ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​​​ថា កុំ​​ប្រមាថ​ប្រពន្ធ​ខ្លួន នៅ​តែ​មិន​ស្តាប់ ទ្រាំលែង​បាន​​​កា.ប់​ជា​​ច្រើន​​កាំបិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា លុះ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ស្រាប់តែ​បុរស​រង​គ្រោះ​ជេរ​ប្រពន្ធ​បុរស​សង្ស័យ និង​និយាយ​ឌឺដង​ដដែល​ៗ រហូត​ដល់​បុរស​ជនសង្ស័យ​ឃាត់​មិន​ឱ្យ​ជេរ​ប្រមាថ​ប្រពន្ធ​ខ្លួន ស្រាប់តែ​បុរស​រង​គ្រោះ​វាយ​ទៅ​លើ​បុរស​សង្ស័យ​២​ដៃ ហើយ​បង្ខំ​ឱ្យ​គេ​យក​កាំបិត​ប៉័​តោម​កកាប់​ខ្លួន​ទៀត…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា លុះ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ស្រាប់តែ​បុរស​រង​គ្រោះ​ជេរ​ប្រពន្ធ​បុរស​សង្ស័យ និង​និយាយ​ឌឺដង​ដដែល​ៗ រហូត​ដល់​បុរស​ជនសង្ស័យ​ឃាត់​មិន​ឱ្យ​ជេរ​ប្រមាថ​ប្រពន្ធ​ខ្លួន ស្រាប់តែ​បុរស​រង​គ្រោះ​វាយ​ទៅ​លើ​បុរស​សង្ស័យ​២​ដៃ ហើយ​បង្ខំ​ឱ្យ​គេ​យក​កាំបិត​ប៉័​តោម​កកាប់​ខ្លួន​ទៀត ធ្វើ​ឱ្យ​បុរស​សង្ស័យ​ខឹង​ក៏​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២ រសៀល ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ សង្កាត់​សៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា​នេះ​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សួន ស​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ចំណែក​ជនសង្ស័យ​ឈ្មោះ ចេ​ង ចិត្ត ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​បុរស​ម្នាក់​ទៀត (​ជនសង្ស័យ​) លុះ​ពេល​ស្រវឹងស្រា​រៀង​ៗ​ខ្លួន ស្រាប់តែ​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក និង​ជេរ​បញ្ចោរ​ប្រពន្ធ​របស់​ជនសង្ស័យ ហើយ​បុរស​ជា​សង្ស័យ​ក៏​បាន​និយាយ​ឃាត់​ជន​រង​គ្រោះ​មិន​ឱ្យ​ជេរ​ប្រពន្ធ​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​វាយ​ទៅ​លើ​ឈ្មោះ ចេ​ង ចិត្ត (​ជនសង្ស័យ​) ចំនួន​២​ដៃ ត្រូវ​ចំ​កណ្តាល​មុខតែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​វាយ​រួច ជន​រង​គ្រោះ​បាន​និយាយ​ទៅ​កាន់​ឈ្មោះ​ចេ​ង ចិត្ត ថា «​បើ​អា​ហ្អែ​ង​ខ្លាំង យក​កាំបិត​មក​កាប់​អញ​មក​» ។ ដោយ​និយាយ​ពាក្យ​ដដែល​ៗ ពេល​នោះ​ឈ្មោះ ចេ​ង ចិត្ត ក៏​បាន​យក​កាំបិតប៉័ងតោ ដែល​នៅ​ក្បែរ​ខ្លួន​ស្រាប់ កាប់​ទៅ​លើ​ឈ្មោះ សួន សា​រិ​ទ្ធ (​ជន​រង​គ្រោះ​) ជា​ច្រើន​កាំបិត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ច្រើន​កន្លែង (​របួសធ្ងន់​)​។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ភ្លាម​ៗ ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ចេ​ង ចិត្ត មក​ធ្វើការ​សួរនាំ​តែ​ម្តង​។

ក្រោយ​ពី​ការ​សាកសួរ​រួច​ហើយ ឈ្មោះ ចេ​ង ចិត្ត (​ជនសង្ស័យ​) បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួស​ពិតប្រាកដ​មែន ដោយ​សារ​តែ​ជន​រង​គ្រោះ​បាន​វាយ​មក​លើ​ខ្លួន​មុន​។

លោក​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បានឱ្យ​ក្រុម​គ្រួសារ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ផង​ដែរ​។ ហើយ​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​ជា​សង្ស័យ​ខាងលើ​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ