ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ចុះ​ពិនិត្យអគារស្នាក់នៅ ៣​កន្លែង មិន​​មាន​បទល្មើស​ឆបោក​តាម​អន​ឡាញ​ទេ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​បឹង​កេងកង បាន​ដឹកនាំ និង​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន ផ្ទះសំណាក់ ផ្ទះ​ជួល និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ​សាស្ដ្រ​ខណ្ឌ​បឹង​កេងកង​បាន​ចំនួន ៣​ទីតាំង ដែល​មាន ៖

ក្រុម​ទី​១ ៖ ដឹកនាំ​ដោយ​លោក កឹ​ម​ណៃ វី​រៈ​ខេមរា អភិបាលរង​ខណ្ឌ ចុះ​ធ្វើ​រដ្ឋបាល​នៅ សណ្ឋាគារ ឆេ​ក អ៊ី​ន ភ្នំពេញ (CHECK INN PHNOM PENH HOTEL) ស្ថិត​នៅ​អគារ​លេខ​១ ផ្លូវ​លេខ​២៨២ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១
-​កម្ពស់ ៧​ជាន់
-​បន្ទប់​ស្នាក់​នៅ​សរុប ៤៨​បន្ទប់
-​បុគ្គលិក​សរុប ១៦​នាក់​/​ស្រី ១៣​នាក់
-​មាន​ជនបរទេស​កំពុង​រស់នៅ​សរុប ៨​នាក់​(​ស្រី ៣​នាក់​) ស្មើនឹង ៦​សញ្ជាតិ​។

ក្រុម​ទី​២ ៖ ដឹកនាំ​ដោយ​លោក ហេង ពិសិដ្ឋ អភិបាលរង​ខណ្ឌ ចុះ​ធ្វើ​រដ្ឋបាល​នៅ អា​ផាត​មិន ហួរ ហេង អគារ​លេខ​១៤ ផ្លូវ​លេខ​៣៣០ ភូមិ​២ សង្កាត់​បឹង​កេងកង​ទី​៣
-​មាន​កម្ពស់ ០៨ ជាន់
-​បន្ទប់​ស្នាក់​នៅ​សរុប ១០ បន្ទប់
-​មាន​អ្នក​ស្នាក់​នៅ​សរុប​មក ០៥ បន្ទប់
-​មាន​ជនបរទេស​មាន​សរុប ០៩ នាក់ ស្រី​០៣​នាក់ ស្មើនឹង ៤​សញ្ជាតិ​។

ក្រុម​ទី​៣ ៖ ដឹកនាំ​ដោយ​លោក ជ្រុ​ន ថេ​រ៉ា​វង្ស អភិបាលរង​ខណ្ឌ ចុះ​ធ្វើ​រដ្ឋបាល​នៅ បន្ទប់​ជួល ២៧​ផ្លូវ​២៨០ ភូមិ​០៤ សង្កាត់​អូ​ឡាំ​ពិ​ក
-​កម្ពស់​០៥ ជាន់
-​បន្ទប់​ស្នាក់​នៅ​សរុប​១៨​បន្ទប់
-​គ្មាន​ជនបរទេស​ស្នាក់​នៅទេ

ជា​លទ្ធផល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​៖
-​បន្ទប់​ស្នាក់​នៅ​សរុប​១២៤​បន្ទប់
-​មាន​ជនបរទេស​ស្នាក់​នៅ​សរុប​១៧​នាក់​/​ស្រី​៦​នាក់ ស្មើនឹង​៧​សញ្ជាតិ ក្នុង​នោះ​ជនបរទេស​ដែល​ស្នាក់​នៅ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

ទីតាំង​ទាំង​៣​ខាងលើ​នេះ មិន​មាន​រក​ឃើញ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នោះ​ទេ ៕