រង​គ្រោះ ​និង​ជនដៃដល់​ជា​អតីត​ប្តី បាន​ធ្វើ​លិខិត​លែងលះ​គ្នា កាល​ពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ ដោយ​នាំ​គ្នា​ទៅ​ផ្តិត​មេដៃ​នៅផ្ទះ​លោក​មេ​ភូមិ ចំណែក​អតីត​ប្តី​​រូប​នេះ​ក៏​សុខចិត្ត​ចុះ​ចេញពីផ្ទះ ហើយ​ទៅ​រស់នៅ​ជាមួយ​ប្អូន​ដែល​មានផ្ទះ​នៅ​ជិត​គ្នា​នោះ ។ រីឯ​អតីត​ប្រពន្ធ​រស់នៅ​ម្នាក់ឯង ចំណែក​កូន​ចំនួន​៣​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​ ។

លោក​អធិការ​បន្តថា ចំពោះ​ការ​លែងលះ​គ្នា​នេះ គឺ​ដោយសារ​តែ​អតីត​ប្តី​យក​ស្រី​មក​ដេក​នៅ​លើ​ផ្ទះ ខណៈ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ជាមួយ​នឹង​​កូនៗ ដើម្បី​រក​លុយ​​មក​សងបំណុល​គេ ហើយ​ពេល​នោះ​ប្តី​បាន​សុំ​ទិញ​ម៉ូតូ​ជិះ​សិន ប្រពន្ធ​ក៏​ព្រម​ឲ្យ​ទិញ ។ ក្រោយ​ពី​ទិញ​ម៉ូតូ​បាន​ហើយ ប្រពន្ធ​តែង​តែ​ផ្ញើ​លុយ​មក​ជា​រៀង​រាល់​ខែ​ដើម្បី​ឲ្យ​ប្តី​យក​ទៅ​សងបំណុល​គេ តែ​ប្តី​មិន​សង​គេ​ទេ បែរជា​យក​លុយ​នាំ​ស្រី​មក​ដេក​នៅ​នឹង​ផ្ទះ​ទៅ​វិញ ។

នៅ​ថ្ងៃមួយ ពេល​ប្រពន្ធ​ត្រឡប់​ពី​ថៃ​មក​ផ្ទះ​វិញ ក៏​ឃើញ​ប្តី​យក​ស្រី​មក​ដេក​នៅ​នឹង​ផ្ទះ តែ​ក៏​មិន​បាន​និយាយ​ស្តី​អ្វី​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា បើ​លេងស្រី​ឲ្យ​ចេះ​ការពារ ហើយ​ក៏​មានរឿង​បន្តិចបន្តួច​រួច​ក៏​ឈប់​ទៅ ។ បន្ទាប់​មក បុរស​រូប​នេះ​បាន​ដឹក​ស្រី​នោះ​ទៅ​បាត់ ។ លុះ​បាន​ប្រហែល​មួ​យស​ប្តា​ហ៍​​ក្រោយមក បុរស​រូប​នេះ​បាន​សុំ​លុយ​ប្រពន្ធ​ចំនួន​៥​ពាន់​បាត​យក​ទៅ​ធ្វើ​ម៉ូតូ​ខូច ។ ពេល​នោះ​​ប្រពន្ធ​ឲ្យ​លុយ​យក​ទៅ​ធ្វើ​ម៉ូតូ បែរជា​ទៅ​ដេក​ជាមួយ​ស្រី ចំណែក​ម៉ូតូ​ក៏​មិន​បាន​ធ្វើ​ហើយ​ក៏​កើតជា​រឿងរ៉ាវ​ឡើង ។

ពេល​នោះ បុរស​ជា​អតីត​ប្តី​និយាយ​ថា «បើ​រស់នៅ​ជាមួយ​គ្នា​មិន​បាន​ទេ ​មាន​តែ​លែងលះ​គ្នា» ។ ចំណែក​ប្រពន្ធ ដោយសារ​តែ​ឆ្អែតចិត្ត​ផង​នោះ​ក៏​តប​ភ្លាម​ៗ​ថា «លែង​គ្នា​ក៏​បាន» ហើយ​ប្តី​​រូប​
នេះ​​ក៏​បាន​សរសេរ​លិខិត​ដោយ​ខ្លួនឯង រួច​នាំ​គ្នា​ទៅ​ផ្តិត​មេដៃ​នៅផ្ទះ​មេ​ភូមិ ។

លោក​អធិការ​បន្ត​ថា ក្រោយ​ពី​លែងលះ​គ្នាហើយ បុរស​នោះ​ចង់​មក​ផ្សះផ្សា​ជាមួយ​ប្រពន្ធ
វិញ តែ​អតីត​ប្រពន្ធ​មិន​ព្រម ។ ចំណែក​អតីត​ប្អូនថ្លៃស្ត្រី​រង​គ្រោះ​និយាយ​ថា រឿង​នេះ​បងប្រុស​ខ្ញុំ​ទេ​ជា​អ្នក​ខុស តែបើ​ចង់​ជួប​ចែ​វិញ​ចាំ​រក​ចាស់ទុំ​ទៅ​និយាយ​ជាមួយ​ចែ​ទៅ ។

លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ មាន​មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ ខាន់ សុ​លេ​ម ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា បាន​មក​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ហូប​បាយ​នៅផ្ទះ​របស់​គេ ។ នៅ​ពេល​ត្រឡប់​មក​វិញ ខណៈ​ឈប់​នៅ​មុខ​ផ្ទះ ស្រាប់តែ​អតីត​ប្តី​ដើរ​តម្រង់​មក ដោយ​មាន​កាន់​កាំបិត​ខ្វែវ​ផង រួច​ក៏​​ស្ទុះ​មក​ឱប​អតីត​ប្រពន្ធ ។ ពេល​នោះ​ក៏​មានការ​ប្រវាយប្រតប់​គ្នា រវាង​ជន​ដៃដល់​ និង​ស្ត្រី​រង​គ្រោះ ហើយ​ក៏​ត្រូវ​រង​ការ​កាប់​ប្រហារ​ត្រូវ​ចំនួន​៥​កន្លែង គឺ​ត្រូវ​មុខ ចំ​ច្រមុះ​មក​ដល់​ត្រចៀក ត្រូវមាត់​ និង​ថ្គាម ត្រូវ​ស្មា​ខាងស្តាំ ត្រូវ​កញ្ចឹង.ក ត្រូវ​កំភួនដៃ​ឆ្វេង​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​មង្គលបុរី ។

ចំណែក​ជន​ដៃ​ជា​ប្តី ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក៏​បាន​កាន់​កាំបិត​រត់គេច​ខ្លួន​បាត់ ដែល​ពេល​នេះ​នគរបាល​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ