ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់! ជាប់គុក​អស់​ជិត​៤៤​ឆ្នាំ​ទើប​រក​ឃើញ​ថា ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍ ABC រាយ​ការណ៍​នា​ថ្ងៃ​ទី​២៩ សីហា​ថា លោក RONNIE LONG ជា​​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់…

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍ ABC រាយ​ការណ៍​នា​ថ្ងៃ​ទី​២៩ សីហា​ថា លោក RONNIE LONG ជា​​បុរស​ស្បែក​ខ្មៅ​អា​មេ​រិ​ក​ម្នាក់ ដែល​ត្រូវ​បាន​កាត់ទោស​កាលពី​ឆ្នាំ​១៩៧៦​ដាក់គុក​៨០​ឆ្នាំ​ពី​បទ​ចាប់រំលោភ​នារី​ស្បែក​សម្នាក់​ដោយ​គ្មាន​ភស្ដុ​តាង​ពិត​ប្រាកដ​ ​ទើបត្រូវ​បាន​ដោះ​លែង ។

សាកសួរ​ពេល​ចេញពី​ពន្ធនាគារ NEW LONDON រដ្ឋកា​រូ​៉​លី​ន​ខាងជើង លោក RON
NIE LONG អាយុ​៦៤​ឆ្នាំ មិន​បិទ​បាំង​ឡើយ​ការ​ក្ដុកក្ដួល​របស់​លោក ។ លោក​ទទួល​បាន​សេរីភាព​វិញ ក្រោយ​ពី​ស្ថិត​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​អស់​ពេល​ជិត​៤៤​ឆ្នាំ ។ កាយ​ពី​ឆ្នាំ​១៩៧៦ លោក​ត្រូវ​កាត់ទោស​ដាក់គុក​ដល់​៨០​ឆ្នាំ ពី​បទ​ចោទ​ថា ចាប់រំលោភ​នារី​ស្បែក​សម្នាក់ ក្នុង​ទី​ក្រុ​ក​កំណើត​របស់​លោក​គឺ​ក្រុង CONCORD រដ្ឋ​ការ៉ូ​លី​នខា​ង​ជើង ។

លោក​រៀបរាប់​ថា​ក្រុមប្រឹក្សាតុលាការ​ពេល​សម្រេច​សាលក្រម​កាត់ទោស​លោក​មាន​សុទ្ធតែ​ជា​ជន​ស្បែក​ស ។ ពុំ​មាន​ភស្ដុ​តាង​ច្បាស់លាស់​ណាមួយ​ពី​ការ​ប្រព្រឹត្ត​ខុស​របស់​គាត់​ឡើយ គាត់​ជា​ជន​ស្លូតត្រង់ ។ ចាប់តាំងពី​ពេល​នោះ​មក លោក​នៅ​តែ​ខិតខំ​ពុំ​រា​ថយ ដើម្បី​ឲ្យ​លុប​ចោលការ​កាត់ទោស​នោះ​វិញ ហើយ​ទីបំផុត​ដោយសារ​ការ​ជួយ​របស់​មនុស្ស​១​ក្រុម​ដែល​មាន​ជា​ពិសេស
បណ្ដា​មេធាវី​ទើប​អាច​បញ្ជាក់​ថា លោក​ជា​មនុស្ស​ស្លូតត្រង់​ពុំ​មាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ។

កាលពី​ឆ្នាំ២០០៥​ក្រុម​របស់​លោក​ធ្លាប់​បាន​រក​ឃើញ​ភស្ដុតាង​នានា​ដែល​អះអាង​ថា លោក​ពុំ​បាន​ប្រព្រឹត្តខុស ។ បណ្ដា​គំរូ​មេជី​វិត​និង​បណ្ដា​ក្រ​យ៉ៅ​ដៃ​ដែលរក​ឃើញ​នៅ​កន្លែង​កើតហេតុ​មិនមែន​ជា​របស់​លោក RONNIE LONG តែ​ប៉ូលិស​សម័យកាលនោះ​បដិសេធ​មិន​ទទួលស្គាល់​ភស្ដុ​តាង​ទាំងនេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ