ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​លោក​ចោរ​លេងល្បែង​ទក់​សាច់ លួច​អី​មិន​លួច​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លួច​ឆត្រ​មុខ​ផ្ទះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ឆត្រ​គ្រាន់តែ​ជា​វត្ថុ​ដែល​អាច​ជួយ​បិទ​បាំង​កំ​ដៅ​ថ្ងៃ​បាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ​។ វា​គ្មាន​តំលៃ​មហាសាល​ដែល​គូរ​ឲ្យ​មនុស្ស​ទូទៅ​ចាប់អារម្មណ៍​ទេ ប៉ុន្តែ​បែរជា​លោក​ចោរ​ចាប់​អារ​ម្ម​ណ៏​និង​ឱ្យ​តំលៃ​យ៉ាង​ទៅ​ខ្លាំង​វិញ រហូត​ហ៊ាន​ប្រថុយ​ដោយ​មិន​ខ្វល់​ពី «​គុកច្រ​វ៉ា​ក់​» នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លួច​ដក​យក​នៅ​ខាង​មុខ​ផ្ទះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ម្នាក់ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ មិថុនា នៅ​ចំណុច​ភូមិ​ចម្ការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​គេ​ចាត់ទុកជា​អំពើ​«​ចោរកម្ម​»​មិន​ធ្លាប់​ជួប​សោះ​។

នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយ ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ បាន​បង្ហាញ​ពី​សកម្មភាព​ជនសង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស ឈប់​នៅ​ខាង​មុខ​ផ្ទះ​ក្រោម​ពន្លឺភ្លើង​អំ​ពូ​ល​យ៉ាង​ច្បាស់​ក្រឡែត ។ បើ​ពី​និត្យ​សកម្មភាព​លោក​ចោរ​ចិត្ត​ស្លុយ​ទាំង​០២​នាក់​នេះ ហាក់​គ្មាន​ខ្លាចរអារ​កាមេរ៉ា​សុវត្ថិភាព ឬ​ភ្នែក​ម្ចាស់ផ្ទះ ឬ​ភ្នែក​អ្នកដំណើរ​បន្តិច​ឡើយ​។ ជន​ម្នាក់​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស​អង្គុយ​ចាំ​លើ​ម៉ូតូ រីឯ​ជន​ម្នាក់​ទៀត​មាឌ​ល្អិត​បន្តិច​ពាក់មួក​កន្តឹប​ចុះ​ដើរទៅ​ដក​ឆត្រ ដែល​ម្ចាស់ផ្ទះ​ដាក់​នៅ​ខាង​មុខ ដែល​ទំនង​ខាងក្រៅ​របង ក្រោម​ពន្លឺភ្លើង​អំ​ពូ​ល​យ៉ាង​ច្បាស់​ក្រឡែត ។

គេ​មិនដឹង​ថា តើ​ឆត្រ​នោះ​មាន​តំលៃ​មហាសាល​ប៉ុនណា​ទេ សម្រាប់​លោក​ចោរ​ចិត្ត​ស្លុយ​០២​នាក់​នេះ ទើប​បានជា​ពួក​គេ​ហ៊ាន​ប្រថុយ​លេង​នឹង​ល្បែង​ទក់​សាច់​ងងើល​បែប​នេះ ? ឬ​ក៏​ពួក​គេ​មានគំនិត​ចង់​បំផ្លាញ​ម្ចាស់ផ្ទះ​ដែល ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក្នុង​ចេតនា​ទុច្ចរិត​អ្វីមួយ ?យ៉ាងណា​ក៏​ដោយ ពិតមែនតែ​វា​គ្រាន់តែ​ជា​ឆត្រ​សម្រាប់​បាំង​ថ្ងៃ មាន​តំលៃ​តិចតួច​ក្ដី ប៉ុន្តែ​អំពើ​«​លួច​»​វា​ជា​បទល្មើស​«​ព្រហ្មទណ្ឌ​»​ដែល​សមត្ថកិច្ច​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ទាំង​០២​នាក់​នោះ​ឲ្យ​បាន ដើម្បី​យក​មក​សួរនាំ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ឬ​ជា​ម្ចាស់​ឆត្រ​ដែល​ជា​ជន​រង​គ្រោះ​បាន​ទៅ​កាន់​អធិការ​ក្រុង​បាត់ដំបង ដើម្បី​ដាក់​ពាក្យបណ្ដឹង​ហើយ​។ ដោយឡែក លោក​ចោរ​ចិត្ត​ស្លុយ​ទាំង​០២​នាក់ ដែល​បង្ហាញ​រាង​យ៉ាង​ច្បាស់​ក្រឡែត​ក្នុង​កា​មេ​រា់​សុវត្ថិភាព​នោះ ក៏​គេ​ចំណាំ​មុខ​បាន​ហើយ​ដែរ រង់​ចាំតែ​យក​កងដៃ​ទៅ​បំពាក់​ជូន​តែ​ប៉ុណ្ណោះ ៕