ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​គី​ម ​ជុង​អ៊ុ​ន ​ពិតជា​សន្លប់​មិនដឹង​ខ្លួន​មែនឬ?

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ស្ដី​ពី​ស្ថានភាព​សុខភាព របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​។ កាលពី​ខែមេសា​កន្លង​ទៅ មាន​ពាក្យ​លេចឮ​ថា លោក​គី​ម​ជុង​អ៊ុ​ន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្រោយ​ការ​វះកាត់​បេះដូង​។ តាម​ព័ត៌មាន​ជា​ច្រើន​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ស្ដី​ពី​ស្ថានភាព​សុខភាព របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​។ កាលពី​ខែមេសា​កន្លង​ទៅ មាន​ពាក្យ​លេចឮ​ថា លោក​គី​ម​ជុង​អ៊ុ​ន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្រោយ​ការ​វះកាត់​បេះដូង​។

តាម​ព័ត៌មាន​ជា​ច្រើន​ថា ចៅប្រុស​លោក​គី​ម​អ៊ី​ល​ស៊ុ​ង​រូប​នោះ ស្ថិត​ក្នុង​ស្ថានភាព​ដូច​មនុស្ស​រុក្ខជាតិ ក្រោយ​ការ​វះកាត់​នោះ​។ ប៉ុន្តែ​ច្រើន​ស​ប្ដា​ហ៍​ក្រោយ​ពី​ព័ត៌មាន​ទាំងនោះ លោក​គី​ម​ជុង​អ៊ុ​ន​ស្រាប់តែ​លេច​មុខជា​ថ្មី​ដោយ​មាន​ស្ថានភាព​ប្រសើរ​បំផុត​។ ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​MOON JAE IN​អះអាង​ប្រាប់​ទូរទស្សន៍​CNN​ថា លោក​គី​ម​ជុង​អ៊ុ​ន​មាន​សុខភាព​ល្អ​និង​នៅ​រស់​ទេ​។

ប៉ុន្តែ​ច្រើន​ខែ​បន្ទាប់​ពី​នេះ ស្រាប់តែ​មាន​លេច​ឮជា​ថ្មី​ពី​ស្ថានភាព​សុខភាព​ដ៏​អាក្រក់់​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​។ លោក​CHANG SONG MIN​ជា​អ្នក​ជិតដិត​ម្នាក់​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​គី​ម​ដេ​ជុង​អះអាង​តាម​បណ្ដាញ​សង្គម​ថា សុខភាព​របស់​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ធ្លាក់​ដុនដាប​ជា​ថ្មី​។ លោក​ថា​ខ្ញុំ​គិត​ថា​លោក​គី​ម​ជុង​អ៊ុ​ន​ស្ថិត​ក្នុង​ភាព​សន្លប់​ស្ដូក តែ​នៅ​មាន​ដង្ហើម​នៅឡើយ​។ ទោះបីជា​បែប​ណា​ព័ត៌មាន​នោះ​ពុំ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ឡើយ​។

ម្យ៉ាងទៀត​តាម​ព័ត៌មាន​នានា របស់​BBC​ថា លោក​គី​ម​ជុង​អ៊ុ​ន ចាប់ផ្ដើម​ចែករំលែក​អំណាច​មួយ​ផ្នែក​របស់​លោក ឲ្យ​ដល់​ម្អូ​ន​ស្រី​ពៅ​លោកស្រី​គី​ម​យ៉ូ​ជុង​នាយិកា​រង​នៃ​ផ្នែក​ឃោសនា​របស់​បក្ស​ពលករ​កូរ៉េ​។ លោកស្រី​គី​ម​យ៉ូ​ជុង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ស្នង​មរតក​ពី់​លោក​គី​ម​ជុង​អ៊ុ​ន ពេល​រង់ចាំ​កូនប្រុស​លោក​ឈ្មោះ​គី​មជូ​អាយ មាន​អាយុ​អាច​ដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ