ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​អំពាវនាវ​ក្នុង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ឱកាស​ឈប់​សម្រាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែសីហា នេះ​បាន​អំពាវនាវ និង​ក្រើនរំលឹក​សារ​ជា​ថ្មី ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែសីហា នេះ​បាន​អំពាវនាវ និង​ក្រើនរំលឹក​សារ​ជា​ថ្មី ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់ សូម​យកចិត្តទុកដាក់​អនុវត្ត និង​ត្រូវ​រៀបចំ​ស្រប​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

ថ្នាក់ដឹកនាំ​ក្រសួង​បាន​បញ្ជាក់​ថា ការ​អនុវត្ត​នោះ គឺ​ក្នុង​នោះ​រួម​មាន​៖ ការ​លាង​សម្អាត​ដៃ​នឹង​អាកុល​ជា​ប្រចាំ ការ​រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​វាស់​កម្តៅ​រាល់ អ្នក​ចេញចូល ត្រូវ​ពាក់​ម៉ាស់​ត្រូវ​សម្អាត​បរិវេណ​បន្ទប់ទឹក និង​ទីតាំង​នានា​ដែល​ភ្ញៀវ​ទេសចរណ៍​ប្រើប្រាស់ ញឹកញាប់​មធ្យោបាយ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នឹង​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្ត​តាម​វិធានការ​ណែនាំ សំខាន់​ៗ​មួយ​ចំនួន​ទៀត ស្រប​តាម​ខ្លឹមសារ​ក្រម​ប្រតិបត្តិ ស្ដី​ពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​។

ក្នុង​នោះ​ក្រសួងទេសចរណ៍​សូម​ធ្វើការ​អំពាវនាវ​ពី​ភ្ញៀវ ទេសចរណ៍ សហការ​ចូលរួម​ចុះ​ឈ្មោះ​ក្នុង​ពេល​ចូល​ក្នុង​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ ក្រសួងទេសចរណ៍​សូម​ជូនពរ​ទាំងអស់​គ្នា​សម្រាក​កម្សាន្ត​ដោយ​សប្បាយ​រីករាយ និង​ប្រកបដោយ​សុវត្ថិភាព​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ