ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងរឿងហើយ! នារីដែលគេលប​ប្រហារ​​​នៅតំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា បុរសម្នាក់ត្រូវគេប្រទះឃើញ​ចង.​កខ្លួនឯង​នៅក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទក ខណ្ឌកំបូល ព្រឹកថ្ងៃទី​២៨​ សីហា នេះ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា បុរសម្នាក់ត្រូវគេប្រទះឃើញ​ចង.​កខ្លួនឯង​នៅក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទក ខណ្ឌកំបូល ព្រឹកថ្ងៃទី​២៨​ សីហា នេះ ។​ ហើយអ្វីដែល​គួរ​​ឱ្យភ្ញាក់ផ្អើល​ ជនរងគ្រោះរូបនេះ គឺជា​សង្សា​ររបស់​នារីម្នាក់​ដែល​គេ​កំពុង​​​ប្រទះឃើញ​​ដេក​ស្លាប់​​នៅ​លើផ្លូវ​តំបន់​សេដ្ឋកិចពិសេសភ្នំពេញ ។ សូមបញ្ជាក់៖ នារីម្នាក់ត្រូវគេលប​ប្រហារ​​តាមផ្លូវ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ​

ប្រភពបន្តថា បុរសខាងលើ​នៅមិនទាន់ស្គាល់ឈ្មោះទេ ឃើញចង.ក​ជាប់នឹងដើម​អង្កាញ់​ បន្ទាប់ពី​បាន​ចាក់សម្លាប់នារី​ដែលជាអតីតសង្សារ​នៅលើផ្លូវ​ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញរួច នាថ្ងៃដដែលថ្ងៃទី២៨ សីហា នេះ បន្ទាប់​សុំជានា​ជាមួយ​នាង តែត្រូវ​នាងបដិសេធន៍ ។

យោងប្រភពពីប្អូនស្រីនារីរងគ្រោះ​​បឋមថា រវាងពួកគេទាំងពី២ជាសង្សារនឹងគ្នា ប៉ុន្តែមួយ​រយៈ ​ពួកគេឈ្លោះគ្នាដោយខាងបងស្រី​នាងសុំបែកដោយសារ​ដឹងថា ជនដៃ​ដល់​​​មានស្រីថ្មី ។​ ប្រភពបន្តថា ជាក់ស្តែង កាលពីយប់មិញ​ជនដៃដល់បានទូរស័ព្ទ​និយាយ​ជាមួយ​នាងថា សុំឱ្យជួយ​សម្រួល ដើម្បីត្រូវរ៉ូវ​វិញ ដោយសន្យាថា​ នឹងចូលស្តី​ដណ្តឹង​​បងស្រីខ្លួន ប៉ុន្តែត្រូវបងស្រីប្រកែក​មិនព្រម​នោះទេ ។

លុះព្រឹកថ្ងៃកើតហេតុនេះ ស្រាប់កើតរឿង​អកុសលនេះតែម្តង ដោយ​ជន​ដៃដល់​បានធ្វើ​សកម្មភាព​​ឆ្មក់ចាក់នាងកណ្តាលផ្លូវ រហូតស្លាប់ហើយ ​ហើយជិះ​ម៉ូតូ​ចូលមកក្នុងវត្ត​​​ចង.កខ្លួនដែរ​បែបនេះទៅវិញ ​។

យ៉ាងណាក៏ដោយ សមត្ថកិច្ចធ្វើការ​ពិនិត្យនិងស្រាវជ្រាវបន្តទៀត ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ