ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ទៅ​មើល​ដី​ទិញ​ទុក ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មក​តាម​វៃ​យក​ៗ​តែ​ម្តង

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សាហាវ​ណាស់ ព្រួត​គ្នា​វាយប្រហារ​មនុស្ស​ដូច​សត្វ​ធាតុ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ដងខ្លួន ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បន្សល់​ទុក​ជន​រង​គ្រោះ​ដេក​ដួល​នៅ​កន្លែង​កើតហេតុ ដែល​ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា…

ខេត្តស្វាយរៀង ៖ សាហាវ​ណាស់ ព្រួត​គ្នា​វាយប្រហារ​មនុស្ស​ដូច​សត្វ​ធាតុ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ដងខ្លួន ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បន្សល់​ទុក​ជន​រង​គ្រោះ​ដេក​ដួល​នៅ​កន្លែង​កើតហេតុ ដែល​ករណី​អំពើ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ស្រម៉ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ជា​អំពើ​ហិង្សា​ដោយ​ចេតនា​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​មុខ​ចំនួន​០១​ក្រុម មាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​នាក់​បង្ក​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទី – ឈ្មោះ ឈិ​ន ឡុ​ង​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អារក្ស​ស្វាត ឃុំ​អណ្ដូង​ពោ​ធ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង របួស​ក្បាល​ធ្ងន់ធ្ងរ ។ ២- ឈ្មោះ ប៉ែន សា​រឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង របួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​។

ប្រភព​ប​នា​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​មើល​ដី​ដែល​ឈ្មោះ ប៉ែន សា​រឿ​ន​បាន​ទិញ​ទុក​នៅ​ក្បែរ​កន្លែង​កើតហេតុ បន្ទាប់​ពី​ជន​រង​គ្រោះ​កំពុង​ចុះ​មើល​ដី​ក៏​មាន​វត្តមាន​ជនសង្ស័យ​១​ក្រុម​ទៅ​ដល់​ដែរ ក៏​បាន​ទាស់​សំដី​គ្នា​ជាមួយ​ក្រុម​ជនសង្ស័យ​មួយ​ប្រាវ​ក៏​ផ្ទុះ​អំពើ​ហិង្សា​កើតឡើង ដោយ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែលជា​៤​ទៅ​៥​នាក់​បាន​ទាញ​ដំបង​ព្រួត​វាយ​ជន​រង​គ្រោះ​ទាំង​ពី​នាក់ បណ្តាល​ឲ្យ​ម្នាក់​បែកក្បាល​ហូរ​ឈាម​ដួល​ទៅ​លើ​ដី ក្រុម​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ភ្លាម​ៗ​ដែរ ។

ប​ច្ចប្ប​ន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ប​ញ្ចួ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ ករណី​នេះ​ដែរ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កំពុង​តាម​ប្រ​ម៉ា​ញ់ និង​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន PM​បង្ហើប​ឲ្យ​ដឹង​ថា រក​ឃើញ​តម្រុយ​ហើយ​កំពុង​តាម​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ