ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេស​ចរ​​ជាតិនិងអន្ត​រ​ជាតិ​ចូល​ទស្សនា​សារ​មន្ទីរ​​​កើនឡើង

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ វត្ថុ​បុរាណ​​ជា​ច្រើន​​បានមក​​ពី​​ទូ​ទាំងព្រះ​រា​​ជា​​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​ប្រមូល​យក​រក្សា​ទុក​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​ ។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ភ្ញៀវ​ទេស​ចរអន្តរ​ជាតិ​​បាននាំ​គ្នា​ចូល​ទស្ស​នា​​វត្ថុ​បុរាណ​ទាំងនោះ​យ៉ាង​ច្រើន​កុះ​ករ ។ លោក​ប្រាក់ ខេម​រិន្ទ ប្រធានរដ្ឋបាល​នៃ​នាយក​​ដ្ឋាន​សារ​មន្ទីរ​ជាតិ​កម្ពុជា​មានប្រសាសន៍​​ថា ដោយ​សារ​ការ​ដឹកនាំរបស់​រាជ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​​មានការ​​អភិវ​ឌ្ឍ​លើ​គ្រប់វិស័យ ពិសេសមាន​សន្តិ​ភាពពេញ​លេញ​នោះ

រាជ​ធានីភ្នំពេញ ៖ វត្ថុ​បុរាណ​​ជា​ច្រើន​​បានមក​​ពី​​ទូ​ទាំងព្រះ​រា​​ជា​​ណា​ចក្រ​កម្ពុជា​ត្រូវ​បាន​ប្រមូល​យក​រក្សា​ទុក​ក្នុង​សារ​មន្ទីរ​ជាតិ​កម្ពុជា​ ។ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ភ្ញៀវ​ទេស​ចរអន្តរ​ជាតិ​​បាននាំ​គ្នា​ចូល​ទស្ស​នា​​វត្ថុ​បុរាណ​ទាំងនោះ​យ៉ាង​ច្រើន​កុះ​ករ ។ លោក​ប្រាក់ ខេម​រិន្ទ ប្រធានរដ្ឋបាល​នៃ​នាយក​​ដ្ឋាន​សារ​មន្ទីរ​ជាតិ​កម្ពុជា​មានប្រសាសន៍​​ថា ដោយ​សារ​ការ​ដឹកនាំរបស់​រាជ​រដ្ឋាភិបាល​ធ្វើ​ឱ្យ​​មានការ​​អភិវ​ឌ្ឍ​លើ​គ្រប់វិស័យ ពិសេសមាន​សន្តិ​ភាពពេញ​លេញ​នោះ ភ្ញៀវ​ទេសចរ​​បរ​ទេស​បាន​ចូលមក​កម្ពុជា​យ៉ាង​ច្រើន​កុះ​ករ​ ទោះ​បី​នៅ​​ពេលពិភព​លោក​​ជួបស្ថាន​ភាពសេដ្ឋ​កិច្ច​ធ្លាក់ចុះ​ក៏ដោយ ។

​សារ​មន្ទីរ​ជាតិកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជំទាវ​​អ៊ុន ផល្លីន ​ និងលោក​កែប ​​សុវណ្ណ អនុ​ប្រធាន​ ​បានយក​ចិត្ត​ទុកដាក់​ជួស​ជុស​​ ថែ​រក្សា​​វត្ថុបុរាណ​​ក៏ដូច​ជា​កែ​លំអ​សួន​ច្បារ​ និង​លាបថ្នាំ​​ជញ្ជាំង​​ទ្វារ​បង្អួច​ដំបូល​ និង​រៀបចំ​បណ្តាញ​អគ្គិសនី​ និងធ្វើ​ទបង្ហូរ​ទឹក​ការ​ពារ​បាន​ល្អ ។ ​នៅ​ក្នុង​ឆ្នាំ​២០០៩ ភ្ញៀវ​ជាតិ​ចូល​ទស្សនា​ក្នុង​សារ​មន្ទីរ​មាន​២៩.២៥០​នាក់ ភ្ញៀវ​អន្តរ​ជាតិ​មាន​៨១.២១០​នាក់ ​។ គណៈ​ប្រតិ​ភូ​ចំនួន​៩៤១​នាក់ កង​ទ័ព​និង​និស្សិត​​ចូល​ទស្សនា​ដោយ​មិនឱ្យ​បង់ប្រាក់​មាន​ចំនួន​២៧.៦៤២នាក់ សរុប​ឆ្នាំ​២០០៩ មាន​ភ្ញៀវ​​ជាតិ​-អន្តរ​ជាតិប្រមាណ​១៣៩.០៤៣​នាក់ ។ ​ចំណែក​នៅក្នុងឆ្នាំ២០១០ ភ្ញៀវ​ជាតិ​ចូល​ទស្ស​នា សារមន្ទីរ​​មាន៣០.២៣៤​នាក់ ភ្ញៀវអន្តរជាតិ​​មាន​៨៦.៥៨៨នាក់​ ភ្ញៀវអត់​បង់ប្រាក់​មាន​៣៨.០១៣​នាក់ អន្តរ​ជាតិ​១១៥៦នាក់ សរុប​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក្នុងឆ្នាំ​២០១០ មាន​១៥៥.៩៩១នាក់ គឺកើន​ឡើង​ជាង​ឆ្នាំ​២០០៩ ប្រមាណ២០% ។

លោក​ប្រាក់ ខេមរិន្ទ ថ្លែងថា នៅក្នុងឆ្នាំ​២០១០ កន្លងមក មាន​ការតាំងពិពរ័ណ៍​ផ្សេងៗ ​៦លើក​​ដូច​ជា​ការតាំង​ពិព័រណ៍​ស្តី​អំពីរឿង​រ៉ាវ​​ទន្លេ​មេ​គង្គ​​ រូបថត​របាំ​ព្រះ​រាជ​ទ្រព្យ សៀវភៅបុរេ​​ប្រវត្តិ​ ហូលផាមួង​ជាដើម ។ ដូច្នេះ​ហើយ​កន្លង​មក​ស្ទើរ​តែ​គ្រប់​ជាតិសាសន៍​​នៅ​ទូទាំង​ពិភព​លោក​បាន​ចូល​មក​ទស្សនា​សារ​មន្ទីរ​ ហើយ​ភាគ​ច្រើន​ជន​ជាតិ​ចិន អេស្ប៉ាញ អ៊ីតាលី និង​អឺរ៉ុប ៕