ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១​ របួសធ្ងន់​២​​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​នៅ​ខេត្តបន្ទាយមានជ័យ

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ​៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់​ដោយ​សារ​រថយន្ត​បុក​រថយន្ត​ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ។

ខេត្តបន្ទាយមានជ័យ ​៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​រថយន្ត​បុក​រថយន្ត​ និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ដោយ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ស្ទូច​ បើក​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្ទូច​គាប​ជាប់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។​ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​នូ សុខេ​ង ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។​ ចំណែក​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ជិន ខា ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ រស់​នៅ​ភូមិ ឃុំជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ ។​ សមត្ថកិច្ច​នគរបាល​បាន​ឱ្យ​ដឹង​ទៀត​ថា មុនពេល​កើតហេតុ​ រថយន្ត​ស្ទូច​ ពាក់​ស្លាក​លេខ​ តាកែវ 3A​ 1716 បាន​បើក​ពី​ទិស​ខាងកើត​ទៅ​ខាង​លិច លុះ​ដល់​ចំណុច​កើតហេតុ​បាន​​ជែង​រថយន្ត​១​គ្រឿង​ក៏​ជ្រុល​​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ ពាក់​ស្លាក​លេខ ព្រៃវែង​ 3A 0679 បើក​បញ្ច្រាស​ទិស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​គាប​អ្នក​បើករថយន្ត​ស្ទូច​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​រថយន្ត​ធំ​រង​របួស​បន្តិចបន្តួច ឯរថយន្ត​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់​ធ្ងរ ។

រីឯ​​ករណី​មួយ​ផ្សេង​ទៀត​ ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​ និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្ត​បន្ទាយ​មាន​ជ័យ​ដែរ គឺមាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​បុក​អ្នក​ធ្វើ​ដំណើរ​ថ្មើ​រ​ជើង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​អ្នក​បើក​ម៉ូតូ​ និង​អ្នក​ដើរ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-​ជប៉ុន ស្រុក​មង្គល​បូ​រី ។​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា អ្ន​កបើក​ម៉ូតូ​ឈ្មោះហ៊ុន  សម្បត្តិ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អូរ​ជួប ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី បើក​ម៉ូតូ​ម៉ាក​ហុងដា​​ សេ​១២៥​ សេរី​២០១១ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1E 4697 ​ពី​ត្បូង​ទៅ​ជើង​ ​ចំណែក​អ្នក​ដើរ​ឈ្មោះ​ប្រុ​ក ប៉ោត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក នៅ​ភូមិ​ភ្នំ​តូច​ត្បូង​ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ដើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្រប​ទិស​គ្នា ករណី​នេះ​បណ្តាល​អ្នក​បើក​ម៉ូតូ​របួសធ្ងន់​ក្បាល​ និង​មុខ ឯ​អ្នក​ដើរ​បាក់ក​​ជើង​ស្តាំ​ ចំណែកឯម៉ូតូ​ខូច​ស្រាល ។​ សមត្ថកិច្ច​បន្តទៀតថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​គឺ​មក​ពី​អ្នក​បើក​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​បើក​លឿន​ពេក ៕