ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ម្រែ​ប្រ​មួល​អាកាសធាតុ​ឆ្នាំ​នេះ​ធ្វើ​​ឱ្យកសិករ​នៅ​​ក្រចេះ​ព្រួយ​បារម្ភ​​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ពលរដ្ឋ​អាស្រ័យ​ផល​កិ​សកម្ម រស់នៅ​តាម​ដង​ទន្លេ​ និង​តាម​វាលទំនាប​នានា ក្នុង​ខេត្តក្រចេះ ដែល​សព្វថ្ងៃ​ពឹងផ្អែក​ចំណូល​លើ​វិស័យ​កសិកម្ម​ជា​ប្រភព​ចំណូល​ចម្បង ។ កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ទិ​ន្ន​ផល​បាន​មក​ពី​ការ​ដាំ​ដុះ​លើ​ដំណាំ​ស្រែប្រាំង និង​ចម្ការ​បន្លែផ្សេង​ៗ​នា​រដូវប្រាំង​នៅ​ឆ្នាំ​នេះ​របស់​ពួក​គាត់…


ខេត្តក្រចេះ​ ៖ ពលរដ្ឋ​អាស្រ័យ​ផល​កិ​សកម្ម រស់នៅ​តាម​ដង​ទន្លេ​ និង​តាម​វាលទំនាប​នានា ក្នុង​ខេត្តក្រចេះ ដែល​សព្វថ្ងៃ​ពឹងផ្អែក​ចំណូល​លើ​វិស័យ​កសិកម្ម​ជា​ប្រភព​ចំណូល​ចម្បង ។ កំពុង​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ទិ​ន្ន​ផល​បាន​មក​ពី​ការ​ដាំ​ដុះ​លើ​ដំណាំ​ស្រែប្រាំង និង​ចម្ការ​បន្លែផ្សេង​ៗ​នា​រដូវប្រាំង​នៅ​ឆ្នាំ​នេះ​របស់​ពួក​គាត់ ដោយសារ​មិន​មានទឹក​ស្រោច​ស្រព​គ្រប់គ្រាន់ ខ​ណៈ​ទឹកជំនន់​ក៏​មិន​ជន់​លិច​តាម​ប្រឡាយ ទំនប់​បឹងបួរ ក៏​គ្មាន​ទឹក​ចំណែកឯ​ភ្លៀង​ក៏​មិន​បង្អុរ ធ្លាក់​គ្រប់គ្រាន់​ដូច​ឆ្នាំ​សព្វដង​។

កសិករ​រស់នៅ​ក្រុង​ក្រចេះ និង​ស្រុក​ចិត្រ​បុរី បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​ការ​បាត់ ទិន្នផល​ស្រែប្រាំង និង​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ទៀត ដោយសារ​ឆ្នាំ​នេះ​អាច​ខ្វះ​ទឹក​ដើម្បីស្រោចស្រព​។ ពួក​គាត់​អំពាវនាវ​យ៉ាង​ទទូច ដល់​អាជ្ញាធរ រក​វិធានការ​ដើម្បី​សង្គ្រោះ​ពួក​គាត់ ដូច​ជា​ការ​ជួយ​រក​ប្រភព​ទឹក ព្រមទាំង​គ្រាប់​ពូជស្រូវ​ដាំ​ណាំ​និង​ស្រូវ​ជាដើម ព្រោះថា គ្រាប់​ពួ​ជ ដែល​ពួក​គាត់​បាន​ដាំ​ដុះ​ទៅ​តាម​ទម្លាប់​រដូវ​រាល់​ឆ្នាំ ត្រូវ​បាន​ស្កក និង​ងាប់​ដោយសារ​គ្មាន​ទឹក​។ ប្រជា​កិ​សករ​ទាំងនោះ បាន​ប្រៀបធៀប​ថា ជា​រៀង​រាល់​ឆ្នាំ​នៅ​ខែកញ្ញា នេះ ទឹកជំនន់ ដែល​បាន​ជន់​លិច​ស្រោចស្រព​និង​នាំ​ដីល្បាប់​មាន​ជីជាតិ គឺ​បាន​ស្រក​ចុះ​វិញ​ជា​បន្តើ​ៗ​ទៅ ហើយ​ដែរ​។ ចំនែក​ការ​ធ្វើស្រែ​ប្រដេញទឹក​របស់​ពួក​គាត់ ក៏​និង​ត្រូវ​ចាប់ផ្តើម​ផង​ដែរ​។

តែ​ឆ្នាំ​នេះ ទឹកទន្លេ​តូច​ទឹកជំនន់​មិន​បាន​ជន់​លិច​នោះ​ទេ ហើយ​ពួក​គាត់​ក៏​មិន​បាន​ធ្វើស្រែប្រដេញ ទឹក​ដូច​តាម​រាល់​ឆ្នាំ​ដែរ​។ ជាមួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណាំ​ដាំ​បន្លែ បន្ទាប់ បន្សំ ដំណាំ​កសិឧស្សាហកម្ម ក៏​បារម្ភ​ទៅ​លើ​បញ្ហា​ការ​ដាំ​ដុះ​របស់​ពួក​គាត់ ដោយសារ​គ្មាន ទឹក​ស្រោចស្រព បើ​មេឃ​នៅ​តែ​មិន​ភ្លៀង ទឹកជំនន់​ក៏​មិន​លិច​ចូល​នៅ​តាម​អាង បឹង ព្រែក ក្នុង​តំបន់​របស់​គាត់​ដូច​រាល់ថ្ងៃ​ទេ​នោះ​។

កត្តា​ប្រែប្រួល​អាកាសធាតុ​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ព្រួយបារម្ភ​ពី​បញ្ហា​ដី​គ្មាន​ជីជាតិ ការ​ដាំ​ដុះ មិន​ទទួល​បាន​ផល​ល្អ​ដោយ​មាន​សត្វល្អិត​ស៊ី​ជាដើម​។ពួក​គាត់​និយាយ​ថា ប្រសិនបើ​ទឹកជំនន់​មិន​ជន​លិច​ស្រោចស្រព តែ​ប្រសិនបើ​ភ្លៀង​បាន បង្អុរ​ធ្លាក់​ជោគ​ជាំ ធ្វើ​ឲ្យ​អាង​ទំនប់​បឹងបួរ ស្តុក​ទឹកបាន អាច​អំណោយផល​ដល់​ពួក​គាត់ សម្រាប់​បង្ករ​បង្កើន​ផល​បាន​។ តែ​យ៉ាងណា​ឆ្នាំ​នេះ ទឹកជំនន់​ក៏​គ្មាន ភ្លៀង​ក៏​មិន​បង្អុរ​ធ្លាក់​។

យោង​តាម​របាយការណ៍​មួយ​របស់​សាលាខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ឆ្នាំ ២០២០ វិស័យ​កសិកម្ម​សម្រេច​បានការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ក្នុង​លើ​ផ្ទៃដី​២៦៣៧៤ ហិ​កតា ស្មើនឹង ៧៩,៩២%​។​នៃ​ផែនការ​៣៣.០០០​ហិច​តា​ផ្ទៃដី​ប្រមូល​ផល​ស្រូវ​បាន​ចំនួន​១.០៣៩​ហិច​តា ។ ផ្ទៃដី​ដាំ​ដុះ​សរុប​និង​ដំណាំ​រួម​ផ្សំ​ដាំ​ដុះ​បាន​ចំនួន​១៨,៩៧​ហិច​តា ស្មើនឹង​៩២,៨៥% ភាគរយ នៃ​ផែន ការ​២០០០​ហិច​តា ផ្ទៃដី​ប្រមូល​ផល​បាន​ចំនួន​២៥៦ ហិ​កតា​ស្មើនឹង ១៣,៤៩% ។ ​

អត្ថបទសរសេរ ដោយ