ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​យ៉ាង​សកម្ម​នៅ​សៀមរាប​អស់​ល័​ក្ខ​ត្រូវ​ប៉ូលិស​ចាប់​ទៅ​តុលាការ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប បានជា​ច្រើន​ដង​ត្រូវ​អស់​ល័​ក្ខ ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ស្ថិត​នៅ…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ដ៏​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប បានជា​ច្រើន​ដង​ត្រូវ​អស់​ល័​ក្ខ ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដែល​ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ស្ថិត​នៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តម សេនីយ៍ ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យ​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​កម្លាំង​ធ្វើការ​ឃ្លាំមើល​ផ្ទះ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ស្គាល់​ស្រាប់ ក៏​ឃើញ​រូបគេ​គេច​ចូល​សំងំ​ក្នុងផ្ទះ ហើយ​សមត្ថកិច្ច​ធ្វើការ​ហ៊ុំ​ព័ទ្ធ​ផ្ទះ​របស់​ជនសង្ស័យ និង​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ មួយ​គ្រឿង​ម៉ាក iphone x ពណ៌​ស ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​2017 ពណ៌​ខ្មៅ មាន​ស្លាក​លេខ​សៀមរាប 1Y-6834 លេខ​តួ និង​លេខ​ម៉ាស៊ីន 9847536 ដែល​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ដំណើររឿង​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៥៣​នាទី​នៅ​ចំណុច​តាម​ផ្លូវ​មុខ បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ នឹម សា​រ៉ែ​ន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ កំពុង​ឈរ​ចាក់សោរ​ទ្វារ​ចូល​ផ្ទះ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ អាយុ​ចន្លោះ​ពី​២០ ឆ្នាំ ទៅ​៣០ ឆ្នាំ​ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះ​ដែល​ស្ពាយ​ជាប់ នឹង​ស្មា ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់​ទាញ​បាន​កាបូប​ប្រាក់ និង​ទូរស័ព្ទ​ដៃ​បាន​មក​វិញ​។

ចំណែក​ជនសង្ស័យ​យក​បាន​កាបូបស្ពាយ ដោយនៅ​ក្នុង​កាបូប​មាន​អាយ​ផត ពណ៌ ផ្កាឈូក ជា​ឧបករណ៍​ស្ដាប់​ចម្រៀង​០១​គ្រឿង និង​គ្រឿងសំអាង​មាន​តម្លៃ​មួយ​ចំនួន​ទៀត​រួច​គេចខ្លួន​បាត់ ។

ក្រោយ​ពី​កើតហេតុ និង​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក សហ​ការណ៍​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ នួន សក្តិ ចំរើន​រិ​ទ្ធ អធិការរង​ទទួល ការងារ​ព្រហ្មទណ្ឌ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ បើក​ការ​ស្រាវជ្រាវ និង​កំណត់​បាន​មុខសញ្ញា និង​ភិនភាគ​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព គឺ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1Y-6834 ប៉ុន្តែ​ជនសង្ស័យ​គេចខ្លួន​បាត់ ។

លុះដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី ស្ថិត​នៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ នី បូ​រី​ន ភេទ​ស្រី អាយុ​២៤ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម កំពុង​ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ តាម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ដែល​កំពុងនិយាយ ពេល​នោះ​ជន​រង គ្រោះ​បានឃើញ និង​ចំណាំ​ស្លាក​លេខ​ម៉ូតូ​របស់​ជនសង្ស័យ ដែល​មាន​ស្លាក​លេខ​1Y-6834​។

ក្រោយ​ពេលធ្វើការ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ មឿ សា​ម៉ាច អាយុ​២៦ ឆ្នាំ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ ធាតុ​ញៀន និង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ ករណី​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ