ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ផឹកស៊ី​សុខ​ៗ​ស្រាប់តែ​ឃើញ​ស្រី​ស្អាត​ខំ​ទៅ​ស្ទាក់ មួយសន្ទុះ​ប៉ះ​ជើង​ខ្លាំង​ដែរ​វ៉ៃ​គ្នា​ប្រាវ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​សៀមរាប ធ្វើការ​អប់រំ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​០៧​នាក់ តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុង​សៀមរាប ធ្វើការ​អប់រំ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​០៧​នាក់ តាម​បទបញ្ជា​របស់​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប ដោយសារ​ក្រុម​ក្មេង​ទំនើង​នេះ​បាន​ដក​សោរ​ម៉ូតូ​របស់​នារី​ៗ​មិន​ឱ្យទៅ​ណា និង​បង្ក​ហិង្សា បណ្ដាល​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​:​ក្នុង​ថ្ងៃ​បុណ្យ​ឈប់​សម្រាក រួច​នាំ​មក​ប៉ុស្តិ៍​ទឹក​វិល​ធ្វើការ​អប់រំ​កិច្ចសន្យា និង​ឱ្យ​អាណាព្យាបាល មក​ធានា​យក​ទៅ​ផ្ទះ​វិញ​បន្ត​ការ​អប់រំ ។

ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​នោះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​១៦ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ ២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ខ្នង​បារាយណ៍​ខាងកើត​ក្នុង​សង្កាត់​ទឹក​វិល ក្រុង​/​ខេត្ត សៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​នៅ​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​កម្លាំង​យើង​បាន​ទទួល​ព័ត៌មាន​ភ្លាម​ថា មាន​ក្មេង​ទំនើង ២ ក្រុម បាន​វ៉ៃ​គ្នា ទើប​កម្លាំង​សមត្ថកិច្ច យើង​សហ​ការណ៍​រួម​មាន ប៉ុស្ដិ៍​ទឹក​វិល ,​ប៉ុស្ដិ៍​ស្រ​ង៉ែ ,​ប៉ុស្ដិ៍​ក្របី​រៀល​, កង​រាជ​អាវុធ ក្រុង បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​មាន​: ទី​១. ឈ្មោះ សាន ភ័ក្ត្រ អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ តា​កម្ម ឃុំ​ដួន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។ ទី​២. ឈ្មោះ យួន វិចិត្រ អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ​ល្វា ឃុំ​ដួន​ទ្រ ស្រុក​ពួក ខេត្តសៀមរាប ។ ទី​៣. ឈ្មោះ ថា​ម សុ​ធឿ​ង អាយុ​១៦​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ ភូមិ តា​កម្ម ឃុំ ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។ ទី ៤. ឈ្មោះ លឿ​ត លី​ម អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ព្រលិត ឃុំ រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។ ទី ៥. ឈ្មោះ ថុ​ន សា​រុន អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ​រស់នៅ ភូមិ​តា​កម្ម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។ ទី ៦. ហាំ​ង ឆ្លូញ អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ តា​កម្ម ឃុំ​ដូន​កែវ ស្រុ​ពួក ខេត្តសៀមរាប​។​និង ទី ៧. ឈ្មោះ រោច រំ អាយុ ១៦​ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិ តា​កម្ម ឃុំ​ដូន​កែវ ស្រុក ពួក ខេត្តសៀមរាប ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា មាន​ក្រុម​ទំនើង​បង្ក​ហិង្សា​ដាក់​គ្នា លោក​វរសេនីយ៍ទោ មឿ​ន បូ​រី ជា​ប្រធាន​គោលដៅ​ការពារ​តំបន់​បារាយណ៍ទឹកថ្លា បាន​ដឹកនាំ​កម្លាំង​ចេញ​ទៅ​សហការ​អន្តរាគមន៍​ចាប់​បាន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹក​វិល ហើយ​ក្រុម​ក្មេង​ទំនើង​បាន​រៀបរាប់​សារភាព​ថា ក្រុម​រូប​ខ្លួន​មាន​គ្នា​៧​នាក់ បាន​ផឹក​សុ​ី​នៅ​បារាយណ៍​ខាងលិច ម្ដុំ​ជិត​ជណ្ដើរ​យក្ស តាំងពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ លុះ​រហូត​ដល់ ប្រហែល​ម៉ោង ១៦ ពួក​គេ​បាន ឃើញ​ក្មេង​ស្រី​ៗ ចំនួន​៤​នាក់ ដែល​ជិះ​ម៉ូតូ​មក​លេង​បារាយណ៍​ដែរ ក៏​ធ្វើ​សកម្មភាព​កាក់​ម៉ូតូ និង​ដក​សោរ​ម៉ូតូ ។

រូបគេ​ក្នុង​គោលបំណង​សុំ​លេខ​ទូរ​សព្ទ័ និង​ញ៉ែ ខណៈ​ពេល​នោះ​មាន​មនុស្ស​ប្រុស ១​ក្រុម ប្រហែល​ជាង​១០​នាក់ សុទ្ធតែ​ប្រុស អាយុ​ប្រហែល​ជាង ៣០ បាន​ជិះ​ពី​ទិស​ខាងត្បូង ហើយ​ឈប់​មុខ​ពួក​វា ហើយ​ស្រែ​កថា ពួក​អា​ហែង​នឹង​ផឹក​សុ​ី​ស្រែក​ឡូឡារ រករឿង​គេ​អី ។ ខណ​:​ពេល​នោះ​ជន​១​ក្រុម​នោះ​ក៏​ធ្វើ​សកម្មភាព​យក​មួក​ការពារ វ៉ៃ​ពួក​ខ្លួន ហើយ​ភ្លាម​ៗ​នោះ​ពួក​ខ្លួន​ក៏​ដក​ខ្សែរ​ក្រ​វ៉ា​ត់ វ៉ៃតប​តទៅ​វិញ មួយសន្ទុះ​ក្រុម​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួន​អស់ ។

ជន​ទំនើង​ខាងលើ​យើង​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​គ្រឿងញៀន​ក្រុង ធ្វើតេស្ដ​រក​សារធាតុ​ញៀន លទ្ធផល​អវិជ្ជមាន និង​ធ្វើការ​អប់រំ​កិច្ចសន្យា និង​ឱ្យ​អាណាព្យាបាល មក​ធានា​យក​ទៅ​ផ្ទះ​វិញ​បន្ត​ការ អប់រំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ