ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​នារី​ជា​កម្មការិនី​បាន​សម្រេច​ចង់​រត់ តែ​ចប់​ត្រឹម​នាង​ដេញ​តាម រួច​ស្រែក​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ខណៈ​ពេល​ចេញពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ លុះ​ក្រោយ​ពេល​ឆក់​បាន​សម្រេច ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ»…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ខណៈ​ពេល​ចេញពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ លុះ​ក្រោយ​ពេល​ឆក់​បាន​សម្រេច ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ស្រប​ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ កំពុង​ល្បាត​នៅ​ជិត​នោះ ក៏​ដេញ​តាម ហើយដោយ​មានការ​សហការ​ពី​នគរបាល​ប៉ុស្តិ៍​បឹង​ធំ​ខណ្ឌ​កំ​បូល​ផង​នោះ ទើប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​បាន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ម្នាក់​ឈ្មោះ ផ​ន ផល្លា ហៅ​ពៅ អាយុ​១៨​ឆ្នាំ មុខ​របរ​កម្មករ​រោងចក្រ និង​ម្នាក់​ទៀត​ឈ្មោះ អាំង ថា​ណុ​ច អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ អ្នក​ទាំង​២​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ស្រី​ពេជ្រ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រីឯ​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​នោះ​ម៉ាក OPPO ហើយ​នៅ​ក្នុង​ស្រោម​ទូរស័ព្ទ​នោះ​មាន​លុយ​ចំនួន​៤០​ដុល្លារ​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ចាប់​ខ្លួន​ជនសង្ស័យ​បាន នគរបាល​បាន​ដកហូត រួច​យក​ប្រគល់​ជូន​នាងរង​គ្រោះ​វិញ​ហើយ​ដែរ​។

បើ​តាម​សម្ត​រី​នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បន្ទាប់​ពី​ចេញពី​ធ្វើការ​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HH -8189 ចេញ​រោងចក្រ​ក្នុងភូមិ​ព្រៃ​សំព័រ សង្កាត់​ក្រាំង​ពង្រ ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ ដោយ​បាន​ទុក​ទូរស័ព្ទ ម៉ាក oppo ពណ៌​ខ្មៅ​លាយ​ក្រហម ១​គ្រឿង នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​ខាងឆ្វេង រួច​ដោត​កាស​ជាប់​នឹង​ត្រចៀក​ទាំង​សងខាង​ស្ដាប់​បទ​ចម្រៀង និង​នៅ​ក្នុង​ស្រោម​ទូរស័ព្ទ​នោះ​មាន​លុយ​ចំនួន​៤០​ដុល្លារ ថែម​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈនោះ​នាង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះ​ទៅ​ដល់​ចំណុច​ត្រង់​មុខ​វិទ្យាល័យ​ពងទឹក ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ស្រាប់តែ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1HJ -7100 ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​តាម​ពីក្រោយ​។ លុះ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា ជន​សង្ស័យ​ក៏​ឆក់​យក​ទូរស័ព្ទ​របស់​នាង​បាន​ស​ម្រេ ចរួច​បាន​ជិះ​គេចខ្លួន​តែ​ម្តង​។ ភ្លាម​ៗ​នោះ នាង​ក៏​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​នគរបាល​ជួយ​ដេញ​តាម​ចាប់​ខ្លួន​តែ​ម្ដង​។

បើ​តាម​នគរបាល​បាន​និយាយ​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ពងទឹក ខណ្ឌដង្កោ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរ​បាល​ខណ្ឌដង្កោ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​។ ខណៈនោះ​ស្រាប់​តែ​ឮ​សម្រែក​ថា «​ចោរ​ៗ» ពី​សំណាក់​ស្ត្រី​រង​គ្រោះ ហើយ​ក៏​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​យ៉ាង​លឿន ទើប​កម្លាំង​ដេញ​តាម​ចាប់ខ្លួន រហូត​ដល់​ចំណុច​ស្ពាន​ទួល​ស្វាយ ប្រឡាយ​តា​ហោ ស្ថិត​ក្នុងភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល ទើប​ចាប់​បាន​ដោយ​មានការ​សហការ​ពី​សំណាក់​នគរបាល​ប៉ុស្តិ៍​បឹង​ធំ ខណ្ឌ​កំ​បូល​ផង​ដេរ​។

បន្ទាប់​មក​កម្លាំង​បាន​នាំ​យក​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ