ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ព្រឹក​នេះ​កម្ពុជា​ព្យាបាល​អ្នក​ឆ្លង​កូ​វី​ដ​១៩ ជា​៤​នាក់ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​15 ខែសីហា​ឆ្នាំ​2020 នេះ​ថា បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ covid-19 ចំនួន 4…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​15 ខែសីហា​ឆ្នាំ​2020 នេះ​ថា បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ covid-19 ចំនួន 4 នាក់ និង​មិន​មាន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​នោះ​ទេ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ ចំនួន 4​នាក់​នេះ គឺជា​ជនជាតិ​ខ្មែរ ។ ក្នុង​ចំណោម​អ្នក​ទាំង 4 នាក់​មាន 2 នាក់​ជា​ក្រុម​កងកម្លាំង​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​លី និង​ម្នាក់​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ម្នាក់​ទៀត​ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

បើ​តាម​ក្រសួងសុខាភិបាល​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​ឯកជន​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន 44 នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៧៣ នាក់ ។ អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​នៅ​ទូ​ទាំង​ប្រទេស​ជា​ជំងឺ​កូ​វី​ដ​19 នេះ គឺ​មាន​ចំនួន ២២៩​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ