ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ទ្រឹស្តី ​«​អាណា​ហ៊ាន​ធើ​អី​អញ!​»

9 ឆ្នាំ មុន

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​បំផុត​នោះ​គឺ​ឥរិយាបថ និង​ទស្សនៈ «​អាណា​ហ៊ាន​ធើ​អី​អញ​» បាន​កើតឡើង​នៅ​លើ​មនុស្ស​តិចតួច​បំផុត ដែល​កំពុង​ដកដង្ហើម​ក្នុង​សង្គម ដែល​បុគ្គល​នោះ​សម្បូរ​លុយកាក់ និង​អាងខ្នង​អាង​អំណាច​បុណ្យស័ក្តិ ។

ខ្មែរ​យើង​នៅ​សម័យ​កុំព្យូទ័រ អ៊ីន​ធើ​​រ​ណេ​ត​នេះ គេ​សង្កេត​ឃើញ​មាន​មនុស្ស​មួយ​ចំនួន​តូច​បំផុត​មាន​ឥរិយាបថ និង​ធ្វើ​សកម្មភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​បំផុត​នោះ​គឺ​ឥរិយាបថ និង​ទស្សនៈ «​អាណា​ហ៊ាន​ធើ​អី​អញ​» បាន​កើតឡើង​នៅ​លើ​មនុស្ស​តិចតួច​បំផុត ដែល​កំពុង​ដកដង្ហើម​ក្នុង​សង្គម ដែល​បុគ្គល​នោះ​សម្បូរ​លុយកាក់ និង​អាងខ្នង​អាង​អំណាច​បុណ្យស័ក្តិ ។

នៅ​ខេត្តព្រះវិហារ ថ្មី​ៗ​កន្លង​ទៅ ក្រុម​ឆ្លុះ​កង្កែប​២​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់គុក រីឯ​ច្រើន​នាក់​ទៀត​កំពុង​ចង់​ដូរ​ដី ដោយសារ​ត្រូវ​ពួក «​អាណា​ហ៊ាន​ធើ​អី​អញ​» ប្តឹង ពី​បទ​កំហែង​យក ព្រោះ​គេ​អាង​មានកូន​ប្រសា​ដ៏​មហិមា​ច្រើន​នាក់​ជា​មន្ត្រីតុលាការ ។

ថ្មី​ៗ​នេះ​ដែរ នៅ​ខេត្តកំពង់ស្ពឺ មានការ​បាញ់​គំរាម​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​អស់​ជាង​៣០​គ្រាប់ រហូត​ដល់​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​ទៀត ប៉ុន្តែ​ប្រហែលជា​នៅ​តែ​គ្មាន «​អាណា​ហ៊ាន​ធើ​អី​អញ​» ដដែល​ទេ​មើលទៅ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ចៅហ្វាយ​ក្រុង​បា​វិត​ម្នាក់​បាន​បាញ់​កម្មករ​ឱ្យ​របួស​មានការ​ប្តឹងប្តល់​ដល់​តុលាការ​គ្រប់​ថ្នាក់ ប៉ុន្តែ​ជន​លើ្ម​ស​នៅ​តែ​ស្ថិត​ក្រៅ​សំណាញ់​ច្បាប់​យ៉ា​ង​រំភើយ ដែល​គេ​អះអាង​ថា សុទ្ធតែ​ពួក​ស្ថិត​នៅ​ក្នុង​ក្រុម​កោងកាច «​អាណា​ហ៊ា​ន​ធើ​អី​អញ​» ។

តើ​នៅ​ស្រុក​យើង​អង្កាល់​ទៅ​ទើប​អស់​ពួក «​អាណា​ហ៊ាន​ធើ​អី​អញ​នេះ​ទៅ​ហ្ន៎​» ដែល​កំពុង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​អ្នក​ដែល​គេ​ខំ​ធ្វើ​ល្អ អ្នក​ដែល​ខំ​ធ្វើបុណ្យ​សន្សំ​កុសល ។

ល្មម​ដល់​ពេល​ធើ​.​ក​ពួក «​អាណា​ហ៊ាន​ធើ​អី​អញ​» ឱ្យ​បាន​ខ្លាំង​បន្តិច​ហើយ !!!
ដោយ សហការី