ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​មុខ​សេត​វិមាន​ទាមទារ​ឲ្យ​លោក​ត្រាំ​ចាកចេញ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​ជា​ច្រើន​រយ​នាក់ កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សេត​វិមាន​ដោយ​ស្រែក​ពី​កំហឹង​ឈឺចាប់​របស់​ពួក​គេ និង​ទាមទារ​ឲ្យ​មានការ​ចាក​ចេញពី​តំណែង របស់​លោក​ដូ​ណា​ល់ ត្រាំ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​រូបនោះ…

សហរដ្ឋអាមេរិក ៖ បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​ជា​ច្រើន​រយ​នាក់ កាលពី​ថ្ងៃ​ទី​២៧ សីហា បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សេត​វិមាន​ដោយ​ស្រែក​ពី​កំហឹង​ឈឺចាប់​របស់​ពួក​គេ និង​ទាមទារ​ឲ្យ​មានការ​ចាក​ចេញពី​តំណែង របស់​លោក​ដូ​ណា​ល់ ត្រាំ ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​រូប
នោះ ថ្លែង​សុន្ទរកថា​ប្រកាស​ព្រម​ទទួលយក ការ​ជ្រើសតាំង​លោក​ជា​ផ្លូវការ​ជា​បេក្ខជន ប្រធានា​ធិបតី​ពី​សំណាក់​គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​ប្រជែង​យក​អាណត្តិ​ទី​២ ។

បាតុករ​វ័យ​ក្មេង​ម្នាក់​ស្រែ​កថា​យើង​ត្រូវធ្វើ​ឲ្យ​លោក​ត្រាំ​ចាកចេញ ។ ប្រធានាធិបតី​រូប​នោះ​និង
អនុ​ប្រធានាធិបតី​នឹង​ជា​អ្នក​មិន​អាច​ធ្វើ​អ្វី​កើត​ឡើយ ។ ចំណែក​បាតុករ​ម្នាក់​ទៀត​ស្រែ​កថា មនុស្ស​កាន់តែ​ច្រើន​ត្រៀម​ធ្វើ​នូវ​អ្វី​ៗ ដើម្បី​ឲ្យ​លោក​ត្រាំ​ចាក​ចេញពី​អំណាច ។

ក៏​ទោះបី​មានការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​បែប​នេះ​ក្ដី ក៏​លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​ទទួលយក​ការ​តែងតាំង​នៃ​គណបក្ស​លោក​ឲ្យ​លោក​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដណ្ដើម​យក​អាណត្តិ​ទី​២ ក្នុង​ឱកាស​នៃ​សុន្ទរ​ថា​មួយ​របស់​លោក ក្នុង​សួនច្បារ​សេត​វិមាន​ដែល​ការពារ​ដោយ​សំណាញ់​ដែក ។

ពួក​បាតុករ​លើក​ឡើង​ថា​យើង​មិន​ចង់​ឃើញ​លោក​ត្រាំ​ទទួលយក​ការ​តែងតាំង​នោះ​ឡើយ ។​គោលបំណង​របស់​យើង​គឺ​ចង់​បំផ្លាញ​ព្រឹត្តិការណ៍​នោះ ។ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បាតុកម្ម​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ ពួក​អ្នកគាំទ្រ​លោក​ត្រាំ​ក៏​ប្រមូលផ្ដុំ​គ្នា​ដែរ​នៅ NATIONAL MALL ។ ពួក​បាតុករ​ប្រឆាំង​ម្នាក់​បាន​ស្រែ​កថា លោក​ត្រាំ​លើកទឹកចិត្ត​ដល់​ការ​ប្រើ​អំពើ​ហិង្សា ហើយ​យើង​លើកទឹកចិត្ត​មនុស្ស​ម្នា​ដែល​គាំទ្រ​យើង ឲ្យ​ប្រកាន់​យក​សកម្មភាព​ដោយ​សន្តិវិធី ។ បាតុករ​ប្រឆាំង​បាន​លើក​ប៉ង់​កាត​ដែល​សរសេរ​ថា ប៉ូលិស​ជា​ឧបករណ៍​នៃ​លទ្ធិ​ហ្វា​ស៊ី​ស្ត ។

ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ក្នុង​ចលនា BLACK LIVES MATTER (​ត្រូវ​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ​)​ហាក់​មានការ​ចុះ​ថយ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ តែ​ដំបៅ​បាន​រើ​ឡើង​វិញ ​ដោយ​សារ​រឿង​បាញ់ ប្រហារ​របស់​ប៉ូលិស លើ​បុរស​ស្បែក​ខ្មៅ​ម្នាក់ លោក JACOB BLAKE កាលពី​ថ្ងៃ​ទី​២៣ សីហា បណ្ដាល​ឲ្យ​គេ​រង​របួស​ធ្ងន់ធ្ងរ​បំផុត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ