ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេ.ងម្នាក់​​លង់ទឹក​ស្រះ ​ក្នុង​តំបន់​អភិវឌ្ឍន៍បឹង​កក់ លិ.ច​បាត់​រក​មិន​ទាន់​ឃើញ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្មេងប្រុស​​វ័យ​៨​ឆ្នាំ​ម្នាក់ និង​មិត្តភក្តិ ៤-៥​នាក់ ទៀត​នាំ​គ្នា​ទៅ​លេង​ស្រះ​ទឹក​នៅ​ក្នុង​តំបន់​បឹង​កក់​ បណ្តាល​អោយ​លង់ទឹក លិច​បាត់​ស្រមោល បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៨​យប់​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្រះ​ទឹក ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​ក្មេងរងគ្រោះ​​ដែល​លង់ទឹកឈ្មោះ ណូ ភេទ​ប្រុស អាយុ៨​ឆ្នាំ មាន​ទីលំនៅ​ក្បែរវត្ត​​នាគ​វន្ត ។

តាម​ការ​បញ្ជាក់​ពី​មិត្តភក្តិ​កុមា​រា​រង​គ្រោះ បានអោយ​ដឹង​ថា ​រូបគេ​​និង​គ្នីគ្នា​ចំនួន ៤​ទៅ​៥​នាក់​ទៀត បាន​បបួល​​ក្មេង​​រង​គ្រោះ​មក​ដើរ​លេង នៅ​ចំណុច​ស្រះ​ទឹក​នៅ​ក្នុង​បឹង​កក់​ខាងលើ ចាប់តាំងពី​ម៉ោង ២​រសៀល មក​ម្ល៉េះ ។ លុះ​ពេល​មក​ដល់​ស្រះ​ទឹក ​ក្មេង​​រង​គ្រោះ ក៏​បាន​ដោះ​ខោអាវ និង​បាន​យក​ក្តារ​ឈើ ដើម្បី​ហែល​លេង​ទឹកតែ​ម្នាក់ឯង រហូត​មួយសន្ទុះ​ក្រោយមក ​ក្មេងរងគ្រោះ​​ខាងលើ​បាន​ហែល​ទៅ​បុក​បង្គោល​សសរ​នៅ​ច្រាំង​ម្ខាង​ទៀត បណ្តាល​អោយ​ធ្លាក់​ចូល​ទឹក​លិច​បាត់​តែ​ម្តង ។

ប្រភព​ពី​ម្តាយ​ក្មេង​​រង​គ្រោះ​បានអោយ​ដឹង​ថា គាត់​មិន​បានដឹង​ថា កូន​របស់​គាត់ លួច​មក​លេង​ទឹកស្រះ​នៅ​ក្នុង​តំបន់​បឹង​កក់តាំងពី​ពេល​ណា​នោះ​ឡើយ ។ ដោយនៅ​វេលា​ម៉ោង ៥​ល្ងាច ទើប​មាន​មិត្តភក្តិ​របស់​កូន​គាត់ ដែល​មក​លេង​ជាមួយ​គ្នា ប្រាប់​ថា កូន​គាត់​លង់ទឹក​លិច​បាត់​ខ្លួន​ហើយ គាត់​ប្រញាប់ប្រញាល់​ទាក់ទង​ទៅ​បងប្អូន និង​រាយការណ៍​ជូន​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ជុំវិញ​ទីតាំង​កើតហេតុ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ រួច​បាន​ចុះ​ទៅ​រាវរក​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ អស់​រយៈពេល​ជាង ៣​ម៉ោង​ហើយ ប៉ុន្តែ​នៅ​តែ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ ៕