សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្ទឹមសមិនមែនជាថ្នាំទិព្វសម្រាប់ព្យាបាលបញ្ហាផ្លូវភេទនោះទេ ប៉ុន្តែវាអាចជួយបានដោយប្រយោលតាមរយៈការជំរុញលំហូរឈាម និងប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យសុខភាពទូទៅរឹងមាំ។
សមាសធាតុ Allicin ក្នុងខ្ទឹមសជួយពង្រីកសរសៃឈាម ដែលមានប្រយោជន៍ដល់មុខងាររាងកាយ។ ទោះជាយ៉ាងណា ការបរិភោគច្រើនពេកអាចបង្កបញ្ហាក្លិនមាត់ ឬរលាកក្រពះ។ សម្រាប់អ្នកដែលមានបញ្ហាសុខភាពផ្លូវភេទរ៉ាំរ៉ៃ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាជាងការរំពឹងលើខ្ទឹមសតែមួយមុខ ដោយត្រូវគួបផ្សំជាមួយការហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងរបបអាហារដែលមានតុល្យភាព៕
ចែករំលែកព័តមាននេះ