ចង់លេងអាប៉ោងទេ? សូមអញ្ជើញៗ…
- ភ្នំពេញ
ទៅស្វែងរកមើលរថយន្តគ្រប់ម៉ាក គ្រប់ស៊េរី នៅតំបន់គួរជេរឡានវត្តភ្នំ ឮតែគេនិយាយពីរឿងចាញ់អាប៉ោងតាហ៊ុយ ។ ខ្លះថាចាញ់អស់៥ពាន់ដុល្លារ ខ្លះថាអស់២០០០ដុល្លារ ។ ខ្លះទៀតថា ចាញ់ថ្ងៃមុន…
ទៅស្វែងរកមើលរថយន្តគ្រប់ម៉ាក គ្រប់ស៊េរី នៅតំបន់គួរជេរឡានវត្តភ្នំ ឮតែគេនិយាយពីរឿងចាញ់អាប៉ោងតាហ៊ុយ ។ ខ្លះថាចាញ់អស់៥ពាន់ដុល្លារ ខ្លះថាអស់២០០០ដុល្លារ ។ ខ្លះទៀតថា ចាញ់ថ្ងៃមុន…
ទៅស្វែងរកមើលរថយន្តគ្រប់ម៉ាក គ្រប់ស៊េរី នៅតំបន់គួរជេរឡានវត្តភ្នំ ឮតែគេនិយាយពីរឿងចាញ់អាប៉ោងតាហ៊ុយ ។ ខ្លះថាចាញ់អស់៥ពាន់ដុល្លារ ខ្លះថាអស់២០០០ដុល្លារ ។ ខ្លះទៀតថា ចាញ់ថ្ងៃមុន ប្រពន្ធរករឿងមិនទាន់ឈប់ផង ព្រោះលក់ឡានមួយអត់លុយគ្រប់ចូលផ្ទះ ។
ថ្ងៃនេះ ចង់ទៅចាក់អាចោរជើងមួយទៀតដែរ ក្រែងស្រង់បានដើមវិញ ។ នៅទីតាំងយានដ្ឋានបង្កប់ដោយវង់ល្បែងរបស់តាហ៊ុយ ទាល់តែអ្នកចាត់ការម្នាក់ឈ្មោះសុខ ដែលការពារនៅពីខាងមុខ ស្គាល់មុខ ទើបចូលបាន ។ បើគាត់មិនឱ្យចូលប្រាកដមិនអាចចូលបានទេ ។
នៅកន្លែងតាហ៊ុយ មានអាប៉ោង មានបៀរ ចង់លេងមួយវង់ណាក៏បានដែរ…លេងធំណាស់ បើមានតិចតួចទេ កុំទៅលេង នាំខ្មាស់គេទេ ។
អាជ្ញាធរខណ្ឌដូនពេញ សង្ស័យឆ្លើយថាមិនស្គាល់ មិនដឹងហើយមើលទៅ ។ ប៉ុន្តែនៅពីក្រោយសាលាខណ្ឌដូនពេញតែម្តង ស្រួលៗ អាចឮស្នូរអាប៉ោងដួលផងក៏មិនដឹង?
ចែករំលែកព័តមាននេះ