ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​៖ កូរ៉េ​អាច​ឱ្យ​កម្ពុជា​នាំ​ផលិតផល​ទៅ​ទីផ្សារ​ដោយ​រួច​ពន្ធ​ដល់​ជាង​៩០%

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ ដែល​បាន​បញ្ចប់​ការ​ចរចារ​នៅ​ជុំ​ទី ២ កាលពី​ចុង​ស​ប្តា​ហ៍​មុន ដែល​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​នៃ​ការ​ចរចា​នេះ​បាន​អះអាង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានការ​បើក​ច្រក​ទីផ្សារ​ពី​ភាគី​កូរ៉េ​ធំ​ជាង​កម្ពុជា​បើក​ច្រក​ទីផ្សារ​ឱ្យ​កូរ៉េ លើ​ការ​នាំ​ចូល​មុខទំនិញ​នាំ​ចេញ​នាំ​ចូល​ដោយ​រួច​ពន្ធ ។ ​លោក…


​រាជធានី​ភ្នំពេញ ​៖ ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ ដែល​បាន​បញ្ចប់​ការ​ចរចារ​នៅ​ជុំ​ទី ២ កាលពី​ចុង​ស​ប្តា​ហ៍​មុន ដែល​ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​នៃ​ការ​ចរចា​នេះ​បាន​អះអាង​ថា​កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានការ​បើក​ច្រក​ទីផ្សារ​ពី​ភាគី​កូរ៉េ​ធំ​ជាង​កម្ពុជា​បើក​ច្រក​ទីផ្សារ​ឱ្យ​កូរ៉េ លើ​ការ​នាំ​ចូល​មុខទំនិញ​នាំ​ចេញ​នាំ​ចូល​ដោយ​រួច​ពន្ធ ។

​លោក ស៊ី​ម សុខ​ខេ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​លើក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​បានឱ្យ​ដឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៤​កញ្ញា​នេះ​ថា ការ​ចរចា​ជុំ​ទី​២ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA) ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ ពី​ថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ ២ ផ្នែក​សំខាន់​ៗ រួម​មាន​៖១)- ការ​ចរចា​បើក​ទីផ្សារ (Market Access) និង ២)- ការ​ចរចា​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង ដែល​មាន​ជំពូក ៦ សំខាន់​ៗ រួម​មាន ពាណិជ្ជកម្ម​ទំនិញ​, ឧបាស្រ័យ​ពាណិជ្ជកម្ម​, វិធាន​ដើម​កំណើត​ទំនិញ​, នីតិវិធី​គយ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម សហប្រតិបត្តិការ​សេដ្ឋកិច្ច (​បាន​បញ្ចប់​) និង នីតិកម្ម​និង​ស្ថាប័ន​។

​លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ការ​ចរចារ​នៅ​ជុំ​ទី​១ ឬ​នៅ​ជុំ​ទី​២​នេះ​យើង​បាន​បែងចែក​កិច្ចព្រមព្រៀង​ហើយ​យើង​បាន​ចាប់ផ្តើម​ចរចា​នៅ​ចំណុច​ដែល​មាននៅ​ក្នុង​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​មាន ពាណិជ្ជកម្ម​ផ្នែក​ទំនិញ សេវា ផ្នែក​វិនិយោគ ហើយ​លទ្ធផល​ចរចារ​ដែល​យើង​បាន​កន្លង​មកនេះ​វាយតម្លៃ​ជា​ភាគរយ​ទៅ​តាម​ជំពូក​នីមួយ​ៗ​។

​លោក​បាន​បន្ត​ថា « ក្នុង​ការ​ចរចារ​នៅ​ជុំ​ទី​២​ដែល​ទើបបាន​ចរចារ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣ ខែកញ្ញា​កន្លង​ទៅ​នេះ មានការ​ចរចា​លើ​ការ​បើក​ច្រក​ទីផ្សារ​។ បើ​យើង​មានមុខ​ទំនិញ​ជាង​១​ម៉ឺន​មុខ យើង​ឱ្យ​គេ​នាំ​ចូល​ប៉ុន្មាន ហើយ​យើង​នាំ​ចេញ​ទៅ​កូរ៉េ​ប៉ុន្មាន? អ៊ីចឹង​នៅ​ក្នុង​ការ​ចរចា​នេះ ដោយសារ​ប្រទេសកម្ពុជា​បើ​យើង​ប្រៀបធៀប​ជាមួយ​កូរ៉េ គឺ​យើង​ក្រ​ជាង​កូរ៉េ អ៊ីចឹង​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា​កូរ៉េ​បើក​ច្រក​ទីផ្សារ​ឱ្យ​បាន​ធំ​ជាង​កម្ពុជា​បើក​ឱ្យ​កូរ៉េ ហើយ​ចាំ​ធ្វើ​មុខទំនិញ​តាម​ក្រោយ​»​។

​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​នេះ គឺ​ខាង​ភាគី​កូរ៉េ​អាច​ឱ្យ​កម្ពុជា​នាំ​ផលិតផល​ទៅ​ទីផ្សារ​ដោយ​រួច​ពន្ធ​ដល់​ជាង​៩០% ខណៈ​កូរ៉េ​នាំ​ចូល​មក​កម្ពុជា​ដោយ​ពន្ធ​ប្រមាណ​៨០%​នៃ​ផលិតផល​សរុប​។

​លោក ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​ថា​«​ខ្ញុំ​នាំ​ទំនិញ​ទៅ​ប្រទេស​អ្នកឯង​ឱ្យ​បាន​រួច​ពន្ធ​ជាង​៩០%​មក ហើយ​ខ្ញុំ​ជូន​អ្នកឯង​ឱ្យមក​កម្ពុជា​វិញ​តែ​ជាង​៨០%​ទេ ហើយ​នៅ​សល់​ប៉ុន្មាន​ទៀត​ត្រូវ​ជាប់ពន្ធ​។ ឥ​ឡូវ​​នេះ​យើង​មានការ​ឯកភាព​ដោយ​កូរ៉េ​បានឱ្យ​យើង​ជាង​៩១% នៃ​មុខទំនិញ​អត់​ត្រូវ​បង់ពន្ធ​»​។

​ពាក់ព័ន្ធ​និង​ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខាងលើ​នេះ​បើ​តាម​លោក​ស៊ា​ង​ថៃ ការ​ប្រជុំ​នៅ​ជុំ​ទី​៣​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​៩​ឬ​ដើមខែ​១០​។ ការ​ចរចារ​អាច​មានការ​ប្រែប្រួល​ខ្លះ​ៗ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​ឱ្យ​បាន​ចប់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។​ពិសេស​បានការ​អនុញ្ញាត​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល​នៃ​ប្រទេស​រៀង​ៗ​ខ្លួន ហើយ​រដ្ឋមន្ត្រី​ព​ណិ​ជ្ជ​កម្ម​ទាំង​ពីរ​ប្រទេស​ដែល​កាលពី​ពាក់កណ្តាល​ខែកក្កដា​ទៅ​នេះ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា​ត្រូវធ្វើ​ឱ្យ​បាន​សម្រេច​នៅ​មុន​បំណាច់​ឆ្នាំ​នេះ​ដែរ​។

​កិច្ចប្រជុំ​ចរចា​រវាង​កម្ពុជា និង​កូរ៉េ បាន​ដំណើរការ​កន្លង​ទៅ មាន​៖ ថ្ងៃ​ទី​៩ កក្កដា រដ្ឋមន្ត្រី​ទាំង​ពីរ​ប្រទេស ប្រកាស​បើក​ការ​ចរចា​។ ថ្ងៃ​ទី​១៥ កក្កដា ក្រុមការងារ​ជួប​គ្នា warm-up, ថ្ងៃ​ទី​៣០-៣១ កក្កដា ចរចា​ជុំ​ទី​១, ថ្ងៃ​ទី​១១ សីហា ប្រជុំ​ជាមួយ​វិស័យ​ឯកជន​និង ថ្ងៃ​ទី​៣១ សីហា ដល់ ៣ ​កញ្ញា នឹង​ចរចា​ជុំ​ទី​២៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ