ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​កូន​អើយ​! ដាច់​ចិត្ត​ដឹក​ឪពុក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​ទៅ​កើត​ដែរ​អី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​បាន​អះអាង​ថា គាត់​ត្រូវ​បានកូន​ស្រី​ដឹក​ចេញពី​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​យក​ទៅ​ទម្លាក់​ចោល​ទៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ ៦ រួច​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ម្នាក់​បាន​អះអាង​ថា គាត់​ត្រូវ​បានកូន​ស្រី​ដឹក​ចេញពី​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​យក​ទៅ​ទម្លាក់​ចោល​ទៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ ៦ រួច​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ប្រមាណ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ក្បែរ​ស្ពាន​លេខ​៣ ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ។

បុរស​រូប​នោះ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា គាត់​ឈ្មោះ គិត ឈាង អាយុ​៧៥​ឆ្នាំ ស្នាក់​នៅ​ភូមិ អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០​នេះ គាត់​បាន​ធ្វើ​ដំណើ​ទៅ​ទិញ​ឥ​វ៉ា​ន់ ឃើញ​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង​មិន​ស្ពា​ល់​ម៉ាក និង​ស្លាក​លេខ​ជិះ​គ្នា​៦​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ ស្រី​៣​នាក់ បាន​មក​ឈប់​នៅ​ចំណុច​ស្ពាន​លេខ​៣ ហើយ​បាន​នាំ​បុរស​ចំណាស់​នោះ​ចេញពី​ក្នុង​រថយន្ត​មក​អង្គុយ​លេង​លើ​បង់ រួច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បាត់​ទៅ​ដោយ​ទុក​បុរស​ម្នាក់​នោះ​ចោល​នៅ​លើ​បង់ ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​អង្គុយ​លេង​អ្នក​ភូមិ​សួរនាំ ហើយ​ត្រូវ​ម្ចាស់​រថយន្ត​ប្រាប់​ថា ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក ។ លុះ​ក្រោយមក​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​បុរស​ខាងលើ​បានអោយ​ដឹង​ថា គាត់​ត្រូវ​បានកូន​ស្រី​២​នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​៦​នាក់ ក្នុង​រថយន្ត​បាន​ទុក​គាត់​ចោល ។ ទោះបីជា​យ៉ាង​គាត់​ពុំ​បានអោយ​ដឹង​ពី​ឈ្មោះ កូនស្រី​នោះ​ឡើយ ។ តាម​លោកតា​រូប​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា គាត់​មាន​ជំងឺ​រលាក​ក្រពះ ពោះវៀន​កំរិត​ធ្ងន់ ត្រូវ​ចំណាយ​ប្រាក់​ព្យាបាល​រហូត​ដល់​៣០០០​ដុល្លារ​ក្នុង​ការ​វះកាត់​ព្យាបាល តែ​កូន​គាត់​គ្មាន​លទ្ធភាព​ទេ ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គាត់​ត្រូវ​បានកូន​ដឹក​ចេញពី​មន្ទីរពេទ្យ​មួយ​នៅ​ភ្នំពេញ​ត្រឡប់​ទ​ផ្ទះ​វិញ ត្រូវ​បានកូន​ទំលាក់​ចោល​តែ​ម្តង ។

ទោះបីជា​យ៉ាង​លោកតា​ពុំ​បានអោយ​ដឹង​ច្រើន​នោះ​ទេ ។ បន្ទាប់​ពី​ភ្ញាក់ផ្អើល សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​លៀប​ក៏​បាន​ទាក់​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ