ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​២​រូប​ប្រាប់​ថា របស់​មួយ​នេះ​ជា​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ជាងគេ​សម្រាប់​មនុស្ស

3 ឆ្នាំ មុន

លុយ​ជា​ទ្រព្យសម្បត្តិ និង​ធនធាន​ដែល​មាន​តម្លៃ​ជាងគេ​សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី​ខេ​វី​ន អូ​លៀ​រី (Kevin O’Leary) និង​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark…

លុយ​ជា​ទ្រព្យសម្បត្តិ និង​ធនធាន​ដែល​មាន​តម្លៃ​ជាងគេ​សម្រាប់​មនុស្ស​ជា​ច្រើន ប៉ុន្តែ​សម្រាប់​លោក​មហាសេដ្ឋី​ខេ​វី​ន អូ​លៀ​រី (Kevin O’Leary) និង​លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) វិញ ពេលវេលា​ទើប​ជា​អ្វី​ដែល​មាន​តម្លៃ​ជាងគេ​សម្រាប់​មនុស្ស​។
លោក​អូ​លៀ​រី​បាន​ប្រាប់​ដល់ CNBC Make It ថា ជាដំបូង ពេលវេលា​ជា​អ្វី​ដែល​អ្នក​ត្រូវ​ប្រើ ដើម្បី​រក​លុយ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​លុយ​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​បាន​សេរីភាព​ផ្ទាល់ខ្លួន​។ លោក​បាន​ចែករំលែក​មក​ថា​លោក​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ដើម្បី​ទទួល​បាន​សេរីភាព​នេះ​។

លោក​បាន​បកស្រាយ​ថា «​វា​ងាយស្រួល​យល់​ណាស់​។ វា​អនុញ្ញាត​ឲ្យ​ខ្ញុំ​បែងចែក​ពេលវេលា​របស់ខ្ញុំ​តាម​ចិត្ត​ចង់​។ ពេល​ដែល​ទូរស័ព្ទ​រោ​ទិ៍ ខ្ញុំ​មិន​ចាំបាច់​ទទួល​វា​ទេ​។ ពេល​ដែល​មនុស្ស​ម្នាក់​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ណាមួយ ខ្ញុំ​មិន​ចាំបាច់​ស្តាប់​តាម​ទេ​។ ខ្ញុំ​មិន​ធ្វើការ​ឲ្យ​នរណា​ឡើយ​។ មនុស្ស​តែ​ម្នាក់​គិត​ដែល​ខ្ញុំ​រាយការណ៍​ប្រាប់​គឺ​ខ្ញុំ​ខ្លួនឯង​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ចែករំលែក​ថា គន្លឹះ​សំខាន់​ក្នុង​ការ​ប្រើប្រាស់​ពេលវេលា​ឲ្យ​បាន​ឆ្លាត​វៃ គឺ ការ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់​។

លោក​ទូន្មាន​ឲ្យ​អ្នក​ព្យាយាម​បែងចែក​ថ្ងៃ​របស់​អ្នក​ទៅ​ជា​ផ្នែក​តូច​ៗ ដើម្បី​បង្ខំ​ឲ្យ​ខ្លួន​ផ្តោត​ស្មារតី​តែ​លើ​អ្វី​ដែល​ពិតជា​សំខាន់​សម្រាប់​អ្នក​ទេ​។

លោក​បាន​បកស្រាយ​ទៀត​ថា «​មនុស្ស​ដែល​មាន​សុភមង្គល ជា​មនុស្ស​ដែល​មាន​លំនឹង​ល្អ​ក្នុង​ជីវិត​។ ពួក​គេ​បាន​ប្រទះ​ឃើញ​វិធី​ក្នុង​ការ​បែងចែក​ពេលវេលា​សម្រាប់​អ្វី​ដែល​មាន​អត្ថន័យ​សម្រាប់​ពួក​គេ​»​។ សម្រាប់​លោក​អូ​លៀ​រី វា​មាន​ន័យ​ថា លោក​មាន​ពេល​ចំណាយ​លើ​សកម្មភាព​ដែល​លោក​ចូល​ចិត្ត​ធ្វើ​ដូច​ជា​អំពើ​សប្បុរសធម៌ ការ​លេង​តន្ត្រី និង​ការ​ចំណាយពេល​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ជាដើម​។

លោក​មហាសេដ្ឋី​ម៉ាក ឃ្យូ​បេន (Mark Cuban) ដែល​ជា​វិនិយោគិន និង​ម្ចាស់​អាជីវកម្ម​ប្រចាំ​ក្រុមហ៊ុន​ធំ​ៗ​នៅ​សហរដ្ឋអាមេរិក​ក៏​យល់​ស្រប​នឹង​ទស្សនៈ​នេះ​ដែរ​។ លោក​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៧ ថា «​អ្នក​មិន​អាច​ទិញ​វា​ទេ​។ អ្នក​មិន​អាច​ស្វែងរក​វា​ឃើញ​ទេ​។ អ្នក​មិន​អាច​យក​អ្វី​ទៅ​ប្តូរ​យក​វា​បាន​ទេ​»​។

ជា​លទ្ធផល លោក​អូ​លៀ​រី​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​ដែល​នៅ​វ័យក្មេង​ផ្តោត​ស្មារតី​លើ​ការ​បង្កើត​នូវ​ជីវិត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ពេលវេលា និង​សេរីភាព​ក្នុង​ការ​បង្កើត​ឲ្យ​បាន​សុភមង្គល​។ លោក​អូ​លៀ​រី​គិត​ថា មនុស្ស​ម្នាក់​ជោគជ័យ​ក្នុង​ជីវិត​នៅ​ពេល​ដែល​ទូរស័ព្ទ​រោ​ទិ៍​ហើយ​តែ​អ្នក​មិន​ប្រញាប់​ទទួល​វា​ទេ​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ