រោគសញ្ញាមាត់ធ្មេញ5ចំណុចដែលមិនគួរមើលរំលង !
សុខភាពមាត់ធ្មេញគឺជាផ្នែកមួយសំខាន់ដែលគេមិនគួរមើលរំលង ។ ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅពេលអស់លោកអ្នកកើតចេញរោគសញ្ញា៥ចំណុចដូចខាងក្រោម ៖
សុខភាពមាត់ធ្មេញគឺជាផ្នែកមួយសំខាន់ដែលគេមិនគួរមើលរំលង ។ ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅពេលអស់លោកអ្នកកើតចេញរោគសញ្ញា៥ចំណុចដូចខាងក្រោម ៖
សុខភាពមាត់ធ្មេញគឺជាផ្នែកមួយសំខាន់ដែលគេមិនគួរមើលរំលង ។ ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ នៅពេលអស់លោកអ្នកកើតចេញរោគសញ្ញា៥ចំណុចដូចខាងក្រោម ៖
១-ការដំបៅរលាកដែលមិនព្រមជាសះស្បើយទៅវិញ ៖
ប្រសិនជាលោកអ្នកដំបៅមាត់ មានដុំពក ពណ៌ក្រហម ឬពណ៌ស្លេកនៅលើអណ្តាត ថ្ពាល់ឬអញ្ចាញរយៈពេលពីរសប្តាហ៍មិនព្រមបាត់ឬជាសះស្បើយ ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដ្បិតវាអាចជាចំណុចចាប់ផ្តើមនៃជំងឺមហារីកមាត់ ។ ការពិនិត្យរោគវិនិច្ឆ័យទាន់ពេលគឺអាចមានឱកាសច្រើនក្នុងការជាសះស្បើយ ។ បុគ្គលរាល់រូបគប្បីឧស្សាហ៍ឆ្លុះកញ្ចក់មើលក្នុងមាត់របស់ខ្លួនឱ្យបានទៀងទាត់និងហ្មត់ចត់ ។
២-មានការឈឺចាប់និងហើមដោយមិនដឹងមូលហេតុ ៖
ប្រសិនក្នុងមាត់លោកអ្នកឈឺចាប់ខ្លាំងនិងមានកម្សួលក្លិនដែលមានរយៈពេលដល់ទៅ២ថ្ងៃ ចូរកុំព្រងើយកន្តើយ ។ វាអាចជារោគសញ្ញាពុកធ្មេញ ជំងឺអញ្ចាញ ឆ្លងរោគឬប្រេះធ្មេញ ។ បើទុកមិនព្យាបាល បញ្ហាទាំងនេះអាចអាក្រក់ខ្លាំងឡើងនិងឈានទៅជ្រុះធ្មេញ ។ ចូរកុំពន្យារពេលជាពិសេស នៅពេលរោគសញ្ញាទាំងនេះរំខានដល់ដំណេកពេលយប់ ។
៣-មាត់មានក្លិនស្អុយឬធុំក្លិនមាត់ ៖
មានពេលខ្លះ មាត់មានក្លិនស្អុយគឺអាចបណ្តាលមកពីអាហារទទួលទានជាពិសេសគឺពពួកខ្ទឹម ។ ប៉ុន្តែ រឿងមួយទៀតគឺអាចមកពីអនាម័យមាត់ធ្មេញនៅមានកម្រិត ។ ទោះជាយ៉ាងនេះក្តីខ្យល់ដង្ហើមមិនល្អគឺអាចជាបញ្ហាដែលបណ្តាលមកពីជំងឺអញ្ចាញការរលាកសួតឬបំពង់ក រោគពុកធ្មេញ… ។
តាមធម្មតា បុគ្គលមួយចំនួនពុំដឹងសោះឡើយថាខ្លួនមានក្លិនមាត់ ។ គេអាចដឹងបានតាមរយៈដៃគូសន្ទនា ។
៤-ជ្រុះធ្មេញ ៖
ពិតណាស់ ការជ្រុះធ្មេញគឺជាបញ្ហាធម្មតា នៅពេលលោកអ្នកមានអាយុទើប៦ឆ្នាំ ។ ប៉ុន្តែ ការជ្រុះក្នុងវ័យ៤៦ឆ្នាំ ចាំបាច់ត្រូវតែទៅជួបជាមួយគ្រូពេទ្យ ។ វាអាចជារោគសញ្ញាទី១នៃជំងឺអញ្ចាញ ។ យ៉ាងនេះក្តី ម្តងម្កាល ការជ្រុះធ្មេញអាចជារោគសញ្ញានៃជំងឺមហារីកមាត់ ។ ចំណែកការប៉ះទង្គិចដោយចៃដន្យក៏អាចធ្វើឱ្យជ្រុះធ្មេញបានដែរ ។ គេគួរដឹងថា ការជ្រុះធ្មេញមិនមែនជារឿងសាមញ្ញសម្រាប់មនុស្សធំឡើយ ។ ដូច្នេះ កើតមានបញ្ហានេះ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ។
៥-ការដុះថ្គាមទាល់ ៖
ប្រសិនមិនមានកន្លែងគ្រប់គ្រាន់ ថ្គាមទាល់អាចនឹងដុះខុសជួរ ។ វាជាបញ្ហាសាមញ្ញដែលគ្មានរោគសញ្ញា ។ ប៉ុន្តែ ជួនកាល ធ្មេញដែលដុះខុសជួរអាចបណ្តាលឱ្យហើមប៉ោងសាច់ ជាធ្មេញទន់ ។ ចូរប្រយ័ត្ននឹងធ្មេញប្រភេទនេះដ្បិតវាអាចនឹងបណ្តាលឱ្យមានបញ្ហាច្រើនយ៉ាងដល់សុខភាព ។ ដូច្នេះ កើតមានករណីបែបនេះគួរពិគ្រោះជាមួយគ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ