ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ហើយ​! វាសនា​យុវជន​ទារ​១០​លាន​​ពី​ស្រី​ស្នេហ៍​ជា​ថ្នូរ​នឹង​រូប​អាស​អាភាស

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជនជាប់ចោទ​ដែល​ជំរិត​ទារ​លុយ​១០​លាន​រៀល​ពី​ស្រី​ស្នេហ៍​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​រូបភាព​អាសអាភាស​ជា​សាធារណៈ​ឱ្យ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេច​ចោទប្រកាន់​ជនជាប់ចោទ​រូប​នេះ ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ ការ​គំរាមកំហែង​ហែកកេរ្តិ៍ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ ឫស្សី…

ខេត្តស្ទឹងត្រែង ៖ ជនជាប់ចោទ​ដែល​ជំរិត​ទារ​លុយ​១០​លាន​រៀល​ពី​ស្រី​ស្នេហ៍​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​រូបភាព​អាសអាភាស​ជា​សាធារណៈ​ឱ្យ​ផ្អើល​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង សម្រេច​ចោទប្រកាន់​ជនជាប់ចោទ​រូប​នេះ ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ ការ​គំរាមកំហែង​ហែកកេរ្តិ៍ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី ២៥ ខែសីហា ឆ្នាំ​២០២០​។

ការ​សម្រេច​ចោទប្រកាន់​នេះ គឺ​តាម​មាត្រា​៣២៧ និង​មាត្រា ៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល​ទៅ​១០​លាន​រៀល​ផង​ដែរ​។

ជនជាប់ចោទ​ខាងលើ​ឈ្មោះ​ចាន់ ភ័​ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ក្រោ ម ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​លើ ឃុំ​ថា​ឡា ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ទី​១ កញ្ញា ២០២០ នៅ​ត្រើយ​ខាងកើត​ស្ពាន​សេ​កុង សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខណៈ​ណាត់​ឱ្យ​នារី​ដៃគូ​យក​លុយ​ចំនួន​១០​លាន​រៀល ប្រគល់​ឱ្យ​ខ្លួន​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​រូប​ភា​អាសអាភាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល​បាន​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​នូវ​ទោស​កំហុស និង​បាន​គំរាម​គំ​ហែង​ដូច​ការ​ចោទប្រកាន់​ខាងលើ​នោះ​មែន​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​បន្ត​នីតិវិធី​។

សាលាដំបូង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​ដោយ​លោក អួ​ង វុ​ទ្ធា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​សាលាដំបូង​បាន​សម្រេច​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ឈ្មោះ ចាន់ ភ័​ត្រា ពី​បទ គំរាមកំហែង​ហែក​កេរ្តិ៍ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣២៧ និង​បញ្ញា​ត្តិ ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា ៣៧៣ នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ​១០​លាន​រៀល​ផង​ដែរ​។

បច្ចុប្បន្ន​ជនជាប់ចោទ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​ដីការ​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន លេខ​៥៤៦ /២០ ហើយ​។

គួរ​រំលឹក​ថា ៖ ខ្លាំង​បាត់​! បើ​នាង​មិន​វេរ​លុយ​១០​លាន​រៀល​ទេ នឹង​បង្ហោះ​វី​ដេ​អូ​ឱ្យ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ