សែនលោកតាដំបងដែកលើករាសីមន្ត្រីសាលាដំបូង
រសៀលថ្ងៃទី២៣ កុម្ភៈ នៅសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្តតាមបវេណីជាទំនៀមទម្លាប់ ដើម្បីលើកទឹកលើកដីជ័យភូមិ លោកតាដំបងដែក ដ៏មានបារមី និងជាម្ចាស់
រសៀលថ្ងៃទី២៣ កុម្ភៈ នៅសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្តតាមបវេណីជាទំនៀមទម្លាប់ ដើម្បីលើកទឹកលើកដីជ័យភូមិ លោកតាដំបងដែក ដ៏មានបារមី និងជាម្ចាស់
រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី២៣ កុម្ភៈ នៅសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្តតាមបវេណីជាទំនៀមទម្លាប់ ដើម្បីលើកទឹកលើកដីជ័យភូមិ លោកតាដំបងដែក ដ៏មានបារមី និងជាម្ចាស់ថែរក្សាសាលាដំបូងរាជធានី ដង្ហែដាក់នៅក្នុងអាស្រមដ៏ប្រណីតវិញ ខណៈពេលដែលលោកតាដំបងដែក ដែលគ្រប់គ្នាគោរពតាំងពីដើមរៀងមក បែរជាអតីតប្រធានសាលាដំបូងលោក អាំង មាលតី បានយកចេញពីអាស្រមទៅទុកនៅកៀនរបង ។ ទីបំផុតទំនងជាត្រូវបណ្តាសាលោកតាដំបងដែកហើយ ទើប ត្រូវបានអស់បុណ្យសក្តិ និងប្រឈមមុខបញ្ហាផ្លូវច្បាប់ថែមទៀត ។ ទាក់ទិននឹងលោកតាដំបងដែកនេះ កាលពីអាណត្តិលោកបណ្ឌិត ជីវ កេង ជាប្រធានសាលាដំបូង លោកបានសាងសង់ជាអាស្រមយ៉ាងល្អមួយ សក្តិសមជាអាស្រម ជាទីគោរពសក្ការ ។ ផ្ទុយទៅវិញអ្នកទទួលអាណត្តិបន្តពីលោក បែរជាយកលោកតាដំបងដែកមកដាក់កណ្តាលវាល គួរឱ្យឆេះដុំមែន ។
ពិធីនោះមានការអញ្ជើញចូលរួមជាអធិបតីភាព លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល លោក សុខ រឿន អគ្គព្រះរាជអាជ្ញារងអមមហាអយ្យការសាលាឧទ្ធរណ៍ ដោយមានការចូលរួមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានី លោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី បុគ្គលិកមន្ត្រីរាជការបម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញទាំងអស់ ។
ពិធីលើកទឹកលើកដី បារមីជ័យភូមិនៃសាលាដំបូងនេះ ដែលមានលោកតាដំបងដែកជាម្ចាស់ទឹកដីនេះ មានការលេងភ្លេងពិណពាទ្យប្រគំថ្វាយកងរំពង មាននិមន្តព្រះសង្ឃ៥អង្គ ជយ័ន្តោលើករាសីដល់មន្ត្រីរាជការ ដែលអាប់អួរក្នុងសម័យលោក អាំង មាលតី ឱ្យមានសិរីសួស្តីឡើង វិញ ។ លោកតាអាចារ្យ មា៉ ដ៏មានថ្វីមាត់ បានរៀបចំកម្មវិធីនេះទៅតាមលំដាប់លំដោយ តាមក្បួននិងតាមទំនៀមទម្លាប់ប្រពៃណិខ្មែរកាន់សាសនាព្រះពុទ្ធ មានដង្វាយសព្វគ្រប់អត់មានខ្វះ ។
បានកត់សម្គាល់ឃើញថា ខណៈពេលលោកបណ្ឌិត ជីវ កេង ចូលដល់បរិវេណសាលាដំបូង គេបានសង្កេតឃើញមានការស្វាគមន៍ពីសំណាក់លោក លោកស្រី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី និងមន្ត្រីទាំងអស់សប្បាយរីករាយស្វាគមន៍ស្និទ្ធស្នាលបំផុត ដែលធ្វើជាប្រធានសាលាដំបូងបាន២អាណត្តិ មានភាពត្រជាក់ត្រជុំ មិនអាចបំភ្លេចបាន មិនខុសពាក្យថា «នៅឱ្យគេស្រឡាញ់ ទៅវិញឱ្យគេនឹក» នោះឡើយ ។
កម្មវិធីនេះញ៉ាំងឱ្យមានភាពសប្បាយរីករាយយ៉ាងកងរំពង ម្នាក់ៗមានការហ៊ោកញ្ជ្រៀវប្រៀបដូចអបអរសាទរការបណ្តេញឧបទ្រុបចង្រៃ ដែលនៅជាប់ដិតដាមពីសម័យលោក អាំង មាលតី ដែលបានកាន់ជាប្រធានបានជិត១១ខែ និងត្រូវដកហូតតំណែងវិញនោះ ។ ពិធីនេះក៏មានការសែនព្រេនជ្រូកខ្វៃ១គូ និងស្លាដកប្រគេនព្រះសង្ឃ និងមានការធ្វើនូវអំបោះសីមា កាប់ដើមចេក១ដើម ដែលមានចងកន្សែងក្រហម ជានិមិត្តរូបនៃការបណ្តេញគ្រោះចង្រៃ យកសេចក្តីសុខមកវិញ ។
ពិធីសូត្រមន្ត និងការប្រោះព្រំទឹកមន្តពីព្រះសង្ឃ ក៏ជាការសំដៅលើករាសីដល់អស់លោក លោកស្រី មន្ត្រីរាជការដែលបម្រើការងារនៅសាលាដំបូងរាជធានីភ្នំពេញឱ្យជួបតែសេចក្តីសុខ បើមិនបានលើសក៏ឱ្យបានត្រឹមដូចសម័យលោកបណ្ឌីត ជីវ កេង គឺកាន់តែល្អ ។
កម្មវិធីនេះ បើតាមលោកអាចារ្យ ម៉ា បានមានប្រសាសន៍ថា ជាកម្មវិធីលើកទឹកលើកដី ជ័យភូមិ និងលោកតាដំបងដែក ដែលជាអ្នកថែរក្សាសាលាដំបូងរាជធានីភ្នំពេញទៅតាមប្រពៃណីពីបុរាណ ។
គួរបញ្ជាក់ថា អាស្រមនិងលោកតាដំបងដែកត្រូវបានលោកបណ្ឌិត ជីវ កេង ពេលកាន់តំណែងជាប្រធាន២អាណត្តិ(៨ឆ្នាំ)លោកបានសាងសង់ និងទុកដាក់លោកតាដំបងដែកបានសមរម្យ និងមិនដែលមានបញ្ហាអ្វីទេ ដោយសារតែការគោរពបូជាមិនមានធម៌ប្រមាថ ។ តែជិត១ឆ្នាំចុងក្រោយ សម័យលោក អាំង មាលតី មកកាន់តំណែងជាប្រធាន លោកបានរុះរើអាស្រមលោកតាដំបងដែកជួសជុលទាំងនៅថ្មី និងបានលើកលោកតាដាក់ទុកនៅកៀនជញ្ជាំង ដែលតាមអ្នកមានជំនឿថា បានធ្វើឱ្យមានការក្តៅក្រហល់ក្រហាយដល់បារមីសក្តិសិទ្ធិនៃលោកតាដំបងដែក ព្រោះបានចូលរូបមន្ត្រី ២.៣នាក់ រហូតដល់លោក អាំង មាលតី ធ្លាក់ពីតំណែងយ៉ាងជាក់ស្តែង ។
លោកតាដំបងដែក នៅសុខៗ លោក អាំង មាលតី បានរុះរើអាស្រមតឡើងលើប្រហែលជា១ម៉ែត្រ ដែលទំនងយល់ឃើញម្នាក់ឯងថា អ្នកធ្វើពីមុនមកទាបពេកបានជាត្រូវសង់ឱ្យខ្ពស់។ ការជួសជុលអាស្រមនោះ ត្រូវបានលើកលោកតាដំបងដែកដាក់កណ្តាលថ្ងៃ និងជួសជុលមិនទាន់ហើយស្រួលបួលផង លោក អាំង មាលតី មានរឿងរ៉ាវធំតែម្តង ៕
ចែករំលែកព័តមាននេះ