ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២នា​ឱកាស​ឈប់​សម្រាក មាន​ភ្ញៀវ​ទេសចរ​ជាង​២៧​ម៉ឺន​នាក់​កើន​ជាង​ម្សិលម៉ិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ទី​២ នា​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​មាន​ចំនួន​២៧៧,០៧៨​នាក់ កើនឡើង…

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ទី​២ នា​ឱកាស​ឈប់​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ដែល​ចេញ​ដើរ​ទស្សនា​កម្សាន្ត​នៅ​ទូទៅ​ប្រទេស​មាន​ចំនួន​២៧៧,០៧៨​នាក់ កើនឡើង ១៨.៧៥% ធៀប​នឹង​ថ្ងៃ​ទី​១ ម្សិលមិញ ក្នុង​នោះ​ខេត្តសៀមរាប និង​ខេត្តកំពត មាន​អ្នក​ទៅ​លេង​ច្រើន​ជាង​រាជធានី​-​ខេត្ត​ដទៃ​។

បើ​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​សរុប​មាន​ចំនួន​សរុប ២៧៧,០៧៨​នាក់​នេះ មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៧៧,៦៤៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២,៧៧០​នាក់​។

លោក​រដ្ឋមន្ត្រី​បាន​កត់សម្គាល់​ឃើញ​ថា គោលដៅ​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖

១- ខេត្តសៀមរាប មាន​ចំនួន ៤៤,៣៦៤​នាក់​។
២- ខេត្តកំពត មាន​ចំនួន ៣៩,៩៨៣​នាក់​។
៣- ខេត្តបាត់ដំបង មាន​ចំនួន ២៦,៩៨៧​នាក់​។
៤- ខេត្ត​កែប មាន​ចំនួន ២៣,២២៩​នាក់​។
៥- ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន ២៣,១៤៩​នាក់ ។
៦- ខេត្តរតនគិរី មាន​ចំនួន ១៤,២៩៤​នាក់​។
៧- ខេត្តព្រះវិហារ មាន​ចំនួន ១២,៤៣០​នាក់​។
៨- ខេត្តមណ្ឌលគិរី មាន​ចំនួន ១០,២៥៤​នាក់​។

ចំណែក​សភាពការណ៍​សន្តិសុខ សណ្ដាប់​ធ្លាប់ នៅ​តាម​កន្លែង​មាន​ភ្ញៀវ​ទៅ​ទស្សនា​នោះ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ