ក្រោយប្រពន្ធទៅចោលជិត២សប្តាហ៍ យប់ៗឡើង បុរសម្នាក់ តែងស្រែកឮៗ រួចដេកបាត់មាត់បាត់ក មិនដឹងស្លា.ប់តាំងពីពេលណា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល ផ្អើលដល់ពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ នៅវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ចំនុចបន្ទប់ជួលមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
បុរសដែលស្លាប់មានឈ្មោះ វង ដាវី អាយុ៦៣ឆ្នាំ មុខរបរយោធា ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ។
ប្រភពព័ត៌មានបានអោយដឹងថា បុរសខាងលើមានជម្ងឺរាំរ៉ៃប្រចាំកាយជាច្រើនឆ្នាំមកហើយ គាត់មកស្នាក់នៅបន្ទប់ជួលខាងលើដោយមានប្រពន្ធម្នាក់ តែមិនដឹងថាមានបញ្ហាអ្វី ប្រពន្ធរបស់គាត់បានចេញចោលគាត់រយៈពេលប្រហែលជិត២សប្ដាហ៍ទៅហើយ ។ ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញបុរសខាងលើនៅយប់ៗឡើង គេតែងតែសង្កេតឃើញបុរសខាងលើ ចេះតែស្រែកលឺៗ មិនដឹងថាមានបញ្ហាអ្វីនោះទេ លុះមកដល់យប់កើតហេតុ គេមិនឃើញបុរសរូបនោះចេញពីក្រៅបន្ទប់ ហើយអ្នកមើលការខុសត្រូវ បានឡើងទៅមើល ឃើញទ្វារបន្ទប់ចំហ និងឃើញបុរសរូបនោះដេកបាត់មាត់បាត់កហើយលែងដឹងខ្លួន មិនថាស្លាប់តាំងពីពេលណា ទើបមានការផ្អើលឆោឡោ និងរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យសពក៍ដូចជាកន្លែងកន្លែងកើតផងដែរ ។
ក្រោយកើតហេតុ ករណីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថាជាករណីអ្វីអោយប្រាកដនោះទេ តែបានធ្វើលិខិតប្រគល់សពអោយសាច់ញាតិត្រូវជាកូនយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕







ចែករំលែកព័តមាននេះ