ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​លុយ​សង​ម្ចាស់បំណុល ឡាវ​សម្រេច​ប្រគល់​ភាគហ៊ុន​អគ្គិសនី​រដ្ឋ​ឲ្យ​ចិន

3 ឆ្នាំ មុន

សេដ្ឋកិច្ច ៖ អ្នកជំនាញ​និយាយ​ថា កិច្ចព្រមព្រៀង​មួយ ដែល​ប្រទេស​ឡាវ​នឹង​ប្រគល់​ការ​គ្រប់គ្រង​ភាគច្រើន នៃ​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ខ្លួន ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ព្រោះថា ប្រទេស​ឡាវ​កំពុង​ព្យាយាម​ដោះស្រាយ​បំណុល​ដែល​អាច​កើត​មាន ។…

សេដ្ឋកិច្ច ៖ អ្នកជំនាញ​និយាយ​ថា កិច្ចព្រមព្រៀង​មួយ ដែល​ប្រទេស​ឡាវ​នឹង​ប្រគល់​ការ​គ្រប់គ្រង​ភាគច្រើន នៃ​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ខ្លួន ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ព្រោះថា ប្រទេស​ឡាវ​កំពុង​ព្យាយាម​ដោះស្រាយ​បំណុល​ដែល​អាច​កើត​មាន ។ ចិន គឺជា​ម្ចាស់បំណុល​ធំ​បំផុត​របស់​ឡាវ ហើយ​កិច្ចព្រមព្រៀង​នេះ វា​នឹង​ធ្វើ​អោយ ប្រទេស​ឡាវ​ដែល​មាន​ប្រជាជន​៧​លាន​នាក់ ជាប់​ចំណង ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួរ Xinhua មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ម្ចាស់​ភាគហ៊ុន​អគ្គិសនី​ថ្មី​នោះ​ឡើយ ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​អង្គា​រ៍ ទី​០១ កញ្ញា ២០២០ រវាង​ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​ឡាវ Electricite du Laos (EdL) និង​ក្រុមហ៊ុន​ចិន China Southern Power Grid នឹង​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ​ថា Electricite du Laos Transmission Company Limited (DEL-T) ។

កិច្ចព្រមព្រៀង​នេះ ធ្វើ​ឡើង​ចំ​ពេល ដែល​ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​ទៅ​លើ​ក្រុង​ប៉េ​កាំ​ង​ថា ជា​អន្ទាក់​បំណុល​ការទូត “debt trap diplomacy” ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រទេស​ដែល​កំពុង​ព្យាយាម​សង​ប្រាក់​កម្ចី ដែល​បាន​ធ្វើ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ហេដ្ឋារចនាសម្ព័ន្ធ “​ខ្សែក្រវាត់​និង​ផ្លូវ​” របស់​លោក​ប្រ​ធានា​ធីប​តី​ចិន ស៊ី ជី​ន​ពីង ។

ស្ថានទូត​ចិន ប្រចាំ​នៅ​ប្រទេស​ឡាវ បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ក្រុមហ៊ុន​ថ្មី (DEL-T) នេះ នឹង​ប្រតិបត្តិការ​ក្រោម​បទបញ្ជា​របស់​រដ្ឋាភិបាល​ឡាវ ។ ហើយ​ថា “​ប្រទេស​ឡាវ​ក៏​អាច​ទិញ​ភាគហ៊ុន​មក​វិញ​ជា​បណ្តើរ​ៗ ផង​ដែរ ក្នុង​កំឡុង​ពេល​ប្រតិបត្តិការ និង​ការ​គ្រប់គ្រង​បណ្តាញ​អគ្គិសនី​” ។

ទាំង​អគ្គិសនី​រដ្ឋ​ឡាវ និង​ក្រុមហ៊ុន​ចិន មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​លើ​កិច្ចព្រមព្រៀង​នេះ របស់​អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រ​នោះ​ទេ ។ រដ្ឋាភិបាល​ឡាវ និង​ចិន ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រីក្រសួង ថាមពល និង​រ៉ែ ឡាវ បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា ជា​គម្រោង​សំខាន់​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍ គឺ “​គុណសម្បត្តិ​ខាង​បច្ចេកវិទ្យា និង​ធនធានមនុស្ស​” ពី​ក្រុមហ៊ុន​ចិន ។

កាសែត វៀងចន្ទន៍ ថែម​ស៍ ជា​ភាសា​អង់គ្លេស បាន​និយាយ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ថា ក្រុមហ៊ុន​អគ្គិសនី​ឡាវ និង​ចិន នឹង​វិនិយោគ នា​ពេល​អនាគត ប្រមាណ ២​ពាន់​លាន​ដុល្លារ នៅ​ក្នុង​បណ្តាញ​អគ្គិសនី ក្នុង​តំបន់ និង​អន្តរជាតិ ។

ប្រទេស​ឡាវ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន ទៅ​លើ​គម្រោង​វា​រី​អគ្គិសនី ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន ដោយ​ប្រទេស​ចិន ក្នុង​គោលបំណង ដើម្បី​ក្លាយជា “the battery of Southeast Asia” ។ ប៉ុន្តែ​គម្រោង​ទាំងនោះ រួម​ជាមួយ​ផ្លូវដែក​ល្បឿន​លឿន​ថ្មី​របស់​ចិន គឺ​ស្ថិត​នៅ​ចំ​កណ្តាល នៃ​វិបត្តិ​បំណុល​របស់​ឡាវ ។

ធនាគារពិភពលោក បាន​ប៉ាន់​ប្រមាណ​នៅ​ក្នុង​ខែមិថុនា​ថា កម្រិត​បំណុល​នឹង​កើនឡើង​ដល់ ៦៨​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ឡាវ​នៅ​ឆ្នាំ​២០២០ ដែល​កាលពី​ឆ្នាំ​មុន មាន ៥៩​ភាគរយ ។ ដោយសារ​តែ​ការ​ធ្លាក់​ចុះ នៃ​ការ​អនុវត្ត​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច អំឡុង​ពេល នៃ​វត្តមាន​មេរោគ​កូ​វី​ដ​១៩ ទើប​ធ្វើ​អោយ​ប្រទេស​ឡាវ​ជួប​វិបត្តិ​ប្រាក់​បំណុល ។

យោង​តាម​ធនាគារកណ្តាល ក៏​បានឱ្យ​ដឹង​ដែរ​ថា កិច្ចសន្យា​នៃ​បំណុល​របស់​ឡាវ នៅ​ឆ្នាំ ២០២០​នេះ មាន​ប្រហែល ១,២​ពាន់​លាន​ដុល្លារ ដោយ​មាន​ប្រាក់​កម្ចី​ពី​ធនាគារ​ពាណិជ្ជកម្ម និង​មូល​ប​ត្រ​បំណុល​ថៃ ដែល​ដល់កំណត់​ត្រូវ​សងបំណុល​នៅ​ខែកញ្ញា និង​តុលា ប៉ុន្តែ​ទុនបម្រុង​អន្តរជាតិ របស់​ប្រទេស​ឡាវ មាន​ត្រឹមតែ ៨៦៤​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ខែមិថុនា ។

អ្នកជំនាញ​ស្តី​ពី​ស្ថិរភាព​សារពើពន្ធ បាន​និយាយ​ថា “​សេដ្ឋកិច្ច​ឡាវ នឹង​ពឹងផ្អែក​កាន់តែ​ខ្លាំង លើ​ប្រទេស​ចិន ហើយ​បញ្ហា​នេះ គឺ​ជៀស​មិន​រួច​” ។ ទំនាក់ទំនង​សេដ្ឋកិច្ច ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ក៏​បាន​ពង្រឹង​នូវ​ទំនាក់ទំនង​នយោបាយ​ផង​ដែរ ដោយ​ប្រទេស​ឡាវ ជា​អ្នកគាំទ្រ​ជំហរ​របស់​ចិន លើ​បញ្ហា​នានា ដូច​ជា​សមុទ្រ​ចិន​ខាងត្បូង នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ។ ប្រទេស​ឡាវ គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​គាំទ្រ​សារ​នយោបាយ​របស់​មេដឹកនាំ​ចិន នៃ​ការ​កសាង​សហគមន៍ នៃ​វាសនា​រួម ៕ (​អត្ថបទ​ប្រែ​សម្រួល​ខ្លី ពី​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី​០៤ កញ្ញា ២០២០)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ