ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​ជា​​ច្រើន​រយ​នាក់ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​ជិត​៣០០​នាក់​បាន​ត្រូវ​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា ក្នុង​ឱកាស​នៃ​បាតុកម្ម របស់​ពួក​សកម្មជន​ស្និទ្ធ​ប្រជាធិបតេយ្យ ប្រឆាំង​ការ​ពន្យារពេល​បោះ​ឆ្នោត​សភា ដែល​ត្រូវធ្វើ​នា​ថៃ្ង​ទី​៦​កញ្ញា​នៅ​ហុងកុង​។ ការ​បោះ​ឆ្នោត​ត្រូវធ្វើ​នា​ថ្ងៃអាទិត្យ​ទី​៦​កញ្ញា ដើម្បី​ជ្រើសរើស​សភា​ថ្មី​ដោយ​ការ​ពន្យារពេល​បែប​នោះ…

ក្រុង​ហុងកុង ៖ មនុស្ស​ជិត​៣០០​នាក់​បាន​ត្រូវ​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦​ ខែ​កញ្ញា ក្នុង​ឱកាស​នៃ​បាតុកម្ម របស់​ពួក​សកម្មជន​ស្និទ្ធ​ប្រជាធិបតេយ្យ ប្រឆាំង​ការ​ពន្យារពេល​បោះ​ឆ្នោត​សភា ដែល​ត្រូវធ្វើ​នា​ថៃ្ង​ទី​៦​កញ្ញា​នៅ​ហុងកុង​។

ការ​បោះ​ឆ្នោត​ត្រូវធ្វើ​នា​ថ្ងៃអាទិត្យ​ទី​៦​កញ្ញា ដើម្បី​ជ្រើសរើស​សភា​ថ្មី​ដោយ​ការ​ពន្យារពេល​បែប​នោះ ជា​រឿង​កម្រ​មាន​មួយ​។ ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង លោកស្រី​ការី​ឡា​ម​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​៣១​កក្កដា ពី​ការ​ពន្យារពេល​ការ​បោះ​ឆ្នោត​សភា​នោះ​ដល់​១​ឆ្នាំ ដោយ​លើក​ហេតុផល​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ ការ​សម្រេចចិត្ត​នោះ​នាំ​ឲ្យ​មាន​កំហឹង​របស់​ពួក​ប្រឆាំង ដែល​ចង់​ពង្រឹង​អារម្មណ៍​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។

ប៉ូលិស​ច្រើន​រយ​នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​កាលពី​ថ្ងៃ​ទី​៦​កញ្ញា ក្នុង​សង្កាត់​កៅ​លន់​ដើម្បី​ទប់​ការ​អំពាវនាវ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ឲ្យ​មនុស្ស​ម្នា​លើកគ្នា​ធ្វើ​បាតុកម្ម​។ នា​វេលា​រសៀល​ថ្ងៃ​ទី​៦​កញ្ញា​នោះ ប៉ូលិស​បាន​ប្រឈម​មុខជា​មួយ​ពួក​បាតុករ ដែល​នាំ​គ្នា​ស្រែ​កថា ចូរ​ឲ្យ​យើង​បាន​បោះ​ឆ្នោត ចំណែក​ប៉ូលិស​បាន​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់ និង​ធ្វើការ​ឆែកឆេរ​និង​ចេញ​បញ្ជា​ឲ្យ​ពួក​បាតុករ​បំបែកជួរ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​តាម​FACEBOOK​ប៉ូលិស​និយាយ​ថា មនុស្ស​យ៉ាងតិច​២៨៩​នាក់​បាន​ត្រូវ​ចាប់ខ្លួន ភាគច្រើន​ជា​អ្នកចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​ខុសច្បាប់​។ នារី​ម្នាក់​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ស្រែក​ពាក្យ​ទាមទារ​ឯករាជ្យ ត្រូវ​ចាប់​ឃុំឃាំង​យោង​តាម​ច្បាប់​ថ្មី​ស្ដី​ពី​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង​។ បណ្ដា​វី​ដេ​អូ​បង្ហាញ មេខ្លោង​ប្រឆាំង​៣​នាក់​ត្រូវ​ចាប់ខ្លួន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ រដ្ឋាភិបាល​ហុងកុង​បាន​ថ្កោលទោស​ពួក​បាតុករ​ថា ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​និង​អត្តទត្ថ​និយម​។ អាទិភាព​សម្រាប់​ហុងកុង​បច្ចុប្បន្ន​គឹ​ការ​រួបរួម​គ្នា និង​ការ​ប្រយុទ្ធ​រួម​ប្រឆាំង​វីរុស​។ ចំណែក​ការិយាល័យ​ទំនាក់ទំនង​ចិន​ប្រចាំ​ក្រុង​ហុងកុង នា​យប់​ថ្ងៃ​ទី​៦​កញ្ញា​បាន​ហៅ​ពួក​បាតុករ​ថា ពួក​គ្មាន​ចិត្ត​។ អ្នកនាំពាក្យ​ការិយាល័យ​នោះ​អះ​ងាង​ថា នឹង​ពុំ​មានការ​អត់ឱន​ណាមួយ​ចំពោះ​បណ្ដា​អ្នក ដែល​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​សន្តិសុខ​ឡើយ​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ