រំលត់អធិករណ៍ក្នុងវត្តសសរ១០០ ដោយដកត្រាពីព្រះចៅអធិការ
- ក្រចេះ
ខេត្តក្រចេះ ៖ ក្រោយការផ្ទុះអធិករណ៍ដ៏រ៉ាំរ៉ៃរបស់គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលសម្តែងការមិនពេញចិត្តជាមួយនិងការដឹកនាំរបស់ព្រះចៅ អធិការព្រះវិហារធំសរសរ១០០ និងជាព្រះអនុគុណស្រុកសំបូរដែលថា ការដឹកនាំរយៈពេលកន្លងមករបស់ព្រះគ្រូចៅអធិការ ធ្វើឲ្យពុទ្ធឋបរិស័ទស្ទើរមួយស្រុកសំបូរមិនពេញចិត្តនោះ។

តាមរយៈការដោះស្រាយនូវរឿងចម្រូងសចម្រាស់ ដែលកើតមានយូរមកហើយនេះ អាជ្ញាធរខេត្ត ក្រោមការដឹកនាំពីប្រធានលេខាធិការរដ្ឋាន គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកត្រាអនុគុណស្រុកដកត្រាព្រះចៅអធិការវត្តពីព្រះគ្រូ អេង ផល្លា និងសម្រេចឲ្យព្រះគ្រូចៅអធិការអង្គនេះ និមន្តចេញពីវត្តមួយរយៈពេលរង់ចាំការដោះស្រាយឲ្យចប់រួចរាល់ ។

ចំណែកកិច្ចការងារក្នុងវត្តបន្ត គឺតម្រូវឲ្យបង្កើតគណៈកម្មាធិការសម្រាប់ចាត់ចែងបណ្តោះអាសន្ន។ នេះបើតាមការលើកឡើងរបស់លោក ស៊ូ សែ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ដែលបាន បញ្ជាក់ឲ្យដឹង នៅថ្ងៃទី៣១ សីហា នេះ។

ភាពចម្រូងចម្រាស់រវាងគណៈកម្មាការ អាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានធ្វើពាក្យបណ្តឹងតាមរយៈការផ្តឹតមេដៃ មកកាន់មន្ទីរធម្មការ និងក្រសួងធម្មការ ដោយចោទថា ការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តសរសរ១០០ និងអនុគុណស្រុកសំបូរ ព្រះនាម អេង ផល្លា ក្នុងរយះពេលជិត៤ឆ្នាំមកនេះ គឺរាល់កាសម្រេចរបស់ព្រះគ្រូធ្វើឡើងដោយ អន្តោម័តនៅរាល់ការងារតូចធំក្នុងបរិវេណវត្ត ។ ដូចជាការវាយបំផ្លាញសំណងសល់ពីបុរាណ ការកាប់ដើមឈើធំៗចំនួនរាប់សិបដើមដែលមាន អាយុកាលច្រើនឆ្នាំ ការលុបបំផ្លាញស្រះ ទឹកសល់ ពីបុរាណ និងបញ្ហាច្រើនផ្សេងទៀតនៅក្នុងវត្តប្រវត្តិសាស្ត្រន៍មួយនេះ។

ពុទ្ធបរិស័ទនិងគណៈកម្មការលើកឡើងថា វត្តវិហារធំសរសរ១០០ជាវត្តដ៏វ័យចំណាស់ សល់ពីបុរាណ និងជាទីកន្លែងសក្ការៈបូជាមួយរបស់ពុទ្ធសាសនិក។ ពួកគាត់ចង់ឲ្យព្រះ គ្រូចៅអធិការ រក្សាទុកនូវកេរ្តិ៍តំណែលបុរាណៗ តែមួយរយៈពេលចុងក្រោយនេះ ព្រះគ្រូចៅអធិការ បានអត្តនោម័តបំផ្លាញសំណង និងរបស់របរបន្សល់ពីបុរាណ ក៏ដូចជាចៅអធិការមុនៗ មកកែលម្អជាសួនច្បារឬសំណង់ផ្សេងៗទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកំពុងតែស្ថិតក្នុងរឿងដ៏ចម្រូងចម្រាស់កាន់តែខ្លាំងនោះ គឺ ក្រោយ ការមកគង់នៅជាព្រះគ្រូចៅអធិការមានរយះពេលជាង៤ឆ្នាំមកនេះ ព្រះគ្រូចៅអធិការអង្គនេះ បានអត្តនោម័តសាងសង់អគារមួយខ្នងដ៍ធំសម្បើមដែលថា ជា
អគាសាលាអនុ គុណស្រុក និងសាលាធម្មសភា រហូតដល់ជំពាក់បំណុលវ័នករមានទំហំទឹកប្រាក់ជាង២០ម៉ឺន ដុល្លារសហរដ្ឋអាមេរិកថែមទៀតផង។

តែយ៉ាងណា ជាមួយនិងបំណុលមានទំហំរាប់សិបម៉ឺនដុល្លារនេះ ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត គឺលោក ស៊ូ សែ បានលើកឡើងថា គណៈកម្មធិការខេត្តនិងស្រុកកំពុងតែរក វិធី ដោះស្រាយជាមួយនិងម្ចាស់បំណុលក៏ដូចជាក្រុមហ៊ុនដោយវិធីសមស្របណាមួយ។







ចែករំលែកព័តមាននេះ