ខេត្តកំពង់ស្ពឺ ៖ រថយន្តទួរីសមួយគ្រឿងដែលគេដឹងថា ដឹកសុទ្ធតែម៉ូតូអត់ពន្ធ ត្រូវនគរបាលការិយាល័យសន្តិសុខ ធ្វើការស្ទាក់ចាប់បាន ខណៈឈ្មួញបម្រុងដឹកលោតឆត្រចូលរាជធានីភ្នំពេញ ដោយគេសង្ស័យថា ហេតុអ្វីបានជានគរបាលការិយាល័យសន្តិសុខស្ទាក់ចាប់នោះទេ ទំនងជានិយាយថ្លៃផ្លូវមិនត្រូវគ្នា ហើយបានជាមានការស្ទាក់ចាប់បែបនេះ ខណៈនគរបាលសេដ្ឋកិច្ចខេត្ត ក៏ដូចជាស្ថាប័នជាច្រើនទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មិនដែលអើពើទាល់តែសោះ ។
ការស្ទាក់ឃាត់នេះ ធ្វើឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១០ មីនា ២០១៥ ស្ថិតនៅចំណុចផ្សារកំពង់ស្ពឺ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ។ ម្ចាស់ម៉ូតូអត់ពន្ធទាំងនោះ ត្រូវបានស្គាល់ឈ្មោះលី វណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅផ្សារថ្មី ក្រុងខេមរភូមិន្ទខេត្តកោះកុង ។
នគរបាលការិយាល័យសន្តិសុខមួយរូបបានបង្ហើបថា ក្រោយទទួលដំណឹងថា មានរថយន្តទួរីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-0320 ចេញដំណើរពីខេត្តកោះកុង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានដឹកម៉ូតូអត់
ពន្ឋជាច្រើនគ្រឿង ។
ក្រោយទទួលព័ត៌មាននេះហើយ លោកស័ក្តិ៥ ញ៉ែម សៅ ស្នងការងទទួលបន្ទុកសន្តិសុខ បានស្នើសុំពីលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីធ្វើការឃាត់យកមកត្រួតពិនិត្យ ។ ពេលឃាត់បានសមត្ថកិច្ចរកឃើញថា ម៉ូតូទាំងនោះម៉ាកហ្ស៊ូម័រ (ZOOMER)សុទ្ធតែជាម៉ូតូអត់មានពន្ធត្រឹមត្រូវនោះទេ។
ចែករំលែកព័តមាននេះ