ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មាត់ដាច​ពេក !

9 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងយុត្តិធម៌​ដែល​ចូល​និវត្តន៍​ទៅ​ហើយ បាន​ជួប​អា​ឡេវ​កាលពី​៥​ថ្ងៃមុន​នៅ​រមណីយដ្ឋាន​មួយ​ក្នុង​ប្រទេស​ថៃ ។ ក្នុង​ពេល​ជុំ​គ្នា​ពិសា​ភោជនាហារ​ក្បែរ​ទឹកជ្រោះ ក៏​មានការ​បញ្ចេញមតិ​គួរ​ឱ្យ​កត់សម្គាល់​មួយ ។ មន្ត្រី​ចូល​និវត្តន៍​ចាប់ផ្តើម​និយាយ

មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងយុត្តិធម៌​ដែល​ចូល​និវត្តន៍​ទៅ​ហើយ បាន​ជួប​អា​ឡេវ​កាលពី​៥​ថ្ងៃមុន​នៅ​រមណីយដ្ឋាន​មួយ​ក្នុង​ប្រទេស​ថៃ ។ ក្នុង​ពេល​ជុំ​គ្នា​ពិសា​ភោជនាហារ​ក្បែរ​ទឹកជ្រោះ ក៏​មានការ​បញ្ចេញមតិ​គួរ​ឱ្យ​កត់សម្គាល់​មួយ ។

មន្ត្រី​ចូល​និវត្តន៍​ចាប់ផ្តើម​និយាយ :
– លោក​អា​ឡេវ ! ខ្ញុំ​នៅ​តែ​មិន​យល់​និង​នៅ​តែ​ឆ្ងល់ ស្រុក​យើង សង្គម​យើង​រឹង​មាំ​ប៉ុណ្ណឹង​ហើយ ហេតុ​អី​ទុក​ឱ្យ​ក្រសួង​២​ជាន់​គ្នា​តែ​មួយ ? ហេតុ​អី​គេ​មិន​បំបែក​ឱ្យទៅ​ជា​២​ទៅ ស្រួល​ធ្វើការ​…
អា​ឡេវ​ធ្វើ​ភ្នែក​ម៉ក់​ៗ…​ព្រោះ​ភ្លាម​ៗ​នរណា​ទៅ​ដឹង​ឆាប់ ថា​ក្រសួង​២​មាន​មេ​ត្រួត​ត្រាតែ​មួយ​…​ក៏​សួរ​តប​វិញ :
– ខ្ញុំ​នឹក​មិន​ទាន់​ឃើញ​ទេ​…​ក្រសួង​ណា​ទៅ​បង ?
មន្ត្រី​ចូល​និវត្តន៍​ញញឹម​បន្តិច​ក៏​ឆ្លើយ​ដោយ​អត់​មាន​រារែក​ទេ​ថា :
– លោក​ឡេវ​ឯង​កុំ​ធ្វើ​ដូច​អត់​ដឹង​…​ដូច​អត់​ឆ្ងល់​…​នែ ! សម័យ​សង្គមរាស្ត្រនិយម​ក៏​មាន​ក្រសួង​២​ដែរ​…​ហើយ​សម័យ​សាធារណរដ្ឋ​ខ្មែរ​ក៏​មាន​២​ដែរ​…​គេ​បំបែក​ជា​២​អីចឹង​ទើប​វា​រឹង​មាំ​…​ទើប​វា​មាន​ប្រសិទ្ធភាព​ការងារ ។ ជាង​៣០​ឆ្នាំ​ហើយ​ល្មម​បំបែក​ហើយ​…​ទុក​ឱ្យ​ជាន់​ជិះ​គ្នា​ដល់​ណា​ទៀត ?
អា​ឡេវ​លើក​ស្រាក្រហម​លេប​អស់ពី​កែវ និង​ចាក់​ថ្មី​ចូល​កែវ​ម៉ា​ល្មម​លើក​…​ក៏​នៅ​តែ​នឹក​មិនឃើញ ។ ដោយ​ពិបាក​នឹក​ពេក ក៏​ដាច់​ចិត្ត​ធ្វើ​អន់ ហើយ​សួរ​ទៅ​វិញ​ថា :
– ខ្ញុំ​នឹក​អត់​ឃើញ​ទេ​…​ខ្ញុំ​ស្រមៃ​ទៅ​ក្រសួង​-​មន្ទីរ​អស់​មួយ​ជុំ​ហើយ នឹក​អត់​ឃើញ​ទេ​…​ក្រសួង​អី​ទៅ​មានសំណាង​ប៉ុន​មេឃ​ម្ល៉េះ ជិះ​ដល់​ទៅ​២​ម្នាក់ឯង ? ក្រសួង​ធនធានទឹក គេ​បង្កើត​ថ្មី គឺ​ត្រឹមត្រូវ​…​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល គេ​បំបែក​ជា​២​ទៅ​ហើយ​…​ពិតជា​ត្រូវ​ឥត ខ្ចោះ ។ សម័យនេះ​ហើយ​នៅ​ក្រសួង​អី​ទៀត​ជិះ​គ្នា ? ខ្ញុំ​គិត​ថា សម័យនេះ​ហើយ គេ​ទុក​ឱ្យ​ជិះ​គ្នា​ដល់​ណា​ទៀត​…​ខ្ញុំ​ដូច​ជា​នឹក​អត់​ចេញ​ទេ​…​បើ​នឹក​ចេញ​ប្រាកដជា​និយាយ​អត់​ខ្លាច​ទេ​…
មន្ត្រី​ចូល​និវត្តន៍​លើក​កែវ​ស្រាក្រហម​ទង្គិច​ជាមួយ​អា​ឡេវ​ជូនពរ​ទៅ​វិញ​ទៅ​មក​…​អត់​មាន​ឮ​សូរ​ប៉ែស​ទេ ព្រោះ​ជា​កែវ​ក្រដាស​សម្រាប់​ធ្វើ​ដំណើរ​កំសាន្ត​ផ្លូវ​ឆ្ងាយ​…​រួច​និយាយ​ថា :
– លោក​ឡេវ​ឯង​ប្រហែល​គិត​អត់​ដល់​មែន​មើលទៅ​…​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​និយាយ​ប្រាប់ ប្រហែលជា​គួរ​ឱ្យ​ខឹង​ដូច​ខ្ញុំ​ដែរ​…​ហើយ​ប្រហែល​ឆ្ងល់​…​ស្រួល​មិន​ស្រួល​ឆ្ងល់​ជាង​ខ្ញុំ​ផង​ក៏​មិនដឹង ?
អា​ឡេវ​សម្លឹង​លោក​មន្ត្រី​ចូល​និវត្តន៍​សឹង​មិន​ដាក់​ភ្នែក ព្រោះ​វា​ជា​ក្លើ​តាំងពី​សង្គម​មុន​មក​…​សម្លឹង​បណ្តើរ ញញឹម​បណ្តើរ​…​ក្នុង​ន័យ​រង់ចាំ​ស្តាប់​នូវ​ចម្លើយ​…​ក៏​សួរ​បន្ត​ថា :
– ប្រាប់​ផង​មើល​…​កុំឱ្យ​នឹក​យូរ​ពេក​នាំ​ស្កូវ​កាន់តែ​ច្រើន​…​បើ​ស្កូវ​ច្រើន​មិន​អី​ទេ​…​កុំ​តែ​ជ្រុះ​ច្រើន​បាន​ហើយ​…​មើល​ក្រសួង​ណា​ដែល​គេ​មិន​រវល់​ដោះស្រាយ ?
មន្ត្រី​ធំ​ចូល​និវត្តន៍​ងើបមុខ​សម្លឹង​ទឹកជ្រោះ​ធ្វើ​មិនដឹង​…​ហាក់ដូច​នៅ​វ៉ៃ​ឫក​ធំ​ដដែល​…​សម្ងំ​ទុក​ឱ្យ​អា​ឡេវ​បន្ត​ឆ្ងល់​បន្តិចទៀត រួច​លើក​កែវ​ក្រដាស​ស្រាក្រហម​ក្រេប​ក្អិ​ក​ៗ​ធ្វើ​មិនដឹង​…​ស្ងាត់​យូរ​បន្តិច ក៏​ទម្លាយ​ច​ម្ង​ល់​ក្នុង​ឱ​រ៉ា​យូរហើយ​ប្រាប់​អា​ឡេវ :
– ន៎ែ ! ពី​ដើម ពី​ណា​ពី​ណី​មក ចៅហ្វាយខេត្ត ចៅហ្វាយស្រុក រហូត​ដល់​ភូមិ​ឃុំ រួម​ជាមួយ​មន្ត្រី​ទាំង​អស់ពី​ខេត្ត​-​ក្រុង​ដល់​ភូមិ​ធ្លាយ​ដល់​៥០​ខ្នង​…​គេ​មាន​ក្រសួង​មួយ​សម្រាប់​គ្រប់គ្រង ។ ចំណែក​ប៉ូលិស​វិញ​ក៏​អីចឹង​ដែរ​…​ត្រូវ​តែ​ឱ្យ​មាន​ក្រសួង​មួយ​សម្រាប់​ដឹកនាំ​គ្រប់គ្រង ទើប​វា​ឆាប់​រីក​ចំរើន ។ លោក​ឡេវ​ឯង​ចាំ​ទេ​សម័យ​មុន គេ​មាន​ក្រសួងមហាផ្ទៃ​…​មាន​ក្រសួង​ប៉ូលិស​…​សព្វ​ថ្ងៃនេះ​ប៉ូលិស​អត់​មាន​ក្រសួង​ច្បាស់លាស់​ទេ​…​អគ្គស្នងការ​ជា​មេ​ប៉ូលិស​មែនហើយ​…​តែ​គេ​នៅ​ឆ្លើយ​ថា​…​ចាំ​ក្រសួងមហាផ្ទៃ​…​ក្រសួង​ប៉ូលិស​ដូច​ក្រសួង​កំព្រា​មួយ​…​គួរ​បង្កើត​មេ​មួយ​ឱ្យទៅ​…​ក្រែង​វា​រីក​ជាង​មុន​…​ក្រសួង​មួយ​ពុះ​ជា​២​ដូច​គេ​ទៅ​មិន​បាន​ទេ​…​យ៉ាងម៉េច ?
អា​ឡេវ​ឮ​សំដី​បែប​ខ្លាំង​ៗ​អីចឹង​…​លើក​កែវ​ស្រា​ក្រេប​ធ្វើ​ដូច​មិន​ចង់​ស្តាប់​ទេ​…​ប៉ុន្តែ​ក្នុង​បំណង​កុំឱ្យ​និយាយ​ត្រូវ​តែ​ម្នាក់ឯង​ពេក​ក៏​តប​ទៅ​វិញ​យ៉ាង​ស្រាល​ថា :
– កុំ​ឆ្ងល់​ពេក​…​បើ​គេ​បំបែក​បាន​…​គេ​ចាប់​ហែក​ជា​២​យូរហើយ​…​មើល​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​មើល​…​គេ​ចាប់​ហែក​ជា​២​លាន់​ខ្វោក​…​មក​ពី​បង​ឯង​មាត់ដាច​ពេក​បានជា​គេ​ឆាប់​ចាប់​ឱ្យ​រឺ​ត្រែ​ត​…​បើ​កុំ​មាត់ដាច​ប្រហែលជា​គេ​លើក​បន្តុប​បន្ត​…​យ៉ាង​ហោច​ណាស់​ក៏​មួយ​អាណត្តិ​ទៀត​ដែរ​ទម្រាំ​ដើរ​លែង​រួច​…​មែន​ទេ ?

អា​ឡេវ