ប្រេត៤ពួកដែលអាចទទួលផលបុណ្យក្នុងរដូវភ្ជុំបិណ្ឌ
យោងតាមគម្ពីរមិលិន្ទប្បញ្ហាបានបរិយាយថា ប្រេតដែលមានទោសស្រាលចំនួន៤ពួកដែលអាចទទួលផលានិសង្សដែលញាតិមិត្តឧទ្ទិសក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌនេះទៅ ហើយពួកប្រេតទាំងឡាយនោះនឹងបានរួចចាកទុក្ខលំបាកអំពីកំណើតអបាយភូមិទៅកាន់ទីឋានដ៏សមគួរតាមផលកម្មរបស់ខ្លួន ។ ខាងក្រោមនេះជាប្រេត៤ពួកដែលមាននៅក្នុងគម្ពីរមិលិន្ទប្បញ្ហា៖ ១-ឈ្មោះបរទត្តូបជីវិកប្រេត ពួកប្រេតនេះរស់នៅអាស្រ័យអ្នកដទៃគេឧទ្ទិសកុសលទៅ ។២-ឈ្មោះកុប្បិបាសិកវន្តប្រេត ពួកប្រេតនេះរស់នៅដោយសេចក្តីស្រេកឃ្លានជាប្រចាំមានចិត្តរំជើបរំជួលស្រេកឃ្លានអាហារគ្រប់ពេល រស់នៅអាស្រ័យអណ្តាតដោយការលិទ្ធវត្ថុផ្សេងៗ…
ចែករំលែកព័តមាននេះ