ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះសំរាម​ក្នុង​ដីឡូត៍​មួយកន្លែង​ បង្កការភ្ញាក់​ផ្អើល​ទាំងយប់

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​០៨​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ ​​កុ​ម្ភៈ​ ២០១៥ មាន​ការ​ភ្ញាក់ផ្អើល​មួយ​​​ដោយសារ​តែ​អ្នក​​រើស​អេ​ត​ចាយ​បាន​​ដុត​សំរាម​ ​​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​​រហូត​ដល់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​

រាជ​ធានី​​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​០៨​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៨ ​​កុ​ម្ភៈ​ ២០១៥ មាន​ការ​ភ្ញាក់ផ្អើល​មួយ​​​ដោយសារ​តែ​អ្នក​​រើស​អេ​ត​ចាយ​បាន​​ដុត​សំរាម​ ​​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​​រហូត​ដល់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​បាញ់​ពន្លត់​​អស់​ចំនួន​មួយ​រថយន្ត​​ទើប​រលត់ ដែល​ហេតុការណ៍​នេះ​​​កើតឡើង​នៅ​​ចំណូច​​ដី​ឡូត៍​​ទុក​ចោល​មួយ​​កន្លែង ​តាម​បណ្តោយ​​ផ្លូវ​នរោត្តម​ កែង​និង​ផ្លូវ​​១៧២ សង្កត់​ផ្សារ​ថ្មី​​​៣ ​ខ​ណ្ឌ​ដូន​ពេញ ។

​ប្រភព​ឱ្យដឹង​​ថា មុន​​ពេល​កើត​ហេតុ​ គេ​ឃើញ​​មាន​​ក្មេង​ហិតកាវ និង​រើស​អេ​ត​ចាយ​​បាន​ផ្លោះ​ចូល​ក្នុង​​ដី​ឡូត៍​ដែល​ជា​កន្លែង​កើត​ហេតុ​ខាង​លើ បន្ទាប់​មក​មិនដឹង​ជា​​ពួក​គេ​នាំ​គ្នា​ដុត​អ្វី​ទេ ​ទើប​ធ្វើ​ឱ្យ​​មាន​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​​ដល់​ដើម​ត្រែង​​ បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​រហូត​ដល់​​កម្លាំង​សមត្ថកិច្ច និង​ចៅសង្កាត់​ចុះ​ទៅ​​ពិនិត្យ និង​បាន​ទូរស័ព្ទ​ហៅ​​រថយន្ត​ពន្លត់អគ្គិភ័យ​​របស់​រាជធានី​ មក​ដល់​កន្លែង​​កើតហេតុភ្លាម​ៗ​​ចំនួន២​គ្រឿង ហើយ​បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ចំនួន​​មួយ​រថយន្ត​ ទើប​រលត់​ជា​ស្ថាពរ ។

បើ​តាម​សម្តី​​អ្នក​ដែល​រស់នៅ​ក្បែរ​នោះ​ បាន​ត្អូញត្អែ​ប្រាប់​អ្នក​​យក​ព័​ត៌​មាន​​​ថា មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​មាន​អណ្តាតភ្លើង​ឆាប​ឆេះ​​ចេញពី​តំបន់​ដី​ឡូត៍​ដែល​ទុក​ចោល​​នេះ ហើយ​ប្រជាជន​​ក៏​បាន​រាយការណ៍​​ទៅ​ចៅសង្កាត់​ជា​ច្រើន​ដង​ផង​ដែរ ​អំពី​បញ្ហា​នេះ ប៉ុន្តែ​ខាង​ថ្នាក់លើ​​ ហាក់ដូចជា​មិន​ព្រម​អើពើ​ និង​ចាត់វិធានការ​ដោះស្រាយ​រឿង​នេះ​​សោះ ហើយ​ថែម​ទាំង​បាន​និយាយ​ថា គេ​មាន​ខ្នង​ធំ​ជាងធ្វើ​អ្វី​គេ​មិន​បាន​ទេ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព