ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ះ​ទង្គិច​​គ្នា​រវាង​បាតុករ​ប្រឆាំង​ និង​​អ្នក​គាំទ្រ​លោក​ត្រាំ រហូត​ឆក់​យក​ជីវិត​មនុស្ស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​តែ​​គ្រាប់កាំភ្លើង កាលពី​ថ្ងៃ​ទី​២៩ សីហា​នៅ​ក្រុង​ព័រ​ឡែ​ន​ក្នុង​សង្កាត់ OREGON នា​ភាគពាយ័ព្យ​សហរដ្ឋអាមេរិក ក្នុង​កាលៈ​ទេសៈ​ដែល​មាន​ភាព​ច្របូកច្របល់​ពេល​មានការ​ប៉ះទង្គិច​គ្នានា​ពេល​យប់ រវាង​ពួក​បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់ត្រាំ…

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​តែ​​គ្រាប់កាំភ្លើង កាលពី​ថ្ងៃ​ទី​២៩ សីហា​នៅ​ក្រុង​ព័រ​ឡែ​ន​ក្នុង​សង្កាត់ OREGON នា​ភាគពាយ័ព្យ​សហរដ្ឋអាមេរិក ក្នុង​កាលៈ​ទេសៈ​ដែល​មាន​ភាព​ច្របូកច្របល់​ពេល​មានការ​ប៉ះទង្គិច​គ្នានា​ពេល​យប់ រវាង​ពួក​បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ពួក​អ្នកគាំទ្រ​លោក​ដូ​ណា​ល់ត្រាំ ។

ព័រ​ឡែ​ន​ជា​កន្លែង​កើត​មាន​បាតុកម្ម​រាល់ថ្ងៃ ប្រឆាំង​អំពើ​ហិង្សា​របស់​ប៉ូលិស នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​លោក GEORGE FLOYD ដែល​ត្រូវ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជ​ង្ក​ង់ សង្កត់ក​គេ​ដល់​ដាច់ខ្យល់​កាលពី​ខែឧសភា​កន្លង​ទៅ ។ ចលនា​នោះ​ត្រូវ​បាន
កម្រើក​ជា​ថ្មី ពេល​ជន​ស្បែក​ខ្មៅ​ម្នាក់​ទៀត​លោក​JACOB BLAKE រង​របួស​ជា​ទម្ងន់​ដោយសារ​ការ​បា​ញ់ប្រហារ​ជា​ច្រើន​គ្រាប់​របស់​ប៉ូលិស​នៅ​ទីក្រុង KENOSHA រដ្ឋ​វី​ស្កុន​ស៊ីន ។

រថយន្ត​ជា​ច្រើន​រយ​គ្រឿង​បើកបរ​ដោយ​ពួកអ្នកគាំទ្រ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ជាមួយ​ការ​លើក​ទង់ជាតិ​អា​មេ​រិ​ក និង​ទង់​ស្និ​ទ​លោក​ត្រាំ បាន​បើក​ទៅ​ប្រមូលផ្ដុំ​គ្នា​ដោយ​មានការ​រៀបចំ​នៅ​ព័រ​ឡែ​ន កាលពី​ថ្ងៃ​ទី​២៩ សីហា ក្នុង​នោះ​មាន​ទៅ​កាន់​កណ្ដាល​ក្រុង​នេះ ដែល​មាន​ពួក​បា​តុ
ករ​នៃ​ចលនា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​BLACK LIVES MATTER នាំ​ឲ្យ​ផ្ទុះ​ការ​ជេរ​ប្រមាថ​ដាក់​គ្នា រហូត​មានការ​បាញ់បោះ​របស់​អ្នក​គាំំ​ទ្រ​លោក​ត្រាំ​ម្នាក់ និង​មានការ​កប់​ដុំ​ថ្ម​ដាក់​គ្នា និង​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ។

ប៉ូលិស​មូលដ្ឋាន​រាយការណ៍​ពី​អំពើ​ហិង្សា​រវាង​ពួក​បាតុករ​និង​ពួក​ប្រឆាំង​បាតុករ​និង​គូសបញ្ជាក់​ថា ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​និង​មានការ​ចាប់ខ្លួន​មនុស្ស​ផង ។ ការ​បាញ់​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិតកើត​មាន​នា​វេលា​ម៉ោង​២០ និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក នៅ​កណ្ដាល​ក្រុង​ព័រ​ឡែ​ន ។

ចំណែក​នៅ​ទីក្រុង​ស៊ី​កា​ហ្កោ​បុរស​ម្នាក់​បាន​បាញ់ប្រហារ​លើ​ភោជនីយដ្ឋាន​មួយ​នៃ​ទីក្រុង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​​បាត់​បង់​ជីវិត​កាលពី​យប់​ថ្ងៃ​ទី​៣០ សីហា ហើយ​មនុស្ស​៥​នាក់​ទៀត​រង​របួស ។ ប៉ូលិស​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ នៅ​ភោជនីយដ្ឋាន LUMES PANCAKE HOUSE ។ អ្នក​របួស​ទាំង​៥​នាក់​ក្នុង​នោះ​៣​នាក់​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ