ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃស្នើចាត់វិធានការផ្លូវច្បាប់លើក្រុមយុវជនចំនួនពីរ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដោយក្រសួងបានអះអាងថាក្រុមទាំងពីរកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម…

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដោយក្រសួងបានអះអាងថាក្រុមទាំងពីរកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណ រូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ចុះនៅថ្ងៃច័ន្ទ ទី ៧ កញ្ញា ឆ្នាំ ២០២០ ។


ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់លើកឡើងថា «ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពក្រោមរូបភាពដែលមានអង្គការចាត់តាំងច្បាស់លាស់ មិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ» ។

ក្រសួងបន្ដថា «ទន្ទឹមនេះ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ បានកំពុងធ្វើសកម្មភាពដែលមានចរិកបំផុស ញុះញង់ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្ដាញសង្គម និងបណ្ដាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវិដេអូ ព្រមទាំង បានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង» ។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ។ជាមួយគ្នានេះ ក្រសួមហាផ្ទៃស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខជាតិ ជាពិសេស ទប់ស្កាត់នូវរាល់ការបង្កភាពអាណាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងនៅសង្គម ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ សូមជម្រាបថាក្រុមយុវជនខាងលើតែងតែនាំគ្នាប្រមូលផ្តុំដើរដាក់ញាត្តិនីតាមស្ថានទូតមួយចំនួននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ដោយចង់ឲ្យមានការដោះលែង លោក រ៉ុងឈុន និងមនុស្សមួយចំនួនទៀតដែរអាជ្ញាធរចាប់ខ្លួនកាលពីពេលកន្លងមក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ