ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​កំហឹង​ក្នុង​ក្រុង​ ក្រោយ​ប៉ូលិស​បា.ញ់​ច្រើន​គ្រាប់​លើ​ជន​ស្បែក​ខ្មៅ​ម្នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បាតុកម្ម​តវ៉ា​ពោរពេញ​ដោយ​កំហឹង​ផ្ទុះ​ឡើង​ទៀត​ហើយ ចាប់ពី​ទីក្រុង​កេ​ណូ​សា ដល់​ក្រុង​មីន​នី​ប៉ូ​លី​ស​ឬ​ក្រុង​ព័រ​ឡែ​ន ដោយពេល​ខ្លះ​ផ្ទុះ​អំពើ​ហិង្សា​មាន​ទាំង​ការ​ដុត​បំផ្លាញ​រថយន្ត​នានា និង​ដុត​ទង់ជាតិ​អា​មេ​រិ​ក​ទៀត​ផង ។ បាតុករ​ច្រើន​ពាន់​នាក់​បាន​ស្រែក​ទាមទារ​រក​យុត្តិធម៌ ឲ្យ​លោក…

សហរដ្ឋអាមេរិក ៖ បាតុកម្ម​តវ៉ា​ពោរពេញ​ដោយ​កំហឹង​ផ្ទុះ​ឡើង​ទៀត​ហើយ ចាប់ពី​ទីក្រុង​កេ​ណូ​សា ដល់​ក្រុង​មីន​នី​ប៉ូ​លី​ស​ឬ​ក្រុង​ព័រ​ឡែ​ន ដោយពេល​ខ្លះ​ផ្ទុះ​អំពើ​ហិង្សា​មាន​ទាំង​ការ​ដុត​បំផ្លាញ​រថយន្ត​នានា និង​ដុត​ទង់ជាតិ​អា​មេ​រិ​ក​ទៀត​ផង ។

បាតុករ​ច្រើន​ពាន់​នាក់​បាន​ស្រែក​ទាមទារ​រក​យុត្តិធម៌ ឲ្យ​លោក JACOB BLAKE ជា​ជនស្បែក​ខ្មៅ​អា​មេ​រិ​ក​១​រូប​រង​របួសធ្ងន់​បំផុត ដោយ​សារ​ការ​បាញ់​ជា​ច្រើន​គ្រាប់​របស់​ប៉ូលិស ។ ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​ក្នុង​ទីក្រុង​ទាំងនេះ តាំង​ពី​យប់​ថ្ងៃ​ទី​២៤​ដល់​យប់​ថ្ងៃ​ទី​២៥ សីហា ដោយស្រែក​ពាក្យស្លោក​ដូច​គ្នា​នឹង​ពាក្យស្លោក​ដែល​គេ​ស្រែក ក្រោយ​ការ​ស្លាប់​របស់​ជន​ស្បែក​ខ្មៅ​លោក​GEORGE FLOYD កាលពី​៣​ខែ​មុន ដោយ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជង្គង់​សង្កត់ក​គេ​ដល់​ដាច់ខ្យល់ ។ ពាក្យ​ដែល​គេ​ស្រែក​ទាមទារ​គឺ​គ្មាន​យុត្តិធម៌​គ្មាន​សន្តិភាព ។

ក្នុង​ការ​ប៉ុនប៉ង​ឃាត់ខ្លួន​លោក JACOB BLAKE អំពើ​ឃោ​ឃៅ​របស់​ប៉ូលិស​ដែល​បាញ់​លើ​គេ​ច្រើន​គ្រាប់​ត្រូវ​បាន​ថត​តាម​ទូរស័ព្ទ​ដៃ​ដោយ​អ្នកដំណើរ​ម្នាក់ ក្នុង​ទីក្រុង​កេ​ណូ​សា​រដ្ឋ​វី​ស្កុន​សី​ុ​ន ។ បណ្ដា​រូបភាព​ដែល​ថត​បាន​បង្ហាញ​បុរស​ស្បែក​ខ្មៅ​វ័យ​២៩​ឆ្នាំ​រូប​នោះ​ដែល​មានកូន​៣​នាក់​ត្រូវ​បាន​តាម​ចាប់​ដោយ​ប៉ូលិស​២​នាក់ ដោយ​ភ្ជង់​កាំភ្លើង​ពេល​បុរស​នោះរ​ត់ទៅ​រក​រថយន្ត​របស់​គេ ។ ពេល​បើកទ្វារ​រថយន្ត​ប៉ូលិស​ស្បែក​សម្នាក់​បាន​បាញ់​សំដៅ​គេ​ដល់​ទៅ​៧​គ្រាប់ នាំ​ឲ្យ​គេ​ត្រូវ​គ្រាប់កាំភ្លើង​ច្រើន​គ្រាប់​ត្រង់​ខ្នង ។

ការ​បាញ់ប្រហារ​នោះ​ធ្វើ​ឡើង​នៅ​ចំពោះ​ភ្នែក​កូន៣​នាក់​របស់​គេ​ដែល​ជិះ​នៅ​បាំង​ក្រោយ​នៃ​រថយន្ត ។ប៉ូលិស​២​នាក់​ដែល​ដេញ​តាម​ចាប់​បុរស​នោះ​រហូត​ដល់​បាញ់ប្រហារ​គេ​ត្រូវ​បាន​ព្យូ​រ​តំណែង​ហើយ​ការ​សើ​ុ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ។

បាតុករ​ប្រមាណ​ជា​១.០០០​នាក់​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​តុលាការក្រុង​កេ​ណូ​សា ដំបូង
បាន​លើកគ្នា​ដើរ​ហែ​ក្បួន​ដោយ​សន្តិវិធី ប៉ុន្តែ​១​ម៉ោង​ក្រោយមក ពេល​បំរាម​គោ​ចរណ៍​ចូល​ជា​ធរមាន ការ​ប៉ះទង្គិច​គ្នា​ក៏​ផ្ទុះ​ឡើង​ជាមួយ​កងកម្លាំង​សន្តិសុខ ។ ពួក​បាតុករ​បាន​គប់​ដប​និង​កាំជ្រួច​ភ្លើង​សំដៅ​ប៉ូលិស ដុត​បណ្ដា​រថយន្ត​និង​ដុត​អគារ​មួយ ។ ពួក​គេ​រង​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​សំណាក់​ប៉ូលិស ។

នៅ​ទីក្រុង​មីន​នី​ប៉ូ​លី​ស​ជាទី​ក្រុង​ដែល​លោក GEORGE FLOYD ស្លាប់​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ហើយ​ជា​ប្រភព​នៃ​ការ​កកើត​ចលនា​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​ជា​ប្រវត្តិសាស្ត្រ ពួក​បាតុករ​បាន​ឈាន​ដល់​ដុត​ទង់ជាតិ​អា​មេ​រិ​ក​មួយ ។ មនុស្ស​ប្រមាណ​ជា​២០០​នាក់​បាន​ហែ​ក្បួន​នៅ​​ក្រុង​ញូ​វ​យ៉​ក ។ ក្នុង​ទីក្រុង​ព័រ​ឡែ​ន​ជា​កន្លែង​មាន​បាតុកម្ម​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍​ស្ទើរ​រាល់ថ្ងៃ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែក​ឈ្មោះ​របស់​JACOB BLAKE ។

មេធាវី​របស់​គ្រួសារ​លោក JACOB BLAKE អះអាង​ថា កូន​ទាំង​៣​នាក់​របស់​គេ​ស្ថិត​ក្នុង​រថយន្ត ពេល​បុរស​នោះ​ចុះ​ទៅ​ប៉ុនប៉ង​ឃាត់​ការ​ឈ្លោះ​គ្នា​រវាង​នារី​២​នាក់ តែ​បែរជា​ត្រូវ​ពួក​ប៉ូលិស​ភ្ជុង​កាំភ្លើង​ប៉ង​ចាប់ខ្លួន និង​ឈាន​ទៅ​បាញ់​ប្រហារ​គេ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ