ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រើហិ.ង្សាលើម្តាយទៅរួច​លោក​កូន

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូ​លិស​ប៉ុ​ស្តិ៍រដ្ឋ​បាល​សង្កាត់​អូរ​ស្មាច់​​ឃាត់ខ្លួនបាន​​ភ្លាម​ៗ​​ ​ក្រោយបាន​ប្រើ​​ហិង្សា​ទាញ​យក​កាំបិត​ខ្វែវ​គំរាម​​​​​ម្តាយបង្កើត​របស់​ខ្លួន​ប៉ុនប៉ង​សម្លាប់ និងបានយកឆ្នាំងបាយ​​គប់ទៅលើ​ម្តាយ បណ្តាល​ឱ្យ​​ឱ្យត្រូវ​ដៃខាងស្តាំ​ស្នាមជាំ និងកាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃ​ទី​២១​ សីហា​ ស្ថិតក្នុងភូមិ​ដើម​ជ្រៃ…

ខេត្តឧត្តរមានជ័យ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូ​លិស​ប៉ុ​ស្តិ៍រដ្ឋ​បាល​សង្កាត់​អូរ​ស្មាច់​​ឃាត់ខ្លួនបាន​​ភ្លាម​ៗ​​ ​ក្រោយបាន​ប្រើ​​ហិង្សា​ទាញ​យក​កាំបិត​ខ្វែវ​គំរាម​​​
​​ម្តាយបង្កើត​របស់​ខ្លួន​ប៉ុនប៉ង​សម្លាប់ និងបានយកឆ្នាំងបាយ​​គប់ទៅលើ​ម្តាយ បណ្តាល​ឱ្យ​​ឱ្យត្រូវ​ដៃខាងស្តាំ​ស្នាមជាំ និងកាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃ​ទី​២១​ សីហា​ ស្ថិតក្នុងភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ​។

បុរស​ដែល​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​ឈ្មោះ​បេស​ង្ហ បណ្ឌិត ហៅ​កុយ​ ​​​អាយុ​៤០​ឆ្នាំ​ ដែល​មានចិត្ត​ឃោ​រឃៅ​ទាញ​យក​ខ្វែវ​គំរាម​ប៉ុនប៉ង​កាប់សម្លាប់​ម្តាយបង្កើត​របស់​ខ្លួន​មាន​ឈ្មោះ​លឹ​ម សុខ​អេ​ង​ អាយុ​៦៦​ឆ្នាំ​ ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

បើតាម​ប៉ូលិសប៉ុ​ស្គិ​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​បានឱ្យ​ដឹង ស្ត្រី​រង​គ្រោះ​វ័យ​៦៦​ឆ្នាំ​រូប​នេះ​ជា
ស្ត្រី​មេ​មា​យ​ចិញ្ចឹម​កូន​តាំងពី​កូន​នៅ​តូច​ៗ៤​នាក់​ (ស្រី​ម្នាក់​) រហូត​មក​ទល់​ពេល​នេះ
មាន​វ័យ​ធំធាត់​រៀង​ៗ​ខ្លួន​អស់​ទៅ​ហើយ តែ​គេ​បាន​កត់សម្គាល់​ស្ត្រី​រង​គ្រោះ​រូប​នេះ​ពុំ​អាច​មាន​ទីពឹង​ទៅ​លើ​កូន​ៗ​បាន​នោះ​ទេ ​មាន​តែ​មុខរបរ​លក់ដូរ​សណ្តែកបណ្តុះ
ចិញ្ចឹម​​ជីវិត​ប៉ុណ្ណោះ​។

ប៉ូ​លិសប៉ុ​ស្គិ​រដ្ឋបាល​បាន​បញ្ចា​ក់ បុរស​ដែល​សមត្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន​រូប​នេះ​ជា
មុខសញ្ញា​ប្រើប្រាស​នូវ​សារធាតុ​ញៀន​ ហើយ​តែងតែ​ប្រើ​នូវ​អំពើ​ហិ​ង្សា​ក្នុង​គ្រួសា
ជា​ញឹកញាប់ ហើយត្រូវ​​សមត្ត​កិច្ច​តែង​បាន​ហៅ​មក​ធ្វើការ​អប់​រំជា​ច្រើន​លើក​តែ
មិន​រាងចាល ។

លុះ​នៅ​វេលា​​ម៉ោងកើតហេតុ ជននេះបាន​សុំលុយ​ពី​ម្តាយ​មិន​បាន ក៏ទាញ​យក​កាំបិត​ខ្វែវ​គំរាម​​ម្តាយបង្កើត​ប៉ុនប៉ង​សម្លាប់ ​និង​កាប់​មុង​ដាច់​ខ្ទេចខ្ទីរ​ ​ត្រូវ​បាន​កំលាំង​ប៉ូ​លី​ស​ចុះ​ទៅ​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ នាំ​យកមក​ប៉ុ​ស្គិ​រដ្ឋបាល​អូរ​ស្មាច់​ធ្វើការ​សាកសួរ និង​ក៍សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ចាត់​។

អត្ថបទសរសេរ ដោយ