ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​មួយ​របស់​ពួក​ម៉ៅ​និយម​ឥណ្ឌា​ស្លា.ប់​៣៥​នាក់

13 ឆ្នាំ មុន

ការ​ផ្ទុះ​មីន​មួយ​គ្រាប់​ត្រូវ​ចំ​រថយន្ដ​ដឹក​អ្នកដំណើរ​មួយ​គ្រឿងបណ្ដាល​ ឱ្យ​មនុស្ស​ស្លា.ប់ប្រមាណ​ជា​៣៥​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ផង កាលពី​ថ្ងៃ​ទី​១៧ ឧសភា នៅ​ភាគ​កណ្ដាលឥណ្ឌា ។ នេះ​ជា​ការ​ប្រកាស​របស់​រដ្ឋាភិបាល ឥណ្ឌា ដែល​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើការ​វាយប្រហារ​នេះលើ​ពួក​ឧទ្ទាម​ ម៉ៅនិយម ។

ការ​ផ្ទុះ​មីន​មួយ​គ្រាប់​ត្រូវ​ចំ​រថយន្ដ​ដឹក​អ្នកដំណើរ​មួយ​គ្រឿងបណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ប្រមាណ​ជា​៣៥​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ផង កាលពី​ថ្ងៃ​ទី​១៧ ឧសភា នៅ​ភាគ​កណ្ដាលឥណ្ឌា ។ នេះ​ជា​ការ​ប្រកាស​របស់​រដ្ឋាភិបាល ឥណ្ឌា ដែល​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើការ​វាយប្រហារ​នេះលើ​ពួក​ឧទ្ទាម​ម៉ៅនិយម ។

ការ​វាយប្រហារ​នេះ​កើត​មាននៅ​ដាន​តឺ វ៉ា​ដាក្នុង​រដ្ឋ CHHATTISGARH ដែល​មានសកម្មភាព​ខ្លាំង​របស់​ពួក​ឧទ្ទាម​ម៉ៅ​និយម ។ ពួក​ឧទ្ទាម​នេះ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ពាន់នាក់ ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ រួច​អាជ្ញាធរ​ឥណ្ឌា​ចាត់​ទុក​ពួក​នេះ​ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​ផ្ទៃក្នុង​របស់ប្រទេស ។ កាលពី​ខែមេសា​កន្លង​មកនេះ ប៉ូលិស​៧៥​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ក្នុង​តំបន់​ដដែលនោះ​។
ពួក​បះបោរ​ម៉ៅ​និយម​និយាយ​ថា ពួក​គេតស៊ូ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​បណ្ដាកសិករ​ក្រីក្រ ។ ពួក​នេះ​បាន​អំពាវនាវ​មិនសំរេច​កាលពី​ឆ្នាំទៅ​មិ​ញឱ្យធ្វើ​ពហិការចំពោះ​ការ​បោះ​ឆ្នោត​សភា ៕